ព័ត៌មានជាតិ

ព័ត៌មានជាតិ

ល្បីថាមានរឿងមានថៅកែទិញជ្រូកប្រមូលនិងទិញ-លក់ជ្រូកងាប់និងជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀតបន្ត លក់ចែកចាយ២៥ ខេត្តក្រុងដោយរលូន ប្រភពពីកសិដ្ឋានចិញ្ចឹម

ល្បីថាមានរឿងមានថៅកែទិញជ្រូកប្រមូលនិងទិញ-លក់ជ្រូកងាប់និងជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀតបន្ត លក់ចែកចាយ២៥ ខេត្តក្រុងដោយរលូន ប្រភពពីកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយរបស់ក្រុមហ៊ុនថៃឈ្មោះCP ដែលស្ថិតនៅខេត្តកំពង់ស្ពី បានទម្លាយអោយដឹងថា៖មានថៅកែទិញជ្រូកម្នាក់ឈ្មោះនូច រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននិងកំពុងរកសុី លួចលាក់ប្រមូលយកជ្រូកឈឺ ជ្រូកងាប់ដោយជម្ងឺសាហាវៗពីរោងចិញ្ចឹមជ្រូករបស់ក្រមហ៊ុនCP និងពីរោងចិញ្ចឹមជ្រូកផ្សេងៗទៀត ដឹកចូលផ្ទះខ្លួន នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ដើម្បីកែឆ្នៃ ហើយលក់ចែកចាយទៅកាន់ ២៥ខេត្តក្រុង ដោយរលូនតាំងពីយូរហើយរហូតដល់បច្ចុប្បន្ននេះ ។ ប្រភពបញ្ជាក់ថា៖ជាធម្មតា នៅក្នុងរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនចិញ្ចឹមជ្រូកCP និងរោងចិញ្ចឹមដទែទៀតក្នុងខេត្តកំពង់ស្ពឺ តែងតែមានជ្រូកឈឺងាប់ដោយសារជម្ងឺសាហាវៗ ងាប់ម្តងៗរាប់រយក្បាលឯណោះ។ហើយជាធម្មតាក្រុមហ៊ុនCPតម្រូវអោយយកជ្រូកឈឺ និងជ្រូកងាប់ទាំងអស់នោះទៅកប់ចោលទាំងអស់ ។ប៉ុន្តែបែរជាល្បីថា មានថៅម្នាក់ឈ្មោះនូច បានទៅសុីសស៊ុះគ្នា ជាមួយបុគ្គលិកនិងពេទ្យសត្វប្រចាំរោងចិញ្ចឹមជ្រូក ដើម្បីប្រមូលយកជ្រូកងាប់និងជ្រូកឈឺទាំងអស់ ទាំងជ្រូកមានជម្ងឺ ប៉ែស្តអាហ្រិក ជម្ងឺអុតក្តាម ឬឈាមខ្មៅ ទោះជារាល់ពេលផ្ទុះជម្ងឺដ៏សាហាវ ក្រុមហ៊ុនមិនអនុញ្ញាត្តអោយលក់ជ្រូកចេញហើយ ថែមទាំងតម្រូវអោយបុគ្គលឹកកសិដ្ឋានខ្លួន យកជ្រូកឈឺទៅកប់ចោលជាបន្ទាន់ទាំងអស់ៗទៀតផងក៏ដោយ។ប៉ុន្តែបែរជា លោក នូច ត្រូវអាចត្រូវថងត្រូវផ្លែជាមួយម្ចាស់រោងចិញ្ចឹមនិងពេទ្យសត្វប្រចាំរោង ធ្វើការបញ្ចេញជ្រូកឈឺ ដឹកចូលផ្ទះខ្លួន រួចលក់ចែកចាយ២៥ខេត្តក្រុង យ៉ាងសម្ងាត់ ម្តងៗរាប់រយរាប់ពាន់ក្បាល ជាយូរមកហើយបន្តលក់ចេញជ្រូកងាប់ ជ្រូកឈឺដល់បច្ចុប្បន្ននេះបានយ៉ាងស្រួល។ […]

មេគយតំបន់០៦ឈ្មោះ ព្រាប គារ៉ាត់(គយសិដ្ឋ )នៅត្បូងឃ្មុំ ល្បីខ្លាំងជាងគេខាងរាយដាក់ អន្ទាក់ដូចពីងពាង ក្បៀសលុយពន្ធជាតិ ដាក់ហោប៉ៅចែកមេៗ!

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ

ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ

ប្រធាន អនុប្រធាន ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ

ល្បីលោក ម៉ឹង ដាវីន មេគយ​ត្រពាំង​ផ្លុង ប្រើជនសុីវិលធ្វើការងារតំណាងគយ(ឃាត់ឡានដឹកទំនិញចេញ-ចូលវៀតណាម តម្រូវអោយបង់លុយ អត់វិក្ក័យបត្រ័!

លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួម​ប្រជុំ​ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software

សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ

លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាលចូលរួមសន្និបាតបូកសរុបការងារនៅសាលាខេត្តកណ្តាល

អគ្គិសនីមណ្ឌលគិរីដឹកនាំដោយលោក ប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយមោទនៈ

November 2025
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930