ព័ត៌មានជាតិ

ល្បីលោក ម៉ឹង ដាវីន មេគយ​ត្រពាំង​ផ្លុង ប្រើជនសុីវិលធ្វើការងារតំណាងគយ(ឃាត់ឡានដឹកទំនិញចេញ-ចូលវៀតណាម តម្រូវអោយបង់លុយ អត់វិក្ក័យបត្រ័!

មន្ត្រីពុករលួយ ជាតិលិចលង់ !

ល្បីថាលោក ម៉ឹង ដាវីន មេគយ​ត្រពាំង​ផ្លុង ប្រើជនសុីវិលឃាត់ឡានរាប់ក្បាលឡានដឹកដំឡូងមីនិងឡានដឹកចេញចូលពីវៀតណាមចូលបង់លុយ អត់ចេញវិក្ក័យបត្រ័?

ប្រភព​ពីត្រពាំងផ្លុងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៥នេះឲ្យដឹងថា៖ លោក មុឹង ដាវីនប្រធានគយច្រកព្រំដែនត្រពាំងផ្លុង ប្រើជនសុីវិលអោយស្ទាក់ចាំរាប់ឡានយកលុយនិងបានយក
ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​ដ្ឋានគយ​ទៅប្រើគំរាមឈ្មួញ បិទបាំងទង្វើរបស់ខ្លួន ដែលតម្រូវអោយបង់លុយតាមការទាមទារ បើឈ្មួញណារឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណទ្វេដងមិនខាន។

ប្រភពបន្តថា៖ទំនិញឆ្លងតាមត្រពាំងផ្លុងច្រើនមានប្រភពមកពីប្រទេសចិន ឆ្លងកាត់​ច្រកត្រពាំងផ្លុងទាំងយប់ទាំងថ្ងៃ យ៉ាង​គគ្រឹកគគ្រេង ហើយភាគច្រើនដឹកបង្កប់និង​ទំនិញ​ខុសច្បាប់។ហើយទំនិញខ្លះ គយតែងតែអោយឆ្លងដោយ​មិនបាច់ត្រួតពិនិត្យ​ឡើយ គ្រាន់តែត្រូវរាប់ក្បាលឡានទុកបង់លុយ តាមរយៈភ្នាក់សុីវិលនិងមន្ត្រីគយដែលប្រចាំការដូចកុកចាំចង្វារពេលទឹកឡើងទាំងនោះ តាមការកំណត់​ពី​មេ​ ជា​ការ​ស្រេច​។​

ប្រភពបន្ថែមថា៖ លោក មុឹង ដាវីន បានឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ពី​ប្រទេសចិន ដោយប្រើវិធីឲ្យ​បង់ពន្ធ​គយ​តាមរបៀប ការបំពេញបែបបទឯកសារប្រតិវេទន៍គយនាំចូល ដូចជា ការធ្វើឯកសារក្លែងភេទទំនិញឬ ពីទំនិញជាប់ពន្ធខ្ពស់កប់ពពក អោយទៅជាទំនិញជាប់អត្រាពន្ធថោកៗនិងប្រមូលពន្ធតាមវិធីម៉ៅការ ដែលផ្ទុយពីច្បាប់គយ។​​

មន្ត្រីបំរើការនៅច្រកព្រំដែនត្រពាំងផ្លុងបានខ្សឹបឲ្យដឹងថា៖ លោក ម៉ឹង ដាវីន ​បានបើកដៃឲ្យ​មន្ត្រី​គយនិងជនស៊ីវិលទាំងនោះ គាបសង្កត់ កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក ពី​ក្រុម​ឈ្មួញអ្នកដឹកទំនិញចូល និងពី​អាជីវករ​ជាពលរដ្ឋ​ដឹកទំនិញកសិផលចេញទៅលក់នៅវៀតណាម ដែលចូល​ឆ្លងកាត់​តាម​ច្រក​នេះ អោយបង់លុយខុសច្បាប់ ដោយមិនចេញវិក្ក័​យ​បត្រពន្ធ​គយ​ស្អីនោះទេ ប្រភពយល់ថានោះគឺជាអំពើពុរលួយដល់ឆ្អឹង ប្រព្រឹត្តជាប្រចាំតាំងតែពីលោកចូលមកកាន់តំណែងដល់បច្ចុប្បន្ន!។

ការលើកឡើងដោយប្រភពខាងលើ លោកមឹង ដាវីន មិនអាចសុំការបកស្រាយបានទេកាលពីព្រឹកមិញ ដោយទូរសព្ទ័របស់លោកមិនអាចតេចូល ជាច្រើនដង៕

 

Leave a Reply

Your email address will not be published. Required fields are marked *