ព័ត៌មានជាតិ

ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខា ធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង ផង បានចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អស់លោកជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៤២នាក់ ស្រី ១២ នាក់។ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួចមក ឯកឧត្តមសួស គង់និង […]

ព័ត៌មានជាតិ

ប្រធាន អនុប្រធាន ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ

 ជញ្ជីងថ្លឹងឡាន ឬជារោងថ្លឹងលុយ? ប្រធាន អនុប្រធាន ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ ។ ប្រភពពីមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនអោយបញ្ចេញឈ្មោះថា៖ លោកប្រធាន និង អនុប្រធានស្ថានីយ៍នោះ ពួកគាត់កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ  ពីឈ្មួញដឹកជញ្ជូនទំនិញដែលផ្ទុកលើសទម្ងន់ផ្សេងៗ មានដូចជា រថ យន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ដឹកដែក សុីម៉ង់ត៍ និងរថយន្តដឹកទំនិញ សណ្តោងវែងៗ ផ្ទុកលេីសទម្ងន់ ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលបង្កការខូចផ្លូវ ស្ពានជាបន្តបន្ទាប់។ ដោយឡែកក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិលេខ៤១  វិញក៏បានឲ្យ​ដឹងដែរថា៖លោកប្រធាន​ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងមន្ត្រីស្ថានីយ៍មួយចំនួន កំពុង​សប្បាយចិត្ត ប្រមូល​លុយ​សប្បាយលិចថ្លើម យកធ្វើមានបានយ៉ាង​សុខ​ស្រួល​ អត់ខ្វល់ពីរថយន្ត​ធំៗ​ ដែលផ្ទុក​ទំនិញលើស​ទម្ងន់​ទេ។រថយន្តដឹកលើសហួសហេតុបែបណា ក៏នៅតែ​អាច​ធ្វើ​សកម្មភាពទាំង​យប់​ទាំង​ថ្ងៃដែរ ពួកគាត់ជាមន្ត្រី ដឹងតែ លុយៗៗៗ។ម្ចាស់រថយន្ត តូច ធំ ដែល​ដឹកជញ្ជូន​ទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសីខ្លះទៀត បានឲ្យដឹងថា ទោះបី​ពួកអ្នកដឹកគេ​ផ្ទុក​ទំនិញ លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់ ​គោរព​តាម​ច្បាប់​កំណត់ឬមិនគោរព អ្នកដឹក​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយឲ្យ​ក្រុម​មន្ត្រី​ពុករលួយដែរ។ហេតុនេះហើយទើបអ្នកដឹកគេលែងគឹតរឿងផ្ទុកលើសឬមិនលើសខ្មោចសេះសកអីទៀតហើយ។ប្រភពដដែលបន្តថា  […]