ព័ត៌មានជាតិ

ពព្លាក់សុីផ្លែពភ្លា ជំពាក់កទា ផ្សាក្តិតឈ្លូស បើទុកមុនចំណេញគួរដកចេញកុំអោយសម្អុយ

ពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សារក្តិតឈ្លូស!ខណៈលោកនូ សុីថា ឡើងជាមេគយចល័តថ្មី គាប់ជួនរឿងអាស្រូវផ្ទុះឡើងបន្តបន្ទាប់ មានខ្លះវ័នក ស្ទើឆេះរោងអ្នកតាគយ មានពាក្យមួយឃ្លាថា៖«សត្វពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សាក្តិតឈ្លូស»។ពាក្យមួយឃ្លានេះចាស់ទុំបានពោលទុក ព្រោះចង់ប្រៀនប្រដៅកូនខ្មែរថាកុំលោភលន់ កុំសុីតាមឃ្លាន កុំហ៊ានតាមចង់ វានឹងនាំការណ៍ក្តៅក្រហាយ កើតរឿងរយីងរយោងដូចសម្លរកំពឹស។ ប្រភពអោយដឹងថា នៅពេលដែលលោកនូ សុីថា នៅជាប្រធានសាខាគយបន្ទាយមានជ័យ លោកធ្លាប់ល្បីថា មិនសូវចេះគោរពពេលម៉ោងការងារទេ នៅភ្នំពេញច្រើនជាងនៅសាខា,ពូកែចងមុងពុករលួយ,លុះធ្វើជាប្រធាននាយកដ្ឋានកិច្ចការត្រួតពិនិត្យបង្កា បង្ក្រាបបទល្មើសនែអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(កន្លែងខ្លាញ់) គាប់ជួនក៏មានរឿងក្តៅក្រហាយជាច្រើនបានកើតឡើងផ្តើមចេញពីគយចល័តដែរ។មហាជនសង្ស័យថា លោកនូ សុីថា ហាក់ដើរជាន់ពែរ៍គេ ព្រោះគ្រាន់តែបានឡើងធ្វើជាប្រធានគយចល៏យភ្លាមជួបរឿងធំភ្លែត។ ពេលនេះ ចំពោះសាធារណជនវិញក្រោយគយកូនចៅជំនិតរបស់លោកនូ សុីថា ប្រចាំការនៅមេមត់ដើរចាប់ទូរសព្ទ័តាមហាងមកសាធារណ ជន បានផ្តោតការយកចិត្ទុទុកដាក់ ទៅដល់ការឡើងដំណែងដ៏គួរអោយភ្ញាក់ផ្អើលរបស់គាត់លោកនូ សុីថា ដែលស្វាគមន៍ភ្លាមៗ ដោយការផ្សាយពីកាសែតនីរទេសទៅក្រៅស្រុកមួយភ្លាមៗដែរដោយចោទថា នោះជាដំណែងលោកបានពីការសូកប៉ាន់ឬទិញដំណែងក្នុងតម្លៃដល់ ទៅ៤លានដុល្លារអាមេរិក បើទោះជាការផ្សាយដោយកាសែតនីទេសក្រៅប្រទេសមួយនោះ គ្មានអំណះអំណាងគួរអោយជឿជាក់បានគឺហាក់«លឺគេថា»!ក៏ដោយ។ព្រោះថា ព្រោះបើគ្មានភ្លើង តើផ្សែងមានមកពីណា?ហើយបើគ្មានសំរាមសោះហេតុម៉្តេចទើបឆ្កែជុះដាក់ទៅ? ពេលនេះសាធារណជនមួយចំនួន ផ្ទុះមន្ទឹលសង្ស័យថា «វិធីប្រមូលពន្ធគយ ដោយដើរចាប់ទូរសព្ទ័លក់រាយតាមផ្ទះនោះ គឺជាផ្នែកមួយក្នុងការចាប់ផ្តើមស្រង់ដើមមកវិញរបស់លោក នូ សុីថា»ដែលមកពីមេគយចល័តថ្មីនេះ អាចនឹងចំណាយអស់យ៉ាងច្រើនមែន មុននឹងបានមកអង្គុយកៅអីខ្លាញ់មួយនេះឬយ៉ាងណា?។ គួររំលឹកថា៖កាលដែលលោកនូ […]