ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ជំនួសឧត្តមសេនីយ៍ត្រី ឈួរ គឹមនី ដែលត្រូវទោទទួលភារកិច្ចថ្មី។ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំ ណែងថ្មីនេះ បានធ្វើឡើង ក្រោមវត្តមានឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអគ្គនាយក រង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងប្រធានស្នាក់ការច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនរូប។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ឈួ គីមនី នាយប៉ុស្តិ៍ចាស់​ និងមតិប្ដេជ្ញារបស់លោកឧត្តម សេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ថ្មីនគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មីរួចមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងការអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។ ឧត្តសេនីយ៍ឯក ​សុខ វាសនា ដល់មន្ត្រីដែលចូលរួមថា៖ ត្រូវមានការរួបរួមសាមគី្គភាពផ្ទៃក្នុង […]