លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិនស្រុកគីរីវង់ ខេត្តតាកែវ កំពុងល្បីរឿង រាយមន្រ្តីគយនិងជនសុីវិលតាមផ្លូវប្រមូលផ្ទុយពីនីតិវិធីគយ អារកអ្នករកសុីម៉ាគែរៗ ខេត្តតាកែវ៖ អាជីវករតូចតាចដឹកទំនិញចេញពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានត្អូញត្អែរថា”៖លោក កែវ ផានមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ កំពុងអារកខ្យង បានដាក់មន្ត្រីគយនិងជនសុីវិលអោយទៅសំកុកចាំប្រមូលលុយខុសនីតិវិធីប្រមូលពន្ធគយ តាមគោលដៅផ្លូវសាធារណៈជាច្រើន ដូចកុកចាំចឹកចង្វារពេលទឹកឡើង ក្រោមហេតុផល ប្រមូលលុយពីទំនិញគេចពន្ធ.បង់ពន្ធមិនគ្រប់ ,ទំនិញលោតឆ័ត្រនិងទំនិញខូចគុណភាពពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា។ ប្រភពដដែលបន្តថា៖ពួកគាត់ ជាអ្នករកលុយគ្រាន់តែបានម៉ារស់ៗ ពេលនេះរកលែងបានហើយ ដោយសារតែ លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន គាត់ប្រឹងអារកខ្យង! រឿងនេះសង្ស័យថាអាចមកពីមានកាបើកដៃ ពីមេសាខាគយនិងរដ្ឋាករខេត្តតាកែវដែរ ទើបមេសាខារក្សាភាពស្ងៀមស្ងាត់អោយឈឹង បណ្តោយអោយលោក កែវ ផាន ធ្វើអ្វីៗខុសច្បាប់តាមតែអំពើចិត្តមិនបាច់ញញើតច្បាប់មិនបាច់អាណិតពលរដ្ឋក្រីក្រនោះទេ។ ក្រុមឈ្មួញនិងអាជីវករដដែលបន្តថា៖រឿងដែលកាន់តែយ៉ាប់រកសុីគឺ បើទោះបីជាពួកគាត់នាំចូលទំនិញតិចតួច បានបង់ពន្ធត្រឹមត្រូវ នៅច្រកទ្វារភ្នំដិនរួចហើយក្តី ក៏ចៀសមិនផុតពីការបង់លុយលើតុ ក្រោមតុ តាមការកំណត់របស់មន្រ្តីគយនៅច្រកទ្វារនិងមន្ត្រីព្រមទាំង ជន់សុីវិលនៅចាំចឹកតាមផ្លូវថែមទៀតដែរ ពួកគេទាំងនោះមិនលើករំលងនោះទេ។ ប្រភពបន្តថា៖លោក កែវ ផាន ប្រើតួនាទីជាមេគយច្រកភ្នំដិនទៅប្រមូលលុយស្រង់ដើមផ្ទុយពីកោលការន៍ប្រមូលពន្ធគយឥតអាសូរ ។លោកផាន បានមានទំនាក់ទំនងដោយសម្ងាត់ជាមួយឈ្មួញធំៗ បើកដៃអោយក្រុមឈ្មួញធំៗទាំងនោះ សម្រុកដឹកជញ្ជូនទំនិញ […]
ព័ត៌មានជាតិ
ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខា ធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង ផង បានចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អស់លោកជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៤២នាក់ ស្រី ១២ នាក់។ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួចមក ឯកឧត្តមសួស គង់និង […]
ប្រធាន អនុប្រធាន ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ
ជញ្ជីងថ្លឹងឡាន ឬជារោងថ្លឹងលុយ? ប្រធាន អនុប្រធាន ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ ។ ប្រភពពីមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនអោយបញ្ចេញឈ្មោះថា៖ លោកប្រធាន និង អនុប្រធានស្ថានីយ៍នោះ ពួកគាត់កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ ពីឈ្មួញដឹកជញ្ជូនទំនិញដែលផ្ទុកលើសទម្ងន់ផ្សេងៗ មានដូចជា រថ យន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ដឹកដែក សុីម៉ង់ត៍ និងរថយន្តដឹកទំនិញ សណ្តោងវែងៗ ផ្ទុកលេីសទម្ងន់ ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលបង្កការខូចផ្លូវ ស្ពានជាបន្តបន្ទាប់។ ដោយឡែកក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤១ វិញក៏បានឲ្យដឹងដែរថា៖លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងមន្ត្រីស្ថានីយ៍មួយចំនួន កំពុងសប្បាយចិត្ត ប្រមូលលុយសប្បាយលិចថ្លើម យកធ្វើមានបានយ៉ាងសុខស្រួល អត់ខ្វល់ពីរថយន្តធំៗ ដែលផ្ទុកទំនិញលើសទម្ងន់ទេ។រថយន្តដឹកលើសហួសហេតុបែបណា ក៏នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃដែរ ពួកគាត់ជាមន្ត្រី ដឹងតែ លុយៗៗៗ។ម្ចាស់រថយន្ត តូច ធំ ដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសីខ្លះទៀត បានឲ្យដឹងថា ទោះបីពួកអ្នកដឹកគេផ្ទុកទំនិញ លើសទម្ងន់ឬមិនលើសទម្ងន់ គោរពតាមច្បាប់កំណត់ឬមិនគោរព អ្នកដឹកក៏នៅតែចៀសមិនផុតពីបង់លុយឲ្យក្រុមមន្ត្រីពុករលួយដែរ។ហេតុនេះហើយទើបអ្នកដឹកគេលែងគឹតរឿងផ្ទុកលើសឬមិនលើសខ្មោចសេះសកអីទៀតហើយ។ប្រភពដដែលបន្តថា […]
ល្បីលោក ម៉ឹង ដាវីន មេគយត្រពាំងផ្លុង ប្រើជនសុីវិលធ្វើការងារតំណាងគយ(ឃាត់ឡានដឹកទំនិញចេញ-ចូលវៀតណាម តម្រូវអោយបង់លុយ អត់វិក្ក័យបត្រ័!
មន្ត្រីពុករលួយ ជាតិលិចលង់ ! ល្បីថាលោក ម៉ឹង ដាវីន មេគយត្រពាំងផ្លុង ប្រើជនសុីវិលឃាត់ឡានរាប់ក្បាលឡានដឹកដំឡូងមីនិងឡានដឹកចេញចូលពីវៀតណាមចូលបង់លុយ អត់ចេញវិក្ក័យបត្រ័? ប្រភពពីត្រពាំងផ្លុងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៥នេះឲ្យដឹងថា៖ លោក មុឹង ដាវីនប្រធានគយច្រកព្រំដែនត្រពាំងផ្លុង ប្រើជនសុីវិលអោយស្ទាក់ចាំរាប់ឡានយកលុយនិងបានយក ឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកដ្ឋានគយទៅប្រើគំរាមឈ្មួញ បិទបាំងទង្វើរបស់ខ្លួន ដែលតម្រូវអោយបង់លុយតាមការទាមទារ បើឈ្មួញណារឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណទ្វេដងមិនខាន។ ប្រភពបន្តថា៖ទំនិញឆ្លងតាមត្រពាំងផ្លុងច្រើនមានប្រភពមកពីប្រទេសចិន ឆ្លងកាត់ច្រកត្រពាំងផ្លុងទាំងយប់ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង ហើយភាគច្រើនដឹកបង្កប់និងទំនិញខុសច្បាប់។ហើយទំនិញខ្លះ គយតែងតែអោយឆ្លងដោយមិនបាច់ត្រួតពិនិត្យឡើយ គ្រាន់តែត្រូវរាប់ក្បាលឡានទុកបង់លុយ តាមរយៈភ្នាក់សុីវិលនិងមន្ត្រីគយដែលប្រចាំការដូចកុកចាំចង្វារពេលទឹកឡើងទាំងនោះ តាមការកំណត់ពីមេ ជាការស្រេច។ ប្រភពបន្ថែមថា៖ លោក មុឹង ដាវីន បានឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញពីប្រទេសចិន ដោយប្រើវិធីឲ្យបង់ពន្ធគយតាមរបៀប ការបំពេញបែបបទឯកសារប្រតិវេទន៍គយនាំចូល ដូចជា ការធ្វើឯកសារក្លែងភេទទំនិញឬ ពីទំនិញជាប់ពន្ធខ្ពស់កប់ពពក អោយទៅជាទំនិញជាប់អត្រាពន្ធថោកៗនិងប្រមូលពន្ធតាមវិធីម៉ៅការ ដែលផ្ទុយពីច្បាប់គយ។ មន្ត្រីបំរើការនៅច្រកព្រំដែនត្រពាំងផ្លុងបានខ្សឹបឲ្យដឹងថា៖ លោក ម៉ឹង ដាវីន បានបើកដៃឲ្យមន្ត្រីគយនិងជនស៊ីវិលទាំងនោះ គាបសង្កត់ កោសរូសទារលុយថ្លៃបាយ ថ្លៃទឹក ពីក្រុមឈ្មួញអ្នកដឹកទំនិញចូល និងពីអាជីវករជាពលរដ្ឋដឹកទំនិញកសិផលចេញទៅលក់នៅវៀតណាម ដែលចូលឆ្លងកាត់តាមច្រកនេះ អោយបង់លុយខុសច្បាប់ […]
ពុករលួយមានអភ័យឯកសិទ្ធិឬ?មេគយពីរនាក់បងប្អូននៅទិសខាងលិច ម្នាកជាមេសាខាគយ ម្នាក់ជាមេគយចល័តតំបន់៤ ល្បីពុករលួយដល់ឆ្អឹង គ្មានការសេុីបអង្កេត ត្រូវសង្ឃឹមច្បាប់ទេវតា?
ពុករលួយមានអភ័យឯកសិទ្ធិឬ?គយពីរនាក់បងប្អូន កំពុងល្បីពុករលួយខ្លាំងដៃ ជាស្តេចត្រាញ់់ទិសខាងលិច!បងជាមេសាខាគយខេត្តកោះកុងឯប្អូនមេគយចល័តតំបន់៤?? ប្រភពពីមន្ត្រីគយដែលគេផាត់ចោលដូចស្លឹកចេកខ្ចប់ប្រហុករួច បានបង្ហើបថា៖មេគយទិសខាងលិច២រូប បងជាមេសាខាគយខេត្តកោះកុង ឯប្អូនជាមេគយចល័តតំបន់៤ ម្នាក់ៗស្រូតពុករលួយខ្លាំងណាស់! ។ ប្រភពបន្តថា៖លោក ប្រធានសាខាគយខេត្តកោះកុងថ្មី គ្រាន់តែចូលកាន់ដំណែងភ្លាម ប្រមូលគ្នីគ្នាស្ម័គ្របក្ខពួក ប្រព្រឹត្តពុករលួយដល់ឆ្អឹងភ្លែត!ដោយចាប់ផ្តើមច្របាច់កឈ្មួញ លៀនអណ្តាកតាត្លែ!។ឯប្អូនជាមេគយចល័តតំបន៤វិញពូកែស្រង់ខ្លឹនឡានដឹកលោតឆត្រ័ ទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទ ដូចមានភ្នែកទិព្វ។គាត់ដាក់អន្ទាក់ស្ទាក់ចាប់ទំនិញដឹកតាមដងផ្លូវ បើទោះជាទំនិញនោះ មានឯកសារត្រឹមត្រូវឬល្មើសច្បាប់ ក៏ចាប់ទារលុយ អត់ចេញវិក្ក័យប័ត្រ កក្រើកមេឃ មិនលើកលែងឡើយ។មានអំណាចដូចស្តេចត្រាញ់គយនៅទិសខាងលិចដូចបងដែរ។ មន្ត្រីគយដដែលបន្តថាបានធ្វើជាមេគយពិតជាសំណាងធ្លាក់ពីមេឃមែន!ពុករលួយយ៉ាងណា ក៏គ្មានបញ្ហាអ្វីដែរ ទោះមានច្បាប់ប្រឆាំងអំពើពុក រលួយសម្រាប់ដាក់ទោសមន្ត្រីពុករលួយក្តី ក៏លោកមេគយពុករលួយទាំងពីរ ហាក់មានអភ័យឯកសិទ្ធិពិសេសណាស់ ក៏មិនអាចជាប់គុកម្នាក់ទេ!។ប្រធានសាខាគយកោះកុងគ្រាន់តែចូលកាន់តំណែងភ្លាម បានកាច់ជើងត្រុំប្រមុំជើងអក កាត់ក្បាលចចក ដកភ្លុកមេឈ្មួញ នៅកោះកុង ភ័យញ័រសាច់គ្រប់ៗគ្នា ធ្វើអោយឈ្មួ្ញញរត់រកពឹងបារមីលោក ទាំងថ្ងូររហុឺស ។ព្រោះប្រើ(ក្បាច់គោះទឹកបង្អើលត្រីអោយរត់ចូលស៊ងសោះ)។ ប្រភពដដែលបន្តថា៖កុំទៅឆ្ងល់!ព្រោះមុននឹងគេបានមកអង្កុយកៅអីជាមេសាខាគយខេត្តមួយនេះ តើត្រូវចាយអស់លុយប៉ុន្មាន…six?នោះហើយគឺជាបុព្វហេតុនៃអំពើពុករលួយ។គ្រាន់តែមេគយនៅកន្លែងខ្លះគេមិនពុករលួយដាច់បង្ហៀរដូចនេះទេ។គ្រាន់តែអំពើពុករលួយនៅតាមច្រកនាៗចំណុះសាខាគយខេត្តកោះកុងក្នុងពេលនេះ វាមិនធម្មតាទេ ទាំងច្រកជើងទឹកនិងជើងគោក ជាច្រកសេដ្ឋកិច្ចធំណាស់។នៅក្នុងការបំពេញឯកសារប្រតិវេទន៍គយ តាមច្រកទាំងអស់ចំណុះសាខាគយខេត្តគឺសុទ្ធតែជាចំណូល លើតុផងក្រោមតុផងយ៉ាងមហាសាល ឈ្មួញគ្រវីក្បាលគ្រប់គ្នា ដូចជាគ្រាន់តែរត់ឯកសារក្នុងមួយទូកុងទឺន័រឬមួយឡាន ឈ្មួញត្រូវចាយអស់មិនក្រោម២០០$នោះទេ មានតែលើសនោះតាមហ្វីតឬតូចធំ គឺត្រូវចាយទៅលើមន្ត្រីចុះលេខចូល មន្ត្រីត្រួតពិនិត្យឯកសារ មន្ត្រីកាន់ឃ្លាំងស្តុក រហូតដល់អនុប្រធាន […]
លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software
ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី រួមនឹងលោក ភឿន ផល្លី នាយកក្រុមហ៊ុនVP.Start ព្រមទាំងសហការី បានអញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software របស់ក្រុមហ៊ុនVP.Start ទៅដល់និយោជិតអគ្គិសនីមណ្ឌលគិរី ។ការធ្វើបទបង្ហាញ ជាវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខានណាស់ សម្រាប់តាមដានព័ត៌មាននិងទិន្នន័យពីនាឡិកាស្ទង់ ដេីម្បីជួយសម្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធបណ្តាញចែកចាយ កាន់តែសុក្រឹត ឈានទៅរកទំនេីបកម្ម នៃការគ្រប់គ្រងថាមពល តាមបែបសម័យបច្ចេកវិទ្យាឌីជីថល។
សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ
ដីរដ្ឋជិត១០ហិកតានៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សង្ស័យមានមន្ត្រីឃុបឃិត បើកដៃក្នុងការលក់ទៅអោយឈ្មោះ ជាង ប្រុស ជីកយកអាចម៍ដីលក់ គ្រឿងចក្រ របស់លោក ជាង ប្រុស រាប់សឹបគ្រឿង នៅតែបន្តជីកដីដែលជាសម្បត្តិរដ្ឋ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លក់អាចម៍ដី ដោយស្រួល អត់ខ្លាចច្បាប់ អត់ខា្លចបាក់ទំនប់ ឬអត់ខ្លាចខូចដីស្រែរបស់អ្នកស្រុកឬខ្លាចប៉ះពាល់បរិស្ថានឡើយ ទោះជាពលរដ្ឋលើកឡើងពីក្តីបារម្ភក៏គ្មានមន្ត្រីណា ឈឺឆ្អាលពីសុខទុកប្រជារាស្ត្រដែរ។ ពលរដ្ឋនៅក្នុងភូមិ អង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អោយដឹងបន្តបន្ថែម នៅព្រឹកថ្ងៃទី០៩ខែឧសភា ២០២៥នេះទៀតថា៖ថៅកែដីឈ្មោះ ជាង ប្រុស ដែលយកគ្រឿងចក្ររាប់សឹបគ្រឿងទៅជីកដីជាសម្បត្តិរបស់រដ្ឋក្រោមរូបភាពទិញពីអ្នកស្រុកនោះ មានបណ្ណ័កម្មសិទ្ធិខ្យល់នោះ ហាក់មានខ្នងបង្គែកជាមន្ត្រីធំៗក្នុងស្រុកសំរោង ទើបអាចបន្តធ្វើសកម្មភាពជីកដីរដ្ឋដឹកទៅលក់បានយ៉ាងដូច្នេះ។ គួររម្លឹកថា៖ ដីរដ្ឋជិត១០ហិកតាក្នុងភូមិអង្គុញឃុំខ្វាវ ស្រុកសំរោង ត្រូបអ្នកភូមិអះអាងថា ជាដីរដ្ឋពុំទាន់ជាកម្មសិទ្ធិ របស់បុគ្គលណាម្នាក់ទេ ។ប៉ុន្តែត្រូវឈ្មួញឈ្មោះ ជាង ប្រុស ប្រើវិធីថ្ពិនភ្នែកទិញពីអ្នកស្រុកមួយចំនួនតូចឈរឈ្មោះលក់ ជាលេសដើម្បីអាចសុំច្បាប់ជីកដីលក់ ពីរដ្ឋបាលស្រុកដើម្បីលក់អោយអ្នក ម៉ៅការចាក់ដីធ្វើរោងចក្រមួយកន្លែង នៅភូមិលាក់រទេះ ។ […]
លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាលចូលរួមសន្និបាតបូកសរុបការងារនៅសាលាខេត្តកណ្តាល
ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានអញ្ជើញចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល។ នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល បានជូនប័ណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់មន្រ្តី នៃមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដែលបានខិតខំបំពេញការងារ ជូនជាតិមាតុភូមិ។
អគ្គិសនីមណ្ឌលគិរីដឹកនាំដោយលោក ប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយមោទនៈ
អគ្គិសនីមណ្ឌលគិរីដែលកំពុងដឹកនាំដោយលោកប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយកត់សំគាល់។ជាក់ស្តែង គេឃើញនូវសកម្មភាពដឹកនាំអង្គភាពនេះដោយលោកប្រាជ្ញ វុត្ថា មានភាបសុីវីល័យ និងប្រកបដោយសណ្តាប់ធ្នាប់យ៉ាងប្រសើរ ។ បន្ទាប់ពីប្រជុំបូកសរុបលទ្ធផលក្នុងឆ្នាំ២០២៤ ដែលបន្តជម្រុញពិនិត្យខ្សែបណ្តាញតង់ស្យុង អោយកាន់តែប្រសើរឡើង និងបង្កើនការគ្រប់គ្រង ការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តបានយ៉ាងប្រសើរកាលពីរសៀលថ្ងៃព្រហស្បតិ៍ ០៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ទើបនឹងកន្លងទៅនេះ លោកប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលេីកទិសដៅការងារសម្រាប់អនុវត្តបនតនៅឆ្នាំ២០២៥ របស់អគ្គិសនីមណ្ឌលគិរី ថែមទៀត។ នៅក្នុងអង្គប្រជុំ សង្កេតឃើញមានការចូលរួមពី លោកអនុប្រធានអង្គភាពទាំងពីរ លោក លោកស្រី ប្រធានផ្នែក ប្រធានសាខា ប្រធានក្រុម និងនិយោជិតទាំងអស់ របស់អគ្គិសនីមណ្ឌលគិរី ក្នុងអង្គប្រជុំ លោកប្រធានបានលើកនៅចំណុចសំខាន់ៗមួយចំនួនដូចជា៖ -ជម្រុញណែនាំដល់និយោជិតទាំងអស់ត្រូវខិតខំពង្រឹង និងបន្តថែរក្សាការអនុវត្តការងារតាមផ្នែកនីមួយៗឱ្យបានល្អប្រសេីរ។ -ណែនាំអោយមានការពិនិត្យ ថែទាំលេីមធ្យោបាយធ្វេីដំណេីរសំដៅភាពងាយស្រួល ក្នុងការងារ។ -ជម្រុញដល់ការ ពិនិត្យ ថែទាំបរិក្ខារអគ្គិសនី លេីខ្សែបណ្តាញដែលកំពុងប្រេីប្រាស់ និងធ្វេីការកែលម្អបន្ថែមលេីខ្សែបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងទាប ដេីម្បីរក្សាបាននូវស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាពិសេសពង្រឹងការផ្តល់សេវាជូនអតិថិជន ឱ្យកាន់តែល្អប្រសេីរ។ […]
Mobile customs officer No Sitha uses the method of “catching buffaloes immediately” to collect taxes or extract the original?
Mobile customs officer No Sitha uses the method of “catching buffaloes immediately” to collect taxes or extract the original? Kandal ProvincialAdministration Holds a Meeting to Summarize the Work of Villages,Communes and Sangkats for the First Half of the YearCustoms area (Lok) under the authority of Mr. Chuob Chamroeun, willing to be blind with open eyes, […]










