ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ៦០គ្រួសារនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំមកសម្តេចហ៊ុន ម៉ាណែតមេត្តាជួយផង!

ពលរដ្ឋនៅ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំអន្តរាគមន៍ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា  ណែត ជួយរកយុត្តិធម៌! ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ទៅរាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី <span;>អោយជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ដល់ពួកគាត់ អំពីករណី ដីដែលរាជរដ្ឋាភិបាល«កាត់ឆ្វៀល» ប្រគល់ឱ្យ ពល <span;>រដ្ឋ ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផលពិតប្រាកដទេ។ បែរជាត្រូវបានអាជ្ញាធរ រួមមានរដ្ឋបាលស្រុក+ឃុំ-ឃុបឃិតគ្នាជាប្រព័ន្ធ ប្រគល់ទៅអោយ<span;>បក្ខពួកខ្លួន ប្រើរូបភាព យកឈ្មោះខ្មោចឬអ្នកផ្សេងៗ អោយទៅអាស្រ័យផលជួសវិញ ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនពួកគាត់។ គួរបញ្ជាក់ថា៖ពលរដ្ឋចំនួន៦០គ្រួសារមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ មិនមានឈ្មោះ បានទទួលនូវដីនោះឡើយ។ពលរដ្ឋ៦០គ្រួសារ ខាងលើ នេះបញ្ជាក់ថែមទៀតថា ដីនោះ ស្ថិតនៅចំណុច ក្រោមអាងទឹកចិន ជាប់ត្រពាំង ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ […]