ព័ត៌មានជាតិ

ល្បីថាមានរឿងមានថៅកែទិញជ្រូកប្រមូលនិងទិញ-លក់ជ្រូកងាប់និងជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀតបន្ត លក់ចែកចាយ២៥ ខេត្តក្រុងដោយរលូន ប្រភពពីកសិដ្ឋានចិញ្ចឹម

ល្បីថាមានរឿងមានថៅកែទិញជ្រូកប្រមូលនិងទិញ-លក់ជ្រូកងាប់និងជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀតបន្ត លក់ចែកចាយ២៥
ខេត្តក្រុងដោយរលូន
ប្រភពពីកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយរបស់ក្រុមហ៊ុនថៃឈ្មោះCP ដែលស្ថិតនៅខេត្តកំពង់ស្ពី បានទម្លាយអោយដឹងថា៖មានថៅកែទិញជ្រូកម្នាក់ឈ្មោះនូច រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននិងកំពុងរកសុី លួចលាក់ប្រមូលយកជ្រូកឈឺ ជ្រូកងាប់ដោយជម្ងឺសាហាវៗពីរោងចិញ្ចឹមជ្រូករបស់ក្រមហ៊ុនCP
និងពីរោងចិញ្ចឹមជ្រូកផ្សេងៗទៀត ដឹកចូលផ្ទះខ្លួន នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ដើម្បីកែឆ្នៃ ហើយលក់ចែកចាយទៅកាន់
២៥ខេត្តក្រុង ដោយរលូនតាំងពីយូរហើយរហូតដល់បច្ចុប្បន្ននេះ ។
ប្រភពបញ្ជាក់ថា៖ជាធម្មតា នៅក្នុងរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនចិញ្ចឹមជ្រូកCP និងរោងចិញ្ចឹមដទែទៀតក្នុងខេត្តកំពង់ស្ពឺ តែងតែមានជ្រូកឈឺងាប់ដោយសារជម្ងឺសាហាវៗ ងាប់ម្តងៗរាប់រយក្បាលឯណោះ។ហើយជាធម្មតាក្រុមហ៊ុនCPតម្រូវអោយយកជ្រូកឈឺ និងជ្រូកងាប់ទាំងអស់នោះទៅកប់ចោលទាំងអស់ ។ប៉ុន្តែបែរជាល្បីថា មានថៅម្នាក់ឈ្មោះនូច បានទៅសុីសស៊ុះគ្នា ជាមួយបុគ្គលិកនិងពេទ្យសត្វប្រចាំរោងចិញ្ចឹមជ្រូក ដើម្បីប្រមូលយកជ្រូកងាប់និងជ្រូកឈឺទាំងអស់ ទាំងជ្រូកមានជម្ងឺ ប៉ែស្តអាហ្រិក ជម្ងឺអុតក្តាម ឬឈាមខ្មៅ ទោះជារាល់ពេលផ្ទុះជម្ងឺដ៏សាហាវ ក្រុមហ៊ុនមិនអនុញ្ញាត្តអោយលក់ជ្រូកចេញហើយ ថែមទាំងតម្រូវអោយបុគ្គលឹកកសិដ្ឋានខ្លួន យកជ្រូកឈឺទៅកប់ចោលជាបន្ទាន់ទាំងអស់ៗទៀតផងក៏ដោយ។ប៉ុន្តែបែរជា លោក នូច ត្រូវអាចត្រូវថងត្រូវផ្លែជាមួយម្ចាស់រោងចិញ្ចឹមនិងពេទ្យសត្វប្រចាំរោង ធ្វើការបញ្ចេញជ្រូកឈឺ ដឹកចូលផ្ទះខ្លួន រួចលក់ចែកចាយ២៥ខេត្តក្រុង យ៉ាងសម្ងាត់ ម្តងៗរាប់រយរាប់ពាន់ក្បាល ជាយូរមកហើយបន្តលក់ចេញជ្រូកងាប់ ជ្រូកឈឺដល់បច្ចុប្បន្ននេះបានយ៉ាងស្រួល។
លោកប្រធានការិយាល័យពេទ្យសត្វខេត្តកំពង់ស្ពឺឈ្មោះវណ្ណី ល្បីថាគឺជាអ្នកបើកដៃ អោយឈ្មោះនិមលពេទ្យសត្វប្រចាំរោងចិញ្ចឹ
មជ្រូកក្រុមហ៊ុន និងប្អូនប្រុសរបស់ឈ្មោះនិមលម្នាក់ទៀតក្នុងការឃុបឃឹតជាមួយបលោកនូច ដែលជាថៅកែជ្រូកដែលត្រូវប្រភពអះអាងថា បានប្រមូលខ្មោចជ្រូកងាប់និងជ្រូកឈឺដឹកចូលផ្ទះខ្លួននៅភូមិស្លា ឃុំស្រង់ ដើម្បីលក់ចែកចាយ២៥ខេត្តក្រុង មិនអាចសុំការបកស្រាយបានទេនៅព្រឹកមិញនេះ។
-លោកតាន់ ខាន់ណារ៉ា អេលីត ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលក្រសួងកសិកម្ម មិនអាចសុំអន្តរាគមន៍ជួយទប់ស្កាត់ភ្លាមៗបានដែរ នាពេលកន្លងមក។
-ដោយឡែកប្រធានពេទ្យសត្វស្រុកគងពិសី និងឈ្មោះវណ្ណី ប្រធានពេទ្យសត្វខេត្តកំពង់ស្ពឺ  មិនអាទាក់ទងសុំបំភ្លឺបានទេកាលពីម្សិលមិញនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *