ព័ត៌មានជាតិ

សំណុំរឿងមេគយច្រកទ្វារបាវុិតសង្ស័យគប់គឹតជាមួយឈ្មួញបើកដៃអោយដឹកទំនិញលោតឆ័ត្រ កប់ចោល?

សំណុំរឿងមេគយឈ្មោះ យី ថុល ផ្គើនបំរាមនាយករដ្ឋមន្ត្រីថ្មី បើកដៃអោយដឹកជើងមាន់កាកសំណល់ ០៤កុងទឺន័រលោតឆ័ត្រ កប់បាត់ស្ងាត់ឈឹង? សំណុំរឿង ពាក់ព័ន្ធលោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត សង្ស័យពុករលួយពាក់ព័ន្ធរឿង អាចគប់គឹតបើកដៃអោយឈ្មួញដឹកជើងមាន់កាកសំណល់ក្លាស្សេ០៤កុងទឺន័រលោតឆ័ត្រអោយខ្មែរសុី បាត់ដំណឹងឈឹង!។លោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត ដែលល្បីម្តងហើយម្តងទៀត ដូចជាកាលលោកនៅជាមេគយច្រក៤០០ ស្រុកសំឡូតខេត្តបាត់ដំបង ល្បីរឿងបើកដៃអោយឧកញ៉ាម្នាក់ រត់ពន្ធសាំងពីថៃឡង់ដ៍ចូលកម្ពុជាតាមច្រក ៤០០សំឡូតពេញបន្ទុកនិងល្បីថាមានរឿងអាស្រូវគួរអោយខ្មាស់អៀន ប៉ុន្តែដោយខាងស្ថាប័នគយហាក់មិនអើពើ គឹតពីអំពីសីលធ៌មរបស់មន្ត្រីគយ ខណៈច្បាប់ក៏ធូរតឹងៗដូចរន្ធច្រមុះ ស៊កមេដាយក៏ចូល ស៊កមេជើងក៏ចូលធ្វើអោយលោកបានរួចខ្លួនរំភើយរួចហើយ។ លោកឈ្មោះយី ថុល ដដែលបន្ទាប់មកជ្រែកៅ អីបានមកកាន់ប៉ុស្តិ៍ច្រកទ្វារព្រែកចាកខេត្តកំពតវិញលោកក៏ល្បីរឿងបើកដៃអោយឈ្មួញនាំចូលទំនិញលោតឆ័ត្របន្តទៀតដែរ ។ហើយមិនយូរប៉ុន្មានរាសីគាត់ឡើងខ្ពស់ត្រដែតទៀត បានមកកាន់ច្រកបាវុិត ដែលជាច្រកសេដ្ឋកិច្ចជាតិដ៏សំខាន់មិនចាញ់ប៉ោយប៉ែត។  ការណ៍នេះពិតជាគួរអោយសរសើរគាត់មែន!។ កន្លងមកថ្មីក្តៅៗនេះ ក្រោយពេលដែលកម្លាំងអាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបបានបទល្មើសលោតឆ័ត្រជើងមានក្លាស្សេ០៤កុងតឺន័រ ស្រាប់តែ បែកធ្លាយសង្ស័យថា លោកមេគយច្រកបាវុិត លោកយី ថុល ហាក់មានចេតនាធ្វើតេស្តសាកកណ្តាប់ដៃដែក សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី ប៉ាន់កម្លាំង តើខ្លាំងប៉ុនណា?ប៉ុន្តែរហូតមកដល់ម៉ោងនេះនៅថ្ងៃនេះ រឿងរ៉ាវហាក់ កំពុងត្រូវគេជីកកប់បាត់ស្ងាត់ឈឹងទៀតហើយ?។គួររម្លឹកថា៖តាមប្រភពមួយបានបញ្ជាក់ថា មុខរបរគប់គឹតគ្នា នាំចូលជើងមាន់ស្អុយ សាច់ក្លាស្សេកាកសំណល់មកអោយខ្មែរសុីនេះ គេបានរកសុីកាក់កបយ៉ាងស្ងាត់ឈឹង […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ និង ថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោវដី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកក្វក់ទី៣ នៅខេត្តព្រះសីហនុ

នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា​ ឆ្នាំ​២០២៤​ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣។   ឯកឧត្តម សាយ សំអាល់ ថ្លែងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។

ព័ត៌មានជាតិ

ល្បីមានគយពន្យាកំណើត ម្នាក់ទៀតហើយ?

  ខ្សឹប! មានគយ ពន្យាកំណើតម្នាក់ទៀតហើយ!  ម្សិលម៉្ងៃនៅឯអាហារដ្ឋានមួយ ក្បែរស្នាក់ការសាខាគយខេត្តព្រះសីហនុ ខណៈអាឡេវចូលស្រស់ស្រូបអាហារនៅទីនោះ។អាឡេវបានលឺបុរស៣នាក់អង្គុយរួមតុតែមួយ ជិតតុអាឡេវដែរ ពួកគេបាននិយាយគ្នាលឺថា៖លោកសំ សុវណ្ណារឹទ្ធិ ប្រធានសាខាគយខេត្តព្រះសីហនុ ដល់អាយុចូលនិវត្តន៍ទៅហើយ មិនព្រមចូលនិវត្តន៍ទេ បែរជារត់ការពន្យាកំណើត ដើម្បីបានអង្គុយកៅអីជំនួសតំណែងលោកទុំ ណូវិញ។ បុរសម្នាក់ នៅក្នុងនោះបាននិយាយលឺៗថា៖មកពីនៅកំពង់សោម មានទំនិញគេចពន្ធហូរចូលតាមរយៈស្នាក់ការគយនិងរដ្ឋាករ៣កន្លែងច្រើនណាស់។ព្រោះព្រោះហេតុនឹងហើយ ទើបមនុស្ស«គតិលុយ»ចង់ ចង់កាន់តួនាទី ជាគយកន្លែងខ្លាញ់នោះ។ ឯម្នាក់ទៀតក៏និយាយអត់លាក់លៀមចំៗបន្តទៀតថាលោកសំ សុវណ្ណារឹទ្ធិប្រធានសាខាគយកំពង់សោម  គាត់ពន្យាកំណើតបានសម្រេច តែចំឡែកត្រង់សំ សុវណ្ណរឹទ្ធិ រត់ការបុកថ្នាក់លើ ដើម្បីធាក់ទម្លាក់លោកទុំណូ យកកន្លែងខ្លាញ! គឺគាត់ខ្លាំង មានប៉ាកទីធំ«grand party»។ ម្នាក់ដែលនិយាយមុនគេបានបន្តថា៖ អើ!ប៉ុន្តែអារឿងរត់ការពន្យាកំណើត ជារឿងគម្រក់ ជាគំរូអាក្រក់ មិនត្រូវប្រើសង្គមសុីវីល័យឬសម្រាប់សង្គមជាតិទេវើយ!បែបនេះជាការកាច់ជើងត្រុំ ប្រមុំជើងអក គឺមកពីមានមេគយធំមិនសូវថ្លៃថ្នូរដែរ ទើបមានគយ មិនគោរពច្បាប់ លោភលន់អាចពន្យាកំណើត បន្តធើការក្នុងស្ថាប័នគយទាល់តែចាស់ងាប់បាន។ បុរសម្នាក់ក្នុងចំណោម៣នាក់នោះបន្ទរបន្ថែមភ្ជាប់ដែរថា មែនហើយកំពង់សោមមួយខែៗ មេគយ ពុករលួយ កឹបកេងលុយរដ្ឋ ច្រើនណាស់។ បើសម្តេចធិបតី រឹតត្បឹបបានវិញ ទំនងយកទៅកសាងខេត្តដទៃបាន២ទៀតមិនអស់ផង នេះ អញ្ញថាបើប៉ុណ្ណោះ […]