អគ្គិសនីមណ្ឌលគិរីដែលកំពុងដឹកនាំដោយលោកប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយកត់សំគាល់។ជាក់ស្តែង គេឃើញនូវសកម្មភាពដឹកនាំអង្គភាពនេះដោយលោកប្រាជ្ញ វុត្ថា មានភាបសុីវីល័យ និងប្រកបដោយសណ្តាប់ធ្នាប់យ៉ាងប្រសើរ ។
បន្ទាប់ពីប្រជុំបូកសរុបលទ្ធផលក្នុងឆ្នាំ២០២៤ ដែលបន្តជម្រុញពិនិត្យខ្សែបណ្តាញតង់ស្យុង អោយកាន់តែប្រសើរឡើង និងបង្កើនការគ្រប់គ្រង ការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តបានយ៉ាងប្រសើរកាលពីរសៀលថ្ងៃព្រហស្បតិ៍ ០៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ទើបនឹងកន្លងទៅនេះ លោកប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលេីកទិសដៅការងារសម្រាប់អនុវត្តបនតនៅឆ្នាំ២០២៥ របស់អគ្គិសនីមណ្ឌលគិរី ថែមទៀត។
នៅក្នុងអង្គប្រជុំ សង្កេតឃើញមានការចូលរួមពី លោកអនុប្រធានអង្គភាពទាំងពីរ លោក លោកស្រី ប្រធានផ្នែក ប្រធានសាខា ប្រធានក្រុម និងនិយោជិតទាំងអស់ របស់អគ្គិសនីមណ្ឌលគិរី ក្នុងអង្គប្រជុំ លោកប្រធានបានលើកនៅចំណុចសំខាន់ៗមួយចំនួនដូចជា៖
-ជម្រុញណែនាំដល់និយោជិតទាំងអស់ត្រូវខិតខំពង្រឹង និងបន្តថែរក្សាការអនុវត្តការងារតាមផ្នែកនីមួយៗឱ្យបានល្អប្រសេីរ។
-ណែនាំអោយមានការពិនិត្យ ថែទាំលេីមធ្យោបាយធ្វេីដំណេីរសំដៅភាពងាយស្រួល ក្នុងការងារ។
-ជម្រុញដល់ការ ពិនិត្យ ថែទាំបរិក្ខារអគ្គិសនី លេីខ្សែបណ្តាញដែលកំពុងប្រេីប្រាស់ និងធ្វេីការកែលម្អបន្ថែមលេីខ្សែបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងទាប ដេីម្បីរក្សាបាននូវស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាពិសេសពង្រឹងការផ្តល់សេវាជូនអតិថិជន ឱ្យកាន់តែល្អប្រសេីរ។
ជាកិច្ចបញ្ចប់ក្នុងអង្គប្រជុំនោះលោក ប្រាជ្ញ វុត្ថា ប្រធានអក្គិសនីមន្ឌលកិរី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ហេីយក៏មានមតិផ្តាំផ្ញេីរដល់និយោជិតទាំងអស់ ត្រូវរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងអោយបានល្អស្ថិតស្ថេរយូរអង្វែង និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន។
ដោយឡែកនៅរសៀលថ្ងៃពុធ ១០កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោកប្រធានអគ្គិសនីមណ្ឌលគិរី ក៏បានអញ្ជេីញចូលរួមប្រជុំ ជាថ្មីទៀត ដោយមានការចូលរួមពីលោកអនុប្រធានទទួលបន្ទុកបច្ចេកទស ប្រធានសាខា ប្រធានផ្នែកបណ្តាញ និងប្រធានក្រុមទាំងអស់របស់ផ្នែកបណ្តាញ អគ្គិសនីមណ្ឌលគិរី ដើម្បីធ្វើការណែនាំបន្ថែម សម្រាប់ផែនកាឆ្នាំ២០២៥ មាន៖
-ចំពោះការពិនិត្យឡេីងវិញទៅលេីខ្សែបណ្តាញទាំងអស់មាន បណ្តាញតង់ស្យុងមធ្យមនិង តង់ស្យុងទាប សម្រាប់ត្រៀមរៀបចំផែនការផ្លាស់ប្តូរបរិក្ខាមួយចំនួន៖
-ការកែលម្អលេីខ្សែបណ្តាញ និងកាប់សម្អាតដេីមឈេីដែលដុះក្បែរគន្លងខ្សែបណ្តាញ ដេីម្បីរក្សាបាននូវស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ក៏ដូចជាការផ្តល់សេវាជូនអតិថិជន កាន់តែល្អប្រសេីរបន្ថែមទៀត។
គួរកត់សម្គាល់ថា៖អង្គភាពអគ្គិសនីមណ្ឌលគិរី ជាអង្គភាពមានការគ្រប់គ្រងល្អ សុីវីល័យ មានសណ្តាប់ធ្នាប់ការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ ឯការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្ត បានល្អប្រសើរជានិរន្តរ៍៕