លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិនស្រុកគីរីវង់ ខេត្តតាកែវ កំពុងល្បីរឿង រាយមន្រ្តីគយនិងជនសុីវិលតាមផ្លូវប្រមូលផ្ទុយពីនីតិវិធីគយ អារកអ្នករកសុីម៉ាគែរៗ
ខេត្តតាកែវ៖
អាជីវករតូចតាចដឹកទំនិញចេញពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានត្អូញត្អែរថា”៖លោក កែវ ផានមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ កំពុងអារកខ្យង បានដាក់មន្ត្រីគយនិងជនសុីវិលអោយទៅសំកុកចាំប្រមូលលុយខុសនីតិវិធីប្រមូលពន្ធគយ តាមគោលដៅផ្លូវសាធារណៈជាច្រើន ដូចកុកចាំចឹកចង្វារពេលទឹកឡើង ក្រោមហេតុផល ប្រមូលលុយពីទំនិញគេចពន្ធ.បង់ពន្ធមិនគ្រប់ ,ទំនិញលោតឆ័ត្រនិងទំនិញខូចគុណភាពពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា៖ពួកគាត់ ជាអ្នករកលុយគ្រាន់តែបានម៉ារស់ៗ ពេលនេះរកលែងបានហើយ ដោយសារតែ លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន គាត់ប្រឹងអារកខ្យង! រឿងនេះសង្ស័យថាអាចមកពីមានកាបើកដៃ ពីមេសាខាគយនិងរដ្ឋាករខេត្តតាកែវដែរ ទើបមេសាខារក្សាភាពស្ងៀមស្ងាត់អោយឈឹង បណ្តោយអោយលោក កែវ ផាន ធ្វើអ្វីៗខុសច្បាប់តាមតែអំពើចិត្តមិនបាច់ញញើតច្បាប់មិនបាច់អាណិតពលរដ្ឋក្រីក្រនោះទេ។
ក្រុមឈ្មួញនិងអាជីវករដដែលបន្តថា៖រឿងដែលកាន់តែយ៉ាប់រកសុីគឺ បើទោះបីជាពួកគាត់នាំចូលទំនិញតិចតួច បានបង់ពន្ធត្រឹមត្រូវ នៅច្រកទ្វារភ្នំដិនរួចហើយក្តី ក៏ចៀសមិនផុតពីការបង់លុយលើតុ ក្រោមតុ តាមការកំណត់របស់មន្រ្តីគយនៅច្រកទ្វារនិងមន្ត្រីព្រមទាំង ជន់សុីវិលនៅចាំចឹកតាមផ្លូវថែមទៀតដែរ ពួកគេទាំងនោះមិនលើករំលងនោះទេ។
ប្រភពបន្តថា៖លោក កែវ ផាន ប្រើតួនាទីជាមេគយច្រកភ្នំដិនទៅប្រមូលលុយស្រង់ដើមផ្ទុយពីកោលការន៍ប្រមូលពន្ធគយឥតអាសូរ ។លោកផាន បានមានទំនាក់ទំនងដោយសម្ងាត់ជាមួយឈ្មួញធំៗ បើកដៃអោយក្រុមឈ្មួញធំៗទាំងនោះ សម្រុកដឹកជញ្ជូនទំនិញ ដែលមានភាពមិនប្រក្រតីជាច្រើនប្រភេទ ពីវៀតណាមចូលមកកម្ពុជា បានយ៉ាងសុខស្រួល បែរជាសង្កត់កអ្នករកសុីមួយគែរៗទៅវិញ។
ក្រុមអាជីវករតូចតាចខាងលើ ដែលអះអាងថាខ្លួនរងទុក្ខ បានសំណូមពរទៅដល់ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី.រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងលោក វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តាជួយពិនិត្យលើកិច្ចការលោកកែវ ផានឡើងវិញផង នូវភាពមិនប្រក្រតីរបស់លោកកែវ ផាន និងប្រធានច្រកទ្វារព្រំដែនលោកនួន សារ៉ែន និងបក្សពួកដែលឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការបើកភ្លើងខៀវអោយឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមតែអំពើចិត្ត តែបែរជាអារកខ្យង សង្កត់ក អ្នករកសុីត្រឹមតែមួយគែរៗ នៅព្រំដែន ដែលប្រើវិធី ដាក់អន្ទាក់ ក្រោមរូបភាពបង្រាបបទល្មើសប្រមូលពន្ធចូលរដ្ឋ ដោយប្រើមន្ត្រីនិងជនសុីវុិល ខ្លះខ្វះសុជីវធ៌ម សីលធ៌ម ផ្ទុយនីតិវិធីសេចក្តីណែនាំក្នុងការអនុវត្តការប្រមូលពន្ធគយកម្ពុជា ប៉ុន្តែបើកដៃចំពោះថៅកែធំៗ សង្កត់កអ្នករកសុីម៉ាគែរៗ យ៉ាងអយុត្តិធ៌មខ្លាំងដៃពេក៕





