ព័ត៌មានជាតិ

ល្បីថាមានរឿងមានថៅកែទិញជ្រូកប្រមូលនិងទិញ-លក់ជ្រូកងាប់និងជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀតបន្ត លក់ចែកចាយ២៥ ខេត្តក្រុងដោយរលូន ប្រភពពីកសិដ្ឋានចិញ្ចឹម

ល្បីថាមានរឿងមានថៅកែទិញជ្រូកប្រមូលនិងទិញ-លក់ជ្រូកងាប់និងជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀតបន្ត លក់ចែកចាយ២៥ ខេត្តក្រុងដោយរលូន ប្រភពពីកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយរបស់ក្រុមហ៊ុនថៃឈ្មោះCP ដែលស្ថិតនៅខេត្តកំពង់ស្ពី បានទម្លាយអោយដឹងថា៖មានថៅកែទិញជ្រូកម្នាក់ឈ្មោះនូច រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននិងកំពុងរកសុី លួចលាក់ប្រមូលយកជ្រូកឈឺ ជ្រូកងាប់ដោយជម្ងឺសាហាវៗពីរោងចិញ្ចឹមជ្រូករបស់ក្រមហ៊ុនCP និងពីរោងចិញ្ចឹមជ្រូកផ្សេងៗទៀត ដឹកចូលផ្ទះខ្លួន នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ដើម្បីកែឆ្នៃ ហើយលក់ចែកចាយទៅកាន់ ២៥ខេត្តក្រុង ដោយរលូនតាំងពីយូរហើយរហូតដល់បច្ចុប្បន្ននេះ ។ ប្រភពបញ្ជាក់ថា៖ជាធម្មតា នៅក្នុងរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនចិញ្ចឹមជ្រូកCP និងរោងចិញ្ចឹមដទែទៀតក្នុងខេត្តកំពង់ស្ពឺ តែងតែមានជ្រូកឈឺងាប់ដោយសារជម្ងឺសាហាវៗ ងាប់ម្តងៗរាប់រយក្បាលឯណោះ។ហើយជាធម្មតាក្រុមហ៊ុនCPតម្រូវអោយយកជ្រូកឈឺ និងជ្រូកងាប់ទាំងអស់នោះទៅកប់ចោលទាំងអស់ ។ប៉ុន្តែបែរជាល្បីថា មានថៅម្នាក់ឈ្មោះនូច បានទៅសុីសស៊ុះគ្នា ជាមួយបុគ្គលិកនិងពេទ្យសត្វប្រចាំរោងចិញ្ចឹមជ្រូក ដើម្បីប្រមូលយកជ្រូកងាប់និងជ្រូកឈឺទាំងអស់ ទាំងជ្រូកមានជម្ងឺ ប៉ែស្តអាហ្រិក ជម្ងឺអុតក្តាម ឬឈាមខ្មៅ ទោះជារាល់ពេលផ្ទុះជម្ងឺដ៏សាហាវ ក្រុមហ៊ុនមិនអនុញ្ញាត្តអោយលក់ជ្រូកចេញហើយ ថែមទាំងតម្រូវអោយបុគ្គលឹកកសិដ្ឋានខ្លួន យកជ្រូកឈឺទៅកប់ចោលជាបន្ទាន់ទាំងអស់ៗទៀតផងក៏ដោយ។ប៉ុន្តែបែរជា លោក នូច ត្រូវអាចត្រូវថងត្រូវផ្លែជាមួយម្ចាស់រោងចិញ្ចឹមនិងពេទ្យសត្វប្រចាំរោង ធ្វើការបញ្ចេញជ្រូកឈឺ ដឹកចូលផ្ទះខ្លួន រួចលក់ចែកចាយ២៥ខេត្តក្រុង យ៉ាងសម្ងាត់ ម្តងៗរាប់រយរាប់ពាន់ក្បាល ជាយូរមកហើយបន្តលក់ចេញជ្រូកងាប់ ជ្រូកឈឺដល់បច្ចុប្បន្ននេះបានយ៉ាងស្រួល។ […]

ព័ត៌មានជាតិ

ផ្ទុះរឿងថៅកែទិញជ្រូកឈ្មោះនូច លួចលាក់ប្រមូលនិងទិញ-លក់ជ្រូកងាប់ជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀត ដឹកចូលផ្ទះរបស់ខ្លួននៅភូមិស្លា ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយបន្ត លក់ចែកចាយ២៥ខេត្តក្រុងដោយរលូន យូរហើយ ក្រោមរូបភាពឃុបឃឹតជាប្រពន្ធ័! ប្រភពពីបុគ្គលឹកនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយរបស់ក្រុមហ៊ុនថៃឈ្មោះCP ដែលស្ថិតនៅខេត្តកំពង់ស្ពី បានទម្លាយអោយដឹងថា៖មានថៅកែទិញជ្រូកឈ្មោះនូច រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននិងកំពុងរកសុីលួចលាក់ឃុបឃឹតប្រមូលយកជ្រូកឈឺ ជ្រូកងាប់ដោយជម្ងឺ សាហាវ មានប្រភពពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនCP និងពីរោងចិញ្ចឹមជ្រូកផ្សេងៗទៀត ដឹកចូលផ្ទះខ្លួន នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ដើម្បីកែឆ្នៃ ហើយលក់ចែកចាយទៅកាន់២៥ខេត្តក្រុង ដោយរលូនតាំងពីយូរហើយរហូតដល់បច្ចុប្បន្ននេះ ។ ប្រភពបញ្ជាក់ថា៖ជាធម្មតា នៅក្នុងរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនចិញ្ចឹមជ្រូកដ៏ល្បីមួយរបស់ថៃឈ្មោះCP និងរោងចិញ្ចឹមដទែទៀតក្នុងខេត្តកំពង់ស្ពឺ តែងតែមានជ្រូកឈឺងាប់ ដោយសារជម្ងឺសាហាវៗម្តងៗរាប់រយក្បាលឯណោះ។ហើយជាធម្មតាក្រុមហ៊ុនCPតម្រូវ អោយយកជ្រូកឈឺ និងជ្រូកងាប់ទាំងអស់នោះទៅកប់ចោលទាំងអស់ មិនអោយលក់ចេញទេ។ប៉ុន្តែបែរជាមានថៅឈ្មោះនូច បានទៅឃុបឃឹត សុីសស៊ុះគ្នា ជាមួយបុគ្គលិកនិងពេទ្យសត្វប្រចាំរោងចិញ្ចឹង ដើម្បីប្រមូលយកជ្រូកឈឺទាំងអស់ ។ជម្ងឺទាំងនោះមានជម្ងឺ ប៉ែស្តអាហ្រិក ជម្ងឺអុតក្តាម ឬឈាមខ្មៅ កើតឡើងញឹកញយណាស់។រាល់ពេលផ្ទុះជម្ងឺដ៏សាហាវ ក្រុមហ៊ុនមិនអនុញ្ញាត្តអោយលក់ជ្រូកចេញឡើយ  ថែមទាំងតម្រូវអោយបុគ្គលឹកក    សិដ្ឋានខ្លួន យកជ្រូកឈឺទៅកប់ចោលជាបន្ទាន់ទាំងអស់ៗទៀតផង។ ប៉ុន្តែបែរជា […]

ព័ត៌មានជាតិ

មេគយតំបន់០៦ឈ្មោះ ព្រាប គារ៉ាត់(គយសិដ្ឋ )នៅត្បូងឃ្មុំ ល្បីខ្លាំងជាងគេខាងរាយដាក់ អន្ទាក់ដូចពីងពាង ក្បៀសលុយពន្ធជាតិ ដាក់ហោប៉ៅចែកមេៗ!

មេគយតំបន់០៦ឈ្មោះ ដឹកនាំដោយលោកព្រាប គារ៉ាត់ ហៅគយសិដ្ឋ ប្រចាំនៅខេត្តត្បូងឃ្មុំ តើទៅកៀងគរប្រមូលពន្ធគយជូនរដ្ឋ ឬទៅរាយមង ដាក់អន្ទាក់ ធ្វើស្រែលើខ្នងរដ្ឋ លួចលុយជាតិ ដាក់ហោប៉ៅចែកមេៗ! ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកទំនិញឹ្លងកាត់ខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃ០៤វិច្ឆិកា២០២៥នេះថា៖មេគយព្រាប គារ៉ាត់”មេគយចល័តតំបន់៦ បានពង្រាយមន្រ្តីគយនិងជនសុីវិល ចាំចាប់ឡាន និងប្រដេញចាប់អ្នកឡានដឹកជញ្ជូនតូចធំ គ្មានអោយរួចមួយក្បាលទេ។បេសកកម្មនេះគេថា ក្រោមហេតុផលត្រូតពិនិត្យគៀងគរប្រមូលពន្ធគយចំពោះទំនិញដែលដឹកចេញពីវៀតណាមចូលកម្ពុជា ពីតាមបណ្តាមាត់ច្រកនាៗដែលសុីសស៊ុះ បង់ពន្ធមិនគ្រប់ឬមិនបង់ពន្ធ ។ល។ ប្រភពដដែលបន្តថា៖លោក ព្រាប គារ៉ាត់«ហៅគយសិដ្ឋ»បានពង្រាយមន្រ្តីគយនិងជនសុីវិលច្រើនស្កេកស្កះ តាមដងផ្លូវនាៗក្នុងតំបន់៦ ដូចជា-នៅភូមិហុច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ក្រុមគយពីពាង ដែលដាក់ឡានចាំដេញឡាន ជាប្រចាំ ឈ្មួញណាបើកហួសមិនចូលបង់ នឹងចាប់អោយបង់ប្រាក់មួយគុណទ្វេដងឬច្រើនដងទៀត ឬត្រូវពិន័យធ្ងន់ដូចគេសែងជ្រូកទាំងអាចម៍មិនខាន។ប្រភពបន្តថា៖រថយន្តសាំយ៉ុងក្នុង១ ឡាន តម្រូវអោយបង់ធម្មតា ចាប់ពី៤០មុឺនដល់៨០ម៉ុឺនឬដល់ទៅ១លានរៀល ទោះបង់ពន្ធអោយគយតាមច្រកទ្វារព្រំដែនរួចហើយក៏ដោយ។ការបង់ប្រាក់អោយក្រុមពីងពាងមន្ត្រីគយព្រាប និងសុីវិល របស់លោក គារ៉ាត់ គឺមិនចេញអោយក្រដាស់ស្នាមឬវិក្កយប័ត្របង់ពន្ធអ្វីទាំងអស់។លោក(សិដ្ឋ)មានអំណាចដូចស្តេចត្រាញ់គ្រប់ទំនិញទាំងអស់ ដែលដឹកចេញពីប្រទេសវៀតណាម តាមច្រក ច្រកដូនរ័ត្ន ច្រកដារ ច្រកដូង៧ដើម ច្រកស្អំ ច្រកបឹងជ្រោង ច្រកចាន់មូលនិងច្រកត្រពាំងផ្លុង”ហៅស្ពានដែក” ក្នុងខេត្តត្បូងឃ្មុំ មិនគឹត […]

ព័ត៌មានជាតិ

មេគយតំបន់០៦ឈ្មោះ ព្រាប គារ៉ាត់(គយសិដ្ឋ )នៅត្បូងឃ្មុំ ល្បីខ្លាំងជាងគេខាងរាយដាក់ អន្ទាក់ដូចពីងពាង ក្បៀសលុយជាតិ ដាក់ហោប៉ៅចែកមេៗ! ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកទំនិញឹ្លងឆ្លងកាត់ខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃ០៥វិច្ឆិកា២០២៥នេះថា៖មេគយព្រាប គារ៉ាត់”មេគយចល័តតំបន់៦ បានដាក់ពង្រាយមន្រ្តីគយនិងជនសុីវិល ស្កេកស្កះ ចាំចាប់ឡាន និងប្រដេញចាប់អ្នកឡានដឹកទំនិញឈ្មួញតូចធំ ក្រោមហេតុផលត្រូតពិនិត្យគៀងគរប្រមូលពន្ធគយ ពីទីនិញចេញពីតាមបណ្តាមាត់ច្រកនាៗ ដែលឆ្លៀតសុីសស៊ុះ បង់ពន្ធមិនគ្រប់មិនបង់ពន្ធ ហើយចេញមក។ ប្រភពបន្តថា៖លោក ព្រាប គារ៉ាត់“ហៅគយសិទ្ធ បានពង្រាយមន្រ្តីគយនិងជនសុីវិលច្រើនស្កេកស្កះ តាមដងផ្លូវនាៗក្នុងតំបន់ ៦ ដូចជានៅចំណុចភូមិហុច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ដាក់ក្រុមគយពីពាង និងជនសុីវិល ចាំដាក់ឡាន ចាំដេញឡាន បើឈ្មួញណាបើកហួសមិនចូលបង់ នឹងដេញចាប់អោយបង់ប្រាក់មួយគុណទ្វេដងឬច្រើនដង គឺត្រូវពិន័យធ្ងន់ដូចសែងជ្រូកទាំងអាចម៍មិនខាន។ ប្រភពបន្តថា៖រថយន្តសាំយ៉ុងក្នុង១ឡាន តម្រូវអោយបង់ធម្មតា ចាប់ពី៤០មុឺនដល់៨០ម៉ុឺនឬដល់ទៅ១លានរៀល ទោះបង់ពន្ធតាមច្រកទ្វារព្រំដែនរួចហើយក៏ដោយ។ក្រុមគយពីងពាង មិនចេញក្រដាស់ស្នាមឬវិក្កយប័ត្របង់ពន្ធអ្វីទាំងអស់ ពីគ្រប់ទំនិញដែលដឹកចេញពីប្រទេសវៀតណាម តាមច្រក ច្រកដូនរ័ត្ន ច្រកដារ ច្រកដូង៧ដើម ច្រកស្អំ ច្រកបឹងជ្រោង ច្រកចាន់មូលនិងច្រកត្រពាំងផ្លុង”ហៅស្ពានដែក” ក្នុងខេត្តត្បូងឃ្មុំ មិនគឹត ឡានដឹកទំនិញដែលចេញពីគ្រប់ច្រកនៃខេត្តក្រចេះ ស្ទឹងត្រែង […]

ព័ត៌មានជាតិ

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិនស្រុកគីរីវង់ ខេត្តតាកែវ កំពុងល្បីរឿង រាយមន្រ្តីគយនិងជនសុីវិលតាមផ្លូវប្រមូលផ្ទុយពីនីតិវិធីគយ អារកអ្នករកសុីម៉ាគែរៗ ខេត្តតាកែវ៖ អាជីវករ​តូចតាចដឹកទំនិញចេញពី​ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានត្អូញត្អែរថា”៖លោក កែវ ផានមេគយច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុកគិរីវង់ ខេត្តតាកែវ កំពុងអារកខ្យង បានដាក់មន្ត្រីគយនិងជនសុីវិលអោយទៅសំកុកចាំប្រមូលលុយខុសនីតិវិធីប្រមូលពន្ធគយ តាមគោលដៅផ្លូវសាធារណៈជាច្រើន ដូចកុកចាំចឹកចង្វារពេលទឹកឡើង ក្រោមហេតុផល ប្រមូលលុយពីទំនិញគេចពន្ធ.បង់ពន្ធមិនគ្រប់ ,ទំនិញលោតឆ័ត្រនិងទំនិញខូចគុណភាពពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា។ ប្រភពដដែលបន្តថា៖ពួកគាត់ ជាអ្នករកលុយគ្រាន់តែបានម៉ារស់ៗ ពេលនេះរកលែងបានហើយ ដោយសារតែ លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន គាត់ប្រឹងអារកខ្យង!  រឿងនេះសង្ស័យថាអាចមកពីមានកាបើកដៃ ពីមេសាខាគយនិងរដ្ឋាករខេត្តតាកែវដែរ ទើបមេសាខារក្សា​ភាព​ស្ងៀមស្ងាត់អោយ​ឈឹង បណ្តោយអោយលោក កែវ ផាន ធ្វើអ្វីៗខុសច្បាប់តាមតែអំពើចិត្តមិនបាច់ញញើតច្បាប់មិនបាច់អាណិតពលរដ្ឋក្រីក្រនោះទេ។​​ ក្រុម​ឈ្មួញ​និង​អាជីវករដដែលបន្តថា៖រឿងដែលកាន់តែយ៉ាប់រកសុីគឺ បើ​ទោះបីជាពួកគាត់នាំចូល​ទំនិញតិចតួច បានបង់ពន្ធ​ត្រឹមត្រូវ នៅច្រកទ្វារភ្នំដិនរួចហើយក្តី ក៏ចៀស​មិន​ផុត​ពី​ការបង់លុយ​លើ​តុ​ ក្រោម​តុ តាម​ការកំណត់​របស់​មន្រ្តីគយនៅច្រកទ្វារនិងមន្ត្រីព្រមទាំង ជន់សុីវិលនៅចាំចឹកតាមផ្លូវថែមទៀតដែរ ពួកគេទាំងនោះមិនលើករំលងនោះទេ។​​ ប្រភពបន្តថា៖លោក កែវ ផាន ប្រើ​តួនាទីជាមេគយច្រកភ្នំដិនទៅប្រមូលលុយស្រង់ដើមផ្ទុយពីកោលការន៍ប្រមូលពន្ធគយឥតអាសូរ ។លោកផាន បានមានទំនាក់ទំនងដោយសម្ងាត់ជាមួយឈ្មួញធំៗ បើកដៃអោយក្រុម​ឈ្មួញ​ធំៗទាំងនោះ សម្រុក​ដឹកជញ្ជូន​ទំនិញ […]

ព័ត៌មានជាតិ

ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខា ធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង ផង បានចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អស់លោកជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៤២នាក់ ស្រី ១២ នាក់។ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួចមក ឯកឧត្តមសួស គង់និង […]

ព័ត៌មានជាតិ

ប្រធាន អនុប្រធាន ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ

 ជញ្ជីងថ្លឹងឡាន ឬជារោងថ្លឹងលុយ? ប្រធាន អនុប្រធាន ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ ។ ប្រភពពីមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនអោយបញ្ចេញឈ្មោះថា៖ លោកប្រធាន និង អនុប្រធានស្ថានីយ៍នោះ ពួកគាត់កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ  ពីឈ្មួញដឹកជញ្ជូនទំនិញដែលផ្ទុកលើសទម្ងន់ផ្សេងៗ មានដូចជា រថ យន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ដឹកដែក សុីម៉ង់ត៍ និងរថយន្តដឹកទំនិញ សណ្តោងវែងៗ ផ្ទុកលេីសទម្ងន់ ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលបង្កការខូចផ្លូវ ស្ពានជាបន្តបន្ទាប់។ ដោយឡែកក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិលេខ៤១  វិញក៏បានឲ្យ​ដឹងដែរថា៖លោកប្រធាន​ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងមន្ត្រីស្ថានីយ៍មួយចំនួន កំពុង​សប្បាយចិត្ត ប្រមូល​លុយ​សប្បាយលិចថ្លើម យកធ្វើមានបានយ៉ាង​សុខ​ស្រួល​ អត់ខ្វល់ពីរថយន្ត​ធំៗ​ ដែលផ្ទុក​ទំនិញលើស​ទម្ងន់​ទេ។រថយន្តដឹកលើសហួសហេតុបែបណា ក៏នៅតែ​អាច​ធ្វើ​សកម្មភាពទាំង​យប់​ទាំង​ថ្ងៃដែរ ពួកគាត់ជាមន្ត្រី ដឹងតែ លុយៗៗៗ។ម្ចាស់រថយន្ត តូច ធំ ដែល​ដឹកជញ្ជូន​ទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសីខ្លះទៀត បានឲ្យដឹងថា ទោះបី​ពួកអ្នកដឹកគេ​ផ្ទុក​ទំនិញ លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់ ​គោរព​តាម​ច្បាប់​កំណត់ឬមិនគោរព អ្នកដឹក​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយឲ្យ​ក្រុម​មន្ត្រី​ពុករលួយដែរ។ហេតុនេះហើយទើបអ្នកដឹកគេលែងគឹតរឿងផ្ទុកលើសឬមិនលើសខ្មោចសេះសកអីទៀតហើយ។ប្រភពដដែលបន្តថា  […]

ព័ត៌មានជាតិ

ល្បីលោក ម៉ឹង ដាវីន មេគយ​ត្រពាំង​ផ្លុង ប្រើជនសុីវិលធ្វើការងារតំណាងគយ(ឃាត់ឡានដឹកទំនិញចេញ-ចូលវៀតណាម តម្រូវអោយបង់លុយ អត់វិក្ក័យបត្រ័!

មន្ត្រីពុករលួយ ជាតិលិចលង់ ! ល្បីថាលោក ម៉ឹង ដាវីន មេគយ​ត្រពាំង​ផ្លុង ប្រើជនសុីវិលឃាត់ឡានរាប់ក្បាលឡានដឹកដំឡូងមីនិងឡានដឹកចេញចូលពីវៀតណាមចូលបង់លុយ អត់ចេញវិក្ក័យបត្រ័? ប្រភព​ពីត្រពាំងផ្លុងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៥នេះឲ្យដឹងថា៖ លោក មុឹង ដាវីនប្រធានគយច្រកព្រំដែនត្រពាំងផ្លុង ប្រើជនសុីវិលអោយស្ទាក់ចាំរាប់ឡានយកលុយនិងបានយក ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​ដ្ឋានគយ​ទៅប្រើគំរាមឈ្មួញ បិទបាំងទង្វើរបស់ខ្លួន ដែលតម្រូវអោយបង់លុយតាមការទាមទារ បើឈ្មួញណារឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណទ្វេដងមិនខាន។ ប្រភពបន្តថា៖ទំនិញឆ្លងតាមត្រពាំងផ្លុងច្រើនមានប្រភពមកពីប្រទេសចិន ឆ្លងកាត់​ច្រកត្រពាំងផ្លុងទាំងយប់ទាំងថ្ងៃ យ៉ាង​គគ្រឹកគគ្រេង ហើយភាគច្រើនដឹកបង្កប់និង​ទំនិញ​ខុសច្បាប់។ហើយទំនិញខ្លះ គយតែងតែអោយឆ្លងដោយ​មិនបាច់ត្រួតពិនិត្យ​ឡើយ គ្រាន់តែត្រូវរាប់ក្បាលឡានទុកបង់លុយ តាមរយៈភ្នាក់សុីវិលនិងមន្ត្រីគយដែលប្រចាំការដូចកុកចាំចង្វារពេលទឹកឡើងទាំងនោះ តាមការកំណត់​ពី​មេ​ ជា​ការ​ស្រេច​។​ ប្រភពបន្ថែមថា៖ លោក មុឹង ដាវីន បានឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ពី​ប្រទេសចិន ដោយប្រើវិធីឲ្យ​បង់ពន្ធ​គយ​តាមរបៀប ការបំពេញបែបបទឯកសារប្រតិវេទន៍គយនាំចូល ដូចជា ការធ្វើឯកសារក្លែងភេទទំនិញឬ ពីទំនិញជាប់ពន្ធខ្ពស់កប់ពពក អោយទៅជាទំនិញជាប់អត្រាពន្ធថោកៗនិងប្រមូលពន្ធតាមវិធីម៉ៅការ ដែលផ្ទុយពីច្បាប់គយ។​​ មន្ត្រីបំរើការនៅច្រកព្រំដែនត្រពាំងផ្លុងបានខ្សឹបឲ្យដឹងថា៖ លោក ម៉ឹង ដាវីន ​បានបើកដៃឲ្យ​មន្ត្រី​គយនិងជនស៊ីវិលទាំងនោះ គាបសង្កត់ កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក ពី​ក្រុម​ឈ្មួញអ្នកដឹកទំនិញចូល និងពី​អាជីវករ​ជាពលរដ្ឋ​ដឹកទំនិញកសិផលចេញទៅលក់នៅវៀតណាម ដែលចូល​ឆ្លងកាត់​តាម​ច្រក​នេះ អោយបង់លុយខុសច្បាប់ […]

ព័ត៌មានជាតិ

លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួម​ប្រជុំ​ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software

ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាជ្ញ​ វុត្ថា​ ប្រធានអគ្គិសនីមណ្ឌលគិរី រួមនឹងលោក ភឿន ផល្លី នាយកក្រុមហ៊ុនVP.Start ព្រមទាំងសហការី បានអញ្ជេីញចូលរួម​ប្រជុំ​ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software  របស់ក្រុមហ៊ុនVP.Start ទៅដល់និយោជិតអគ្គិសនីមណ្ឌលគិរី​ ។ការធ្វើបទបង្ហាញ ជាវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខានណាស់ សម្រាប់តាមដានព័ត៌មាន​និងទិន្នន័យពីនាឡិកាស្ទង់​​ ដេីម្បីជួយសម្រួលដល់ការគ្រប់គ្រង​ និងត្រួតពិនិត្យប្រព័ន្ធបណ្តាញចែកចាយ​ កាន់តែសុក្រឹត ឈានទៅរកទំនេីបក​ម្ម​ នៃការគ្រប់គ្រងថាមពល តាមបែបសម័យបច្ចេកវិទ្យាឌីជីថល​។

ព័ត៌មានជាតិ

សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ

ដីរដ្ឋជិត១០ហិកតានៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សង្ស័យមានមន្ត្រីឃុបឃិត បើកដៃក្នុងការលក់ទៅអោយឈ្មោះ ជាង ប្រុស ជីកយកអាចម៍ដីលក់ គ្រឿងចក្រ របស់លោក ជាង ប្រុស រាប់សឹបគ្រឿង នៅតែបន្តជីកដីដែលជាសម្បត្តិរដ្ឋ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លក់អាចម៍ដី ដោយស្រួល អត់ខ្លាចច្បាប់ អត់ខា្លចបាក់ទំនប់ ឬអត់ខ្លាចខូចដីស្រែរបស់អ្នកស្រុកឬខ្លាចប៉ះពាល់បរិស្ថានឡើយ  ទោះជាពលរដ្ឋលើកឡើងពីក្តីបារម្ភក៏គ្មានមន្ត្រីណា ឈឺឆ្អាលពីសុខទុកប្រជារាស្ត្រដែរ។ ពលរដ្ឋនៅក្នុងភូមិ អង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អោយដឹងបន្តបន្ថែម នៅព្រឹកថ្ងៃទី០៩ខែឧសភា ២០២៥នេះទៀតថា៖ថៅកែដីឈ្មោះ ជាង ប្រុស  ដែលយកគ្រឿងចក្ររាប់សឹបគ្រឿងទៅជីកដីជាសម្បត្តិរបស់រដ្ឋក្រោមរូបភាពទិញពីអ្នកស្រុកនោះ មានបណ្ណ័កម្មសិទ្ធិខ្យល់នោះ ហាក់មានខ្នងបង្គែកជាមន្ត្រីធំៗក្នុងស្រុកសំរោង ទើបអាចបន្តធ្វើសកម្មភាពជីកដីរដ្ឋដឹកទៅលក់បានយ៉ាងដូច្នេះ។ គួររម្លឹកថា៖ ដីរដ្ឋជិត១០ហិកតាក្នុងភូមិអង្គុញឃុំខ្វាវ ស្រុកសំរោង ត្រូបអ្នកភូមិអះអាងថា ជាដីរដ្ឋពុំទាន់ជាកម្មសិទ្ធិ របស់បុគ្គលណាម្នាក់ទេ ។ប៉ុន្តែត្រូវឈ្មួញឈ្មោះ ជាង ប្រុស ប្រើវិធីថ្ពិនភ្នែកទិញពីអ្នកស្រុកមួយចំនួនតូចឈរឈ្មោះលក់ ជាលេសដើម្បីអាចសុំច្បាប់ជីកដីលក់ ពីរដ្ឋបាលស្រុកដើម្បីលក់អោយអ្នក ម៉ៅការចាក់ដីធ្វើរោងចក្រមួយកន្លែង នៅភូមិលាក់រទេះ ។ […]