ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ៦០គ្រួសារនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំមកសម្តេចហ៊ុន ម៉ាណែតមេត្តាជួយផង!

ពលរដ្ឋនៅ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំអន្តរាគមន៍ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា  ណែត ជួយរកយុត្តិធម៌! ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ទៅរាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី <span;>អោយជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ដល់ពួកគាត់ អំពីករណី ដីដែលរាជរដ្ឋាភិបាល«កាត់ឆ្វៀល» ប្រគល់ឱ្យ ពល <span;>រដ្ឋ ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផលពិតប្រាកដទេ។ បែរជាត្រូវបានអាជ្ញាធរ រួមមានរដ្ឋបាលស្រុក+ឃុំ-ឃុបឃិតគ្នាជាប្រព័ន្ធ ប្រគល់ទៅអោយ<span;>បក្ខពួកខ្លួន ប្រើរូបភាព យកឈ្មោះខ្មោចឬអ្នកផ្សេងៗ អោយទៅអាស្រ័យផលជួសវិញ ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនពួកគាត់។ គួរបញ្ជាក់ថា៖ពលរដ្ឋចំនួន៦០គ្រួសារមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ មិនមានឈ្មោះ បានទទួលនូវដីនោះឡើយ។ពលរដ្ឋ៦០គ្រួសារ ខាងលើ នេះបញ្ជាក់ថែមទៀតថា ដីនោះ ស្ថិតនៅចំណុច ក្រោមអាងទឹកចិន ជាប់ត្រពាំង ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ […]

ព័ត៌មានជាតិ

បើកហាងកត់កន្ទុយលេខនៅក្រោមស្លាកគណបក្សប្រជាជនកម្ពុជា កំពុងកាក់កបនិងស្រួលនៅក្បែរប៉ុស្តិ៍ផ្សារដើមគរ

បើកហាងកត់កនួយលេខជ្រកខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជា ក្បែរប៉ុស្តិ៍ផ្សារដើមគរ រកសុីស្រួលមែន! ទឹកដីគ្រប់គ្រងដោយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ ខណ្ឌទួលគោក មានបនល្បែងបើកលេងព្រោងព្រាត គួរតែជាប់ឯតទគ្គកម្មសម្បូរបនល្បែងបំផុតក្នុងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្ត គឺគេចេះនឹកឃើញ រកកន្លែងបើកហាងកត់កន្ទុយលេខឆ្នោតយួននៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជាតែម្តងហើយ រកសុីបានយ៉ាងត្រជាក់ត្រជុំមែន! ។ កន្លងទៅមេដឹកនាំរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានចេញបញ្ជាអោយបង្ក្រាបល្បែងសុីសងខុសច្បាប់ អោយអស់ពីគ្រប់មូលដ្ឋានទូទាំងប្រទេស មានមូលដ្ឋានមួយចំនួនធំធ្វើបានល្អ តែមានមូលដ្ឋានមួយចំនួន ក៏បំបាក់មុខរដ្ឋាភិបាលថ្មីយ៉ាងខ្លាំងដែរ តែរឿងត្រីងៀតពួនពងនេះ មានប្រភពប្រាប់ថា ទំនងថ្នាក់លើៗត្រឹមខណ្ឌមិនដឹងអីទេ គេថាមានការគប់នដឹងថាពិតឬទេ?។ បទបញ្ជានាយករដ្ឋមន្ត្រីថ្មីហាក់គ្មានប្រសិទ្ធភាពសោះឡើយ។ពិសេសហើយខ្លាំងខាងផ្គើនជាងគេនៅក្នុងទឹកដីប៉ុស្តិ៍ផ្សារដើមគរខណ្ឌទទលគោកក្រុងភ្នំពេញ។គឺគ្រាន់តែជិតប៉ុស្តុ៍ផ្សារដើមគរចម្ងាមិនដល់៥០ម៉ែត្រផង គេឃើញមានបនល្បែងសុីសងធំៗ ដល់ទៅ៥ទីតាំងយ៉ាងតិច ប៉ុន្តែសូមយកតែសូមប្រាប់តែ៣ទីតាំងសិនមាន៖ ១-ទីតាំងផ្ទះដាក់ល្បែងNETដ៏ធំ ប្រើតុនិងកុំព្យូទ័រទំនើបៗ មានសមរីក្មេងស្អាតៗចាំស្វគមន៍អ្នកចូលទៅលេង និងមានកៅអីអង្គុយលេងប្រកបដោយផាសុកភាព។ទីតាំងគឺនៅផ្ទះដោះលេខលាក់ មានទ្វារព៌ណលឿងចាស់ ចំណុចផ្លូវលេខ២២៣ខាត្បូងស្តុបក្បាលមាន់ចែ ចម្ងាយ១២០ម៉ែត្រ បត់ចូលក្នុងទៅផ្សារនាគមាស មានលេងភ្នាល់ដូចជា(-LoToKeno3-បៀរការ៉ាត់-ជល់មានonline-កត់បាល់តាមonline)សុីស   ងជាដុល្លារក្រាស់ៗឃ្មឹកៗពេលចេញមួយលើកៗ។ ២-កន្ទុយលេខបើកក្នុងលក្ខណធំដុំនៅក្នុងប្លុកឡាគីស្តារ ផ្លូវលេខ៣៣៦ ផ្ទះល្បែងមានបិទអក្សរចិនទាំងសង្ខាងទ្វារចូល។បនល្បែងមួយនេះលេងធំៗអ្នកចាក់កាលីបលើ។គេមិនបើកទ្វារអោយចូលចាក់ទេ ចំពោះម៉ូយគេអោយចាក់តាមវិធី លូកដៃហុចលេខត្រូវចាក់អោយគេកត់និងលុយចូលទៅ បន្ទាប់មក គេចេញកន្ទុយលេខអោយភ្លាមឬអាចចាក់តាមតេឡេក្រាម បាញ់លុយអោយគ្នាតាមABAបើស្គាល់គ្នា។ ផ្ចះនេះមានចម្ងាយប្រហែល៤០ម៉ែត្រប៉ុណ្ណោះនៅពីខាងត្បូងប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរយើង។ ៣-មួយកន្លែងទៀតនៅខាងជើងស្តុប ក្បាលមាន់ចែប្រហែល២៥ម៉ែត្រ ខាងលិចប៉ុស្តិ៍នគរបាលផ្សារដើមគរផ្ទះលេខ២៨B ផ្លូវលេខ២២៣ខាងក្នុងមានបន្ទប់កត់ឆ្នោតធ្វើជាបញ្ជរ មិនអន់ជាងបញ្ជរលក់មាសឬកន្លែងលក់សំបុត្រយន្តហោះទេ។ អ្វីដែលគួរចាប់អារម្មណ៍ គឺហួសចិត្តនឹងគេរកនឹកឃើញរកសុីបើកហាងកត់កន្ទុយលេខអត់ច្បាប់និងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ដែលមានមនុស្សចូលចាក់គគ្រឹកគគ្រេង នៅខាងក្រោមស្លាកយីហោគណបក្សប្រជាជនដ៏មានប្រជាប្រីយ៍ភាពទៅរួច! ហើយគេរកសុីបានយ៉ាងរំភើយតាំងពីយូរហើយទៀតផង៕

ព័ត៌មានជាតិ

បើកហាងកត់កន្ទុយលេខឆ្នោតយួន នៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជា រកសុីស្រួលមែន?

បើកហាងកត់កនួយលេខយួន ជ្រកខាងក្រោមស្លាកគណបក្សប្រ.ជ ក្បែរប៉ុស្តិ៍ផ្សារដើមគរ រកសុីស្រួលមែន! ទឹកដីគ្រប់គ្រងដោយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ ខណ្ឌទួលគោក មានល្បែងបើកលេងព្រោងព្រាត គួរតែជាប់ឯតទគ្គកម្មសម្បូរបនល្បែងបំផុតក្នុងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្ត គឺគេចេះនឹកឃើញ រកកន្លែងបើកហាងកត់កន្ទុយលេខឆ្នោតយួននៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជាតែម្តងហើយ រកសុីបានយ៉ាងត្រជាក់ត្រជុំមែន! ។ កន្លងទៅមេដឹកនាំរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះបានចេញបញ្ជាអោយបង្ក្រាបល្បែងសុីសងខុសច្បាប់ អោយអស់ពីក្នុងមូលដ្ឋានរបស់ខ្លួននៅទូទាំងប្រទេស។ប៉ុន្តែបានសង្កេតឃើញថាមានមូលដ្ឋានមួយចំនួនធំធ្វើតាមបញ្ជាបានល្អ ។តែមូលដ្ឋានមួយចំនួនទៀតក្រាញដូចស្វារុញគ្នាទម្លាក់ពីចុងឈើអោយក្រពើសុី  បំបាក់មុខរដ្ឋាភិបាលថ្មីថ្មោងយ៉ាងខ្លាំង បែបថ្នាក់លើៗខ្លះនៅកន្លែងបើកល្បែងផ្ទាល់មិនដឹងទេ ព្រោះមានប្រភពបញ្ជាក់ថា គេមានការគប់គឹតតែបុគ្គលគ្រប់គ្រងក្រោមៗផ្ទាល់បិទភ្នែកចៅហ្វាយក្រុងនិងចៅហ្វាយខណ្ឌ?។ បទបញ្ជានាយករដ្ឋមន្ត្រីថ្មីហាក់អត់ប្រសិទ្ធភាពសោះឡើយ ពិសេសហើយខ្លាំងជាងគេនៅក្នុងទឹកដីប៉ុស្តិ៍ផ្សារដើមគរខណ្ឌទទលគោកក្រុងភ្នំពេញ បានផ្គើនបទបញ្ជា មិនដឹងអាងស្អី?។ គ្រាន់តែជិតប៉ុស្តុ៍ផ្សារដើមគរចម្ងាយមិនទាំងដល់៥០ម៉ែត្រផង គេឃើញមានល្បែងសុីសងធំៗ ដល់ទៅ៥ទីតាំងយ៉ាងតិចប៉ុន្តែសូមយកតែសូមប្រាប់តែ៣ទីតាំងសិនមានបង្ហាញសិន៖ ១-ទីតាំងផ្ទះដាក់ល្បែងNETនៅផ្ទះដោះលេខលាក់ មានទ្វារព៌ណលឿងចាស់ ចំណុចផ្លូវលេខ២២៣ខាត្បូងស្តុបក្បាលមាន់ចែ មានលេងភ្នាល់ដូចជា(LoToKeno3-បៀរការ៉ាត់-ជល់មានonline-កត់បាល់តាមonline)សុី   សងជាប្រាក់ដុល្លារសុទ្ធៗក្រាស់ៗឃ្មឹកៗពេលចេញមួយលើកៗ។ ២-មានកន្ទុយលេខបើកក្នុងលក្ខណធំដុំនៅលើផ្លូវលេខ៣៣៦ប្លុកឡាគីស្តារ ផ្ទះមានបិទ    អក្សរចិនទាំងសង្ខាងទ្វារចូលផ្ទះ។ផ្ទះល្បែងដ៏ធំនេះមិនបើកទ្វារអោយចូលទេ ចំពោះម៉ូយៗគេអោយចាក់តាមវិធី លូកដៃហុចលេខត្រូវចាក់ និងលុយចូលទៅ បន្ទាប់មកគេចេញកន្ទុយ លេខហុចអោយភ្លាមនិងចាក់តាមតេឡេក្រាមបាញ់លុយតាមABAបើស្គាល់គ្នា។ផ្ទះនេះនៅចម្ងាយហែល៤០ម៉ែត្រប៉ុណ្ណោះនៅពីខាងត្បូងប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ។ ៣-មួយកន្លែងទៀតនៅខាងជើងស្តុប ក្បាលមាន់ចែប្រហែល២៥ម៉ែត្រ ខាងលិចប៉ុស្តិ៍នគរបាលផ្សារដើមគរ ផ្ទះលេខ28BE0 ខាងលើលើកស្លាកគណបក្សប្រចាជនកម្ពុជា លើផ្លូវលេខ២២៣។ខាងក្នុងមានបន្ទប់កត់ឆ្នោតធ្វើជាបញ្ជរ មិនអន់ជាងបញ្ជរលក់មាសឬកន្លែងលក់សំបុត្រយន្តហោះទេ។ អ្វីគួរអោយចាប់អារម្មណ៍នោះគឺពួកគេចេះនឹកឃើញ គេរកសុីបើកហាង  កត់កន្ទុយលេខផ្គើនច្បាប់និងបទបញ្ជារាជរដ្ឋាភិបាល ដែលមានមនុស្សចូលចាក់គគ្រឹកគគ្រេង នៅខាងក្រោមស្លាកយីហោ(គណបក្សប្រជាជនកម្ពុជា)ដ៏មានប្រជាប្រីយ៍ភាព ហើយគេរកសុីបានយ៉ាងរំភើយតាំងពីយូរហើយ  ៕

ព័ត៌មានជាតិ

ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បណ្តុះបណ្តាលអំពី គន្លឹះនៃការសរសេរអត្ថបទព័ត៌មាន មានក្រមសីលធ៌ម វិជ្ជាជីវៈនិងផ្សាយឱ្យចំគោលដៅ

ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) បើកវគ្គបណ្តុះបណ្តាលស្តីអំពី គន្លឹះក្នុងការសរសេរព័ត៌មានប្រកបដោយក្រមសីលធ៌ម មានវិជ្ជាជីវៈ និងផ្សព្វផ្សាយឲ្យចំគោដៅ នៅព្រឹកថ្ងៃទី០៥ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បានបើវគ្គបណ្តុះបណ្តាលស្តីអំពីគន្លឹះ នៃការសរសេរអត្ថបទព័ត៌មាន ប្រកបដោយក្រមសីលធ៌ម វិជ្ជាជីវៈ និងផ្សព្វផ្សាយឱ្យចំគោលដៅ នៅឯសាកលវិទ្យាល័យអន្តរជាតិអាមេរិកាំងភ្នំពេញ ដែលមានទីតាំង នៅជិតវត្តទួល ក្នុងសង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ។ នៅព្រឹកដំបូង  វគ្គបណ្តុះបណ្តាលនេះ មានវត្តមានលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ដល់អ្នកសារព័ត៌មាននិងមន្ត្រីមកពីស្ថាប័នផ្សេងៗទៀត មានជិត១០០នាក់។ លោកពុយ គា បានលើកឡើងថា៖ ដើម្បីឱ្យវិស័យព័តមានកម្ពុជាមានការរីកចម្រើន និង តាមទាន់សម័យកាលឌីជីថលនេះ លោកមានបំណងផ្តល់ដល់អ្នកសារព័ត៌មានកម្ពុជា និងស្ថាប័នពាក់ពន្ធ័ក្នុងការសរសេរសម្រាប់ស្ថាប័នខ្លួន ឱ្យបានយល់ដឹងច្បាស់អំពីគន្លឹះក្នុងការសរសេតអត្ថបទព័ត៌មាន អោយបានត្រឹមត្រូវប្រកបដោយក្រមសីលធ៌មនិងមានវិជ្ជាជីវៈព្រមទាំងផ្សាយទៅឱ្យចំគោលដៅ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២៤ នៅក្នុង សាកលវិទ្យាល័យអន្តរជាតិអាមេរិកាំងភ្នំពេញ ដែលទីតាំងសាកលវិទ្យាល័យមួយដែល មានផាសុកភាព ទំនើប និងស្រស់ឆើតឆាយ។ គ្រូឧទ្ទេសនាម ល្បីឈ្មោះជាច្រើនរូបបានមានវត្តមាននៅថ្ងៃទី១មានដូចជាៈ៖លោកពុយ គារ ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោកកឹមគុណវឌ្ឍន៍រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកអត្ថាធិប្បាយកម្មវិធីផ្លូវការធំៗដ៏មានប្រជាប្រីយភាព ព្រមទាំង លោកលាង ឌីលុច និងលោកគីសុខលីម […]