ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ជំនួសឧត្តមសេនីយ៍ត្រី ឈួរ គឹមនី ដែលត្រូវទោទទួលភារកិច្ចថ្មី។ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំ ណែងថ្មីនេះ បានធ្វើឡើង ក្រោមវត្តមានឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអគ្គនាយក រង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងប្រធានស្នាក់ការច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនរូប។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ឈួ គីមនី នាយប៉ុស្តិ៍ចាស់​ និងមតិប្ដេជ្ញារបស់លោកឧត្តម សេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ថ្មីនគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មីរួចមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងការអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។ ឧត្តសេនីយ៍ឯក ​សុខ វាសនា ដល់មន្ត្រីដែលចូលរួមថា៖ ត្រូវមានការរួបរួមសាមគី្គភាពផ្ទៃក្នុង […]

ព័ត៌មានជាតិ

ល្បែងហ្គេមល្មើសច្បាប់គ្រប់ប្រភេទ សុីសងដូចប្លន់ នៅត្រង់ផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ល្បីថាលោកអភិបាលខណ្ឌត្រូវជំនាញធីបចោល បិទបាំងមិនអោយដឹងនឹងមិនបង្ក្រាប

ល្បែងហ្គេមល្មើសច្បាប់គ្រប់ប្រភេទ សុីសងដូចប្លន់ បើកលេងនៅត្រង់ចំណុចផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ល្បីថាអភិបាលខណ្ឌត្រូវជំនាញបិទបាំងមិនអោយដឹងរឿង គាប់ជួននឹងគ្មានការបង្ក្រាប បនល្បែងហ្គេមល្មើសច្បាប់ប្រទេស ប៉ុន្តែហាក់ស្របច្បាប់បុគ្គលកន្ទេលធំបន្លំដេក ប្រភេទហ្គេមបាញ់ត្រីនិងហ្គេមជាច្រើនមុខទៀតមិនបានរាប់លម្អិត។បានបើកលេងតាំងពីយូរមកហើយ ម៉្ងៃៗមានអ្នកលេងមកចូលលេងយ៉ាងកុះករ រួមទាំងជាទីពេញនិយមរបស់ជាទំពាំងជិតស្អុយ សិស្សានុសិស្សគេចសាលាចូលលេងយ៉ាងណែនៗផងដែរ។ ទីតាំងនេះស្ថិតនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ជារឿយៗគេឃើញនគរបាលប៉ុស្តីទឹកថ្លានិងមន្រីសង្កាត់តឹកថ្លាខ្លះមានវត្តមាននៅមុខបនល្បែងខុសច្បាប់នោះដែរ។ អ្នកលេងល្បែងម្នាក់អោយដឹងថា៖ទីតាំងហ្គេមបាញ់ត្រីនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ បើចង់លេង ស្រួលរកបំផុតគឺគេគ្រាន់តែមកដល់ផ្លូវលីស័រនឹងឃើ ញអគារកញ្ចក់ខៀវធំមួយភ្លាម ត្រូវមើលទៅខាងលើឃើញ ទង់ជាតិខ្មែរជាសញ្ញា រួចទម្លាក់ភ្នែកមកក្រោមឃើញអក្សរចិនតាំងនៅពីមុខទ្វារ នោះហើយគឺជាទីតាំងបនល្បែងហ្គេម។អ្នកលេងដដែលបន្តថា៖អ្នកលេងមិនបាច់ព្រួយបារម្ភ ខ្លាច មានការរំខានឬការបង្ក្រាបចាប់ចងអ្វីឡើយ។ព្រោះមេការនៅទីនោះតែងតែ និយាយធានាអះអាងថា(ទីតាំងនេះខ្នងក្រាស់ បង្អែកធំគ្មាននរណាហ៊ានមកចាប់ឬរំខានទេ)ចំពោះមុខភ្ញៀវដែលចូលលេង គ្រប់ៗគ្នា។ ប្រភពអោយដឹងទៀតថា៖ ខ្ញុំជឿថា លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ មិនដឹងរឿងមានបនល្បែងគ្រប់យ៉ាងក្នុងខណ្ឌលោកទេ ដោយបញ្ចាក់ថា ដូចជាបនល្បែងនៅផ្លូវលីស័រនេះ លោកត្រូវថ្នាក់ក្រោមបិទបាំងមិនអោយដឹងឡើយ រីឯលោកហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ហាក់ដឹងថាមានបនល្បែងដ៏ធំនៅផ្លូវលីស័រ ក្នុងសង្កាត់ទឹកថ្លាទេ ប៉ុន្តែលោកមិនខ្ចីធ្វើដឹង ធ្វើស្តាប់លឺ ថែមទាំងមិនតាមដានត្រួតពិនិត្យមេប៉ុស្តិ៍ទឹកថ្លា អោយគោរពអនុវត្តបទបញ្ជារាជរដ្ឋាភិបាលនិងនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីសុវត្ថិភាពក្នុងសង្កាត់និងសង្គមទៅវិញ។ប្រភពបន្តទៀតថា បនល្បែងនៅផ្លូវលីស័រនេះ មិនបាច់ឆ្ងល់ទេ មានតែមេប៉ុស្តិ៍ទឹកថ្លាដែលដឹងជាងគេថាទីនោះក្នុងផ្ទះកញ្ចក់នេះជាបនល្បែងដ៏ធំ បើថាមិនដឹងទៀតអញ្ចឹងមិនខុសអីពីអាជ័យដែលសេដ្ឋីអោយទៅចាំចំការពោត។ ទាំងលោកម៉ូវម៉ានិត […]

ព័ត៌មានជាតិ

ពព្លាក់សុីផ្លែពភ្លា ជំពាក់កទា ផ្សាក្តិតឈ្លូស បើទុកមុនចំណេញគួរដកចេញកុំអោយសម្អុយ

ពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សារក្តិតឈ្លូស!ខណៈលោកនូ សុីថា ឡើងជាមេគយចល័តថ្មី គាប់ជួនរឿងអាស្រូវផ្ទុះឡើងបន្តបន្ទាប់ មានខ្លះវ័នក ស្ទើឆេះរោងអ្នកតាគយ មានពាក្យមួយឃ្លាថា៖«សត្វពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សាក្តិតឈ្លូស»។ពាក្យមួយឃ្លានេះចាស់ទុំបានពោលទុក ព្រោះចង់ប្រៀនប្រដៅកូនខ្មែរថាកុំលោភលន់ កុំសុីតាមឃ្លាន កុំហ៊ានតាមចង់ វានឹងនាំការណ៍ក្តៅក្រហាយ កើតរឿងរយីងរយោងដូចសម្លរកំពឹស។ ប្រភពអោយដឹងថា នៅពេលដែលលោកនូ សុីថា នៅជាប្រធានសាខាគយបន្ទាយមានជ័យ លោកធ្លាប់ល្បីថា មិនសូវចេះគោរពពេលម៉ោងការងារទេ នៅភ្នំពេញច្រើនជាងនៅសាខា,ពូកែចងមុងពុករលួយ,លុះធ្វើជាប្រធាននាយកដ្ឋានកិច្ចការត្រួតពិនិត្យបង្កា បង្ក្រាបបទល្មើសនែអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(កន្លែងខ្លាញ់) គាប់ជួនក៏មានរឿងក្តៅក្រហាយជាច្រើនបានកើតឡើងផ្តើមចេញពីគយចល័តដែរ។មហាជនសង្ស័យថា លោកនូ សុីថា ហាក់ដើរជាន់ពែរ៍គេ ព្រោះគ្រាន់តែបានឡើងធ្វើជាប្រធានគយចល៏យភ្លាមជួបរឿងធំភ្លែត។ ពេលនេះ ចំពោះសាធារណជនវិញក្រោយគយកូនចៅជំនិតរបស់លោកនូ សុីថា ប្រចាំការនៅមេមត់ដើរចាប់ទូរសព្ទ័តាមហាងមកសាធារណ ជន បានផ្តោតការយកចិត្ទុទុកដាក់ ទៅដល់ការឡើងដំណែងដ៏គួរអោយភ្ញាក់ផ្អើលរបស់គាត់លោកនូ សុីថា ដែលស្វាគមន៍ភ្លាមៗ ដោយការផ្សាយពីកាសែតនីរទេសទៅក្រៅស្រុកមួយភ្លាមៗដែរដោយចោទថា នោះជាដំណែងលោកបានពីការសូកប៉ាន់ឬទិញដំណែងក្នុងតម្លៃដល់ ទៅ៤លានដុល្លារអាមេរិក បើទោះជាការផ្សាយដោយកាសែតនីទេសក្រៅប្រទេសមួយនោះ គ្មានអំណះអំណាងគួរអោយជឿជាក់បានគឺហាក់«លឺគេថា»!ក៏ដោយ។ព្រោះថា ព្រោះបើគ្មានភ្លើង តើផ្សែងមានមកពីណា?ហើយបើគ្មានសំរាមសោះហេតុម៉្តេចទើបឆ្កែជុះដាក់ទៅ? ពេលនេះសាធារណជនមួយចំនួន ផ្ទុះមន្ទឹលសង្ស័យថា «វិធីប្រមូលពន្ធគយ ដោយដើរចាប់ទូរសព្ទ័លក់រាយតាមផ្ទះនោះ គឺជាផ្នែកមួយក្នុងការចាប់ផ្តើមស្រង់ដើមមកវិញរបស់លោក នូ សុីថា»ដែលមកពីមេគយចល័តថ្មីនេះ អាចនឹងចំណាយអស់យ៉ាងច្រើនមែន មុននឹងបានមកអង្គុយកៅអីខ្លាញ់មួយនេះឬយ៉ាងណា?។ គួររំលឹកថា៖កាលដែលលោកនូ […]