នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ឯកឧត្តម សួស គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខា ធិការ ឯកឧត្តម អ៊ុក ផាន់ ទីប្រឹក្សាក្រសួង ផង បានចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អស់លោកជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៤២នាក់ ស្រី ១២ នាក់។
បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួចមក ឯកឧត្តមសួស គង់និង ឯកឧត្តម សុខ ម៉េង, ឯកឧត្តម អ៊ុក ផាន់, លោក អៀង ដាំ, លោកអនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានចុះពិនិត្យការស្ថាបនាផ្លូវក្រាលកៅស៊ូពិរជាន់ ប្រភេទ DBST ០១ខ្សែ ប្រវែង ១៣,៣០គ.ម របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី២ (CSADRM-2) ភា្ជប់ពីផ្លូវជាតិលេខ៥១ ត្រង់ភូមិស្តុកស្លាត ឃុំភ្នំតូច ទៅភ្ជាប់ផ្លូវលេខ១៤៤០ ត្រង់ភូមិដីកណ្តាល ឃុំជើង រាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ គម្រោងនេះ មានវឌ្ឍនភាពជារួម៖ ក្រុមបច្ចេក ទេសរបស់ក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ និងបានកំពុងធ្វើការសាងសង់សំណង់សិល្បការបានចំនួន០៣កន្លែងបានឈូសឆាយសម្អាតតួផ្លូវបានប្រវែង ៤,៥០គ.ម ស្មើនឹង ៤,៤១%៕