ព័ត៌មានជាតិ

មេគយតំបន់០៦ឈ្មោះ ព្រាប គារ៉ាត់(គយសិដ្ឋ )នៅត្បូងឃ្មុំ ល្បីខ្លាំងជាងគេខាងរាយដាក់
អន្ទាក់ដូចពីងពាង ក្បៀសលុយជាតិ ដាក់ហោប៉ៅចែកមេៗ!
ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកទំនិញឹ្លងឆ្លងកាត់ខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃ០៥វិច្ឆិកា២០២៥នេះថា៖មេគយព្រាប គារ៉ាត់”មេគយចល័តតំបន់៦ បានដាក់ពង្រាយមន្រ្តីគយនិងជនសុីវិល ស្កេកស្កះ ចាំចាប់ឡាន និងប្រដេញចាប់អ្នកឡានដឹកទំនិញឈ្មួញតូចធំ ក្រោមហេតុផលត្រូតពិនិត្យគៀងគរប្រមូលពន្ធគយ ពីទីនិញចេញពីតាមបណ្តាមាត់ច្រកនាៗ ដែលឆ្លៀតសុីសស៊ុះ បង់ពន្ធមិនគ្រប់មិនបង់ពន្ធ ហើយចេញមក។
ប្រភពបន្តថា៖លោក ព្រាប គារ៉ាត់“ហៅគយសិទ្ធ បានពង្រាយមន្រ្តីគយនិងជនសុីវិលច្រើនស្កេកស្កះ តាមដងផ្លូវនាៗក្នុងតំបន់ ៦ ដូចជានៅចំណុចភូមិហុច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ដាក់ក្រុមគយពីពាង និងជនសុីវិល ចាំដាក់ឡាន ចាំដេញឡាន បើឈ្មួញណាបើកហួសមិនចូលបង់ នឹងដេញចាប់អោយបង់ប្រាក់មួយគុណទ្វេដងឬច្រើនដង គឺត្រូវពិន័យធ្ងន់ដូចសែងជ្រូកទាំងអាចម៍មិនខាន។
ប្រភពបន្តថា៖រថយន្តសាំយ៉ុងក្នុង១ឡាន តម្រូវអោយបង់ធម្មតា ចាប់ពី៤០មុឺនដល់៨០ម៉ុឺនឬដល់ទៅ១លានរៀល ទោះបង់ពន្ធតាមច្រកទ្វារព្រំដែនរួចហើយក៏ដោយ។ក្រុមគយពីងពាង មិនចេញក្រដាស់ស្នាមឬវិក្កយប័ត្របង់ពន្ធអ្វីទាំងអស់ ពីគ្រប់ទំនិញដែលដឹកចេញពីប្រទេសវៀតណាម តាមច្រក ច្រកដូនរ័ត្ន ច្រកដារ ច្រកដូង៧ដើម ច្រកស្អំ ច្រកបឹងជ្រោង ច្រកចាន់មូលនិងច្រកត្រពាំងផ្លុង”ហៅស្ពានដែក” ក្នុងខេត្តត្បូងឃ្មុំ មិនគឹត ឡានដឹកទំនិញដែលចេញពីគ្រប់ច្រកនៃខេត្តក្រចេះ ស្ទឹងត្រែង .រតនៈគិរី.និងមណ្ឌលគិរី ដែលចរាចរឆ្លងកាត់ តាមផ្លូវជាតិ៧កាត់ខេត្តត្បូងឃ្មុំ និងកាត់ខេត្តព្រែវែងនិងកំពង់ចាមក្នុងមួយថ្ងៃៗរាប់ពាន់ឡាន ប្រមូលលុយរលួយយ៉ាងមហាសាល ។
ប្រភពបន្តថា៖ពិតមែនថា លោកព្រាប គារ៉ាត់ មេគយតំបន់៦ ប្រើវិធីរកលុយដោយបង់សំណាញ់ញឹកមែន តែបែរជាជាប់តែត្រីចង្វារ កំពឹលកំភ្លាញទៅវិញទេ ឯត្រីធំៗគឺឈ្មួញធំៗវិញ មិនជាប់ក្នុងសំណាញ់ពីងពាងញឹកដេកចាំតាមផ្លូវទាំងនោះទេ។ព្រោះឈ្មួញធំៗដឹកជញ្ជូនគេ មិនខ្វល់ឬខ្លាចកូនពីងពាងនៅតាមផ្លូវក្រោមបញ្ជាលោកព្រាប គារ៉ាត់ដាក់នោះឡើយ ក្រុមពីងពាងបានត្រឹមតែអង្គុយចាំកត់ចំនួនក្បាលឡាន ឬកត់ចំនួនឡានមានសញ្ញាសម្គាល់តាមបញ្ជាមេសិដ្ឋ តាមការសុីសស៊ុះគ្នា ជាមួយក្រុមហ៊ុន អោយដឹងចំនួនឡានរបស់ក្រុនហ៊នណាដឹកបានប៉ុន្មានឡានក្នុងមួយខែៗ ទុកអោយគយសិដ្ឋ ទូទាត់បង់ប្រចាំខែ រៀងរាល់ដំណាច់ខែតែម្តងៗនៅភ្នំពេញឬតាមការណាត់ណាមួយ។
ឈ្មួញខ្លះនិយាយថា៖ ទោះជាលោកអូន ព័ន្ធមុន្នីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក៏ម៉ាៗយកតែស៊ងដែរហ្នឹង? ទើបមន្ត្រីក្រោមឱវាទដូចលោកព្រាប គារ៉ាត់ បានចិត្តប្រើតួរនាទីកៀបឈ្មួញ លួចលុយជាតិ ដាក់ហោប៉ៅ សប្បាយជាងមាន់គកបានទំលើទំពោងរទេះទៅទៀតបែបនេះ។
តើមានការពិតកម្រឹតណាឬគ្រាន់តែជាការលើកឡើងបែបសម្អប់យ៉ាងណានោះគេហទំព័រយើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីអស់លោកដែលពាក់ពន្ធ័ រាល់ម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *