លក់ជីអាចម៍គោអោយយួនថោកៗ យកលុយទិញជីគីមីដាក់ស្រែ
លក់អាចម៍គោអោយយួន ទិញជីគីមីដាក់ស្រែ
នៅស្រុកចន្ទ្រា ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ នាំគ្នាលក់អាចម៍គោ ក្របី សម្ងួត ច្រកដាក់ការ៉ុងគរចាពំនូកៗ ទុកលក់អោយយួនថោកៗដើម្បីបានលុយទៅទិញជីគីមីពីយួន មកដាក់ស្រែចំការ។
-ព័ត៌មានគួរទុកចិត្តបានមួយ បានអោយដឹងថា៖យួនប្រឹងទិញអាចម៍គោ-ក្របីដឹកទៅវៀតណាតាមច្រកនានានៃស្រុកចន្ទ្រាក្នុងតម្លៃយ៉ាងថោកបំផុត។បងប្អូនខ្មែរនៅទីនោះ ប្រឹងប្រមូល ហាល សម្ងួតអាចម៍គោ អាចម៍ក្របី ច្រកការ៉ុងអង្គុយចាំលក់អោយយួនចូលមកដល់ផ្ទះ ដើម្បីយកប្រាក់ តិចតួចគឺអាចម៍គោមួយការ៉ុងទម្ងន់ប្រហែល១៧គ.ក្រ តែ២៥០០រៀល ទៅទិញជីគីមីពីយួនដែលគេលក់មកអោយខ្មែរយកមកដាក់ស្រែវិញក្នុងតម្លៃខ្ពស់ កប់ពពក។
-ការរកសុីលក់អាចម៍គោ-ក្របីអោយយួន ដើម្បីទិញជីគីមីពីវៀតណាមវិញនេះ.ប្រជាកសិករបានឱ្យដឹងថា ក្រុមឈ្មួញយួនបានឆ្លងដែនចូលមកប្រមូលទិញអាចម៍គោ-ក្របី ហើយដឹកឆ្លងដែនទៅប្រទេសវៀតណាមវិញតាមច្រករបៀងនានា នៃស្រុកចន្ទ្រា ដោយឲ្យតម្លៃថោក និងពុំឃើញមានសមត្ថកិច្ចឬអាជ្ញាធរណា ជួយទប់ស្កាត់ឬទៅពន្យល់ដល់បងប្អូនខ្មែរយើង អោយជ្រួតជ្រាបថាតើ ទង្វើនោះបងប្អូនខ្មែរចំណេញឬបងប្អូនខ្មែរខាតឬជាវិធានការអ្វីឡើយ ខណៈប្រជាកសិករខ្មែរ បែរជានាំគ្នាទៅទិញជីគីមី ដែលនឹងនាំអោយខូចគុណភាពដីស្រែ ផ្លែផ្កាមានជាតិគីមីពីប្រទេសវៀតណាមមកប្រើប្រាស់លើដំណាំស្រូវ និងបន្លែបង្ការខ្លួនឯងទៅវិញ ។
-ព័ត៌មាននេះ ត្រូវអ្នកកាសែតក្នុងស្រុកម្នាក់ ចិត្តល្អអោយដឹងកាលពីថ្ងៃទី២៥ មករា២០២៤ នេះថា ៖ហេតុការណ៍យួនចូលទិញអាចម៍គោទៅពីខ្មែរ ឯខ្មែរបែរជាទិញជីជីគីមីចូលមកវិញនេះ បានកើតឡើង៣ខែមកហើយ តាំងពីខែវិច្ឆិកា ២០២៣ មកដល់ខែនេះ។
– ប្រភពនោះបន្តថាយួនជាច្រើននាក់ដើប្រមូលទិញអាចម៍គោក្របីស្ងួតច្រកបាវរួច(១បាវ១៧គ.ក្រ)តម្លៃ២៥០០រៀល=កាហ្វេថ្មពិល១ពែង។
-តាមកត់សម្គាល់អោយដឹងថានៅក្នុងឃុំចន្ទ្រា ក្នុង១គ្រួសារបានចិញ្ចឹមគោនិងក្របីយ៉ាងតិច៣០ក្បាលទៅ១០០ក្បាល ដូច្នេះគេប្រមូលលាមកគោ-ក្របីហាលក្រៀម ក្នុង១ខែ គ្រួសារខ្លះប្រមូលបានចាប់ពី៥០បាវទៅ១០០បាវ ។ គិតជាប្រាក់លក់បាន១២០.០០០រៀលទៅ២៥០.០០០រៀល គ្រួសារខ្លះប្រមូលបាន១៥០បាវ លក់បាន៣៧០.០០០រៀល ។នៅឃុំចន្រ្ទាខេត្តស្វារៀងយ៉ាងតិចមាន៣០០គ្រួសារ ចិញ្ចឹមគោក្របីលក់អាចម៍ប្រហែល៨០%នៃប្រជាជនក្នុងឃុំ។ស្រុកចន្ទ្រាមាន៦ឃុំ១-ឃុំចន្ទ្រា ២-ឃុំច្រេស ៣-ឃុំគគីរ ៤-ឃុំមេ.សថ្ងក ៥-ឃុំសំរោង និង៦-ឃុំទួលស្តី ដូច្នេះមានអ្នកចិញ្ចឹមគោ-ក្របីលក់អាចម៍ទិញជី មានមិនតិចជាង១ពាន់គ្រួសារទេ ៕
(បើដំរីខ្វាក់ តើ ទ្រមាក់ខ្វាក់ដែរឬឆ្កួត?)