ព័ត៌មានជាតិ

ព័ត៌មានជាតិ

មេគយតំបន់០៦ឈ្មោះ ព្រាប គារ៉ាត់(គយសិដ្ឋ )នៅត្បូងឃ្មុំ ល្បីខ្លាំងជាងគេខាងរាយដាក់ អន្ទាក់ដូចពីងពាង ក្បៀសលុយពន្ធជាតិ ដាក់ហោប៉ៅចែកមេៗ!

មេគយតំបន់០៦ឈ្មោះ ដឹកនាំដោយលោកព្រាប គារ៉ាត់ ហៅគយសិដ្ឋ ប្រចាំនៅខេត្តត្បូងឃ្មុំ តើទៅកៀងគរប្រមូលពន្ធគយជូនរដ្ឋ ឬទៅរាយមង ដាក់អន្ទាក់ ធ្វើស្រែលើខ្នងរដ្ឋ លួចលុយជាតិ ដាក់ហោប៉ៅចែកមេៗ! ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកទំនិញឹ្លងកាត់ខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃ០៤វិច្ឆិកា២០២៥នេះថា៖មេគយព្រាប គារ៉ាត់”មេគយចល័តតំបន់៦ បានពង្រាយមន្រ្តីគយនិងជនសុីវិល ចាំចាប់ឡាន និងប្រដេញចាប់អ្នកឡានដឹកជញ្ជូនតូចធំ គ្មានអោយរួចមួយក្បាលទេ។បេសកកម្មនេះគេថា ក្រោមហេតុផលត្រូតពិនិត្យគៀងគរប្រមូលពន្ធគយចំពោះទំនិញដែលដឹកចេញពីវៀតណាមចូលកម្ពុជា ពីតាមបណ្តាមាត់ច្រកនាៗដែលសុីសស៊ុះ បង់ពន្ធមិនគ្រប់ឬមិនបង់ពន្ធ ។ល។ ប្រភពដដែលបន្តថា៖លោក ព្រាប គារ៉ាត់«ហៅគយសិដ្ឋ»បានពង្រាយមន្រ្តីគយនិងជនសុីវិលច្រើនស្កេកស្កះ តាមដងផ្លូវនាៗក្នុងតំបន់៦ ដូចជា-នៅភូមិហុច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ក្រុមគយពីពាង ដែលដាក់ឡានចាំដេញឡាន ជាប្រចាំ ឈ្មួញណាបើកហួសមិនចូលបង់ នឹងចាប់អោយបង់ប្រាក់មួយគុណទ្វេដងឬច្រើនដងទៀត ឬត្រូវពិន័យធ្ងន់ដូចគេសែងជ្រូកទាំងអាចម៍មិនខាន។ប្រភពបន្តថា៖រថយន្តសាំយ៉ុងក្នុង១ ឡាន តម្រូវអោយបង់ធម្មតា ចាប់ពី៤០មុឺនដល់៨០ម៉ុឺនឬដល់ទៅ១លានរៀល ទោះបង់ពន្ធអោយគយតាមច្រកទ្វារព្រំដែនរួចហើយក៏ដោយ។ការបង់ប្រាក់អោយក្រុមពីងពាងមន្ត្រីគយព្រាប និងសុីវិល របស់លោក គារ៉ាត់ គឺមិនចេញអោយក្រដាស់ស្នាមឬវិក្កយប័ត្របង់ពន្ធអ្វីទាំងអស់។លោក(សិដ្ឋ)មានអំណាចដូចស្តេចត្រាញ់គ្រប់ទំនិញទាំងអស់ ដែលដឹកចេញពីប្រទេសវៀតណាម តាមច្រក ច្រកដូនរ័ត្ន ច្រកដារ ច្រកដូង៧ដើម ច្រកស្អំ ច្រកបឹងជ្រោង ច្រកចាន់មូលនិងច្រកត្រពាំងផ្លុង”ហៅស្ពានដែក” ក្នុងខេត្តត្បូងឃ្មុំ មិនគឹត […]

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ

ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ

ប្រធាន អនុប្រធាន ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ

ល្បីលោក ម៉ឹង ដាវីន មេគយ​ត្រពាំង​ផ្លុង ប្រើជនសុីវិលធ្វើការងារតំណាងគយ(ឃាត់ឡានដឹកទំនិញចេញ-ចូលវៀតណាម តម្រូវអោយបង់លុយ អត់វិក្ក័យបត្រ័!

លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួម​ប្រជុំ​ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software

សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ

លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាលចូលរួមសន្និបាតបូកសរុបការងារនៅសាលាខេត្តកណ្តាល

អគ្គិសនីមណ្ឌលគិរីដឹកនាំដោយលោក ប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយមោទនៈ

Mobile customs officer No Sitha uses the method of “catching buffaloes immediately” to collect taxes or extract the original?

មេគយចល័តនូ សុីថា ប្រើវិធី«ចាប់ក្របីបន្ទាន់ជុះ»ដើម្បីកៀងគរប្រមូលពន្ធឬស្រូតស្រង់ដើម?

November 2025
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930