ព័ត៌មានជាតិ

ពុករលួយមានអភ័យឯកសិទ្ធិឬ?មេគយពីរនាក់បងប្អូននៅទិសខាងលិច ម្នាកជាមេសាខាគយ ម្នាក់ជាមេគយចល័តតំបន់៤ ល្បីពុករលួយដល់ឆ្អឹង គ្មានការសេុីបអង្កេត ត្រូវសង្ឃឹមច្បាប់ទេវតា?

ពុករលួយមានអភ័យឯកសិទ្ធិឬ?គយពីរនាក់បងប្អូន កំពុងល្បីពុករលួយខ្លាំងដៃ ជាស្តេចត្រាញ់់ទិសខាងលិច!បងជាមេសាខាគយខេត្តកោះកុងឯប្អូនមេគយចល័តតំបន់៤??

ប្រភពពីមន្ត្រីគយដែលគេផាត់ចោលដូចស្លឹកចេកខ្ចប់ប្រហុករួច បានបង្ហើបថា៖មេគយទិសខាងលិច២រូប បងជាមេសាខាគយខេត្តកោះកុង ឯប្អូនជាមេគយចល័តតំបន់៤ ម្នាក់ៗស្រូតពុករលួយខ្លាំងណាស់! ។

ប្រភពបន្តថា៖លោក ប្រធានសាខាគយខេត្តកោះកុងថ្មី គ្រាន់តែចូលកាន់ដំណែងភ្លាម ប្រមូលគ្នីគ្នាស្ម័គ្របក្ខពួក ប្រព្រឹត្តពុករលួយដល់ឆ្អឹងភ្លែត!ដោយចាប់ផ្តើមច្របាច់កឈ្មួញ លៀនអណ្តាកតាត្លែ!។ឯប្អូនជាមេគយចល័តតំបន៤វិញពូកែស្រង់ខ្លឹនឡានដឹកលោតឆត្រ័ ទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទ ដូចមានភ្នែកទិព្វ។គាត់ដាក់អន្ទាក់ស្ទាក់ចាប់ទំនិញដឹកតាមដងផ្លូវ បើទោះជាទំនិញនោះ មានឯកសារត្រឹមត្រូវឬល្មើសច្បាប់ ក៏ចាប់ទារលុយ អត់ចេញវិក្ក័យប័ត្រ កក្រើកមេឃ មិនលើកលែងឡើយ។មានអំណាចដូចស្តេចត្រាញ់គយនៅទិសខាងលិចដូចបងដែរ។

មន្ត្រីគយដដែលបន្តថាបានធ្វើជាមេគយពិតជាសំណាងធ្លាក់ពីមេឃមែន!ពុករលួយយ៉ាងណា ក៏គ្មានបញ្ហាអ្វីដែរ ទោះមានច្បាប់ប្រឆាំងអំពើពុក
រលួយសម្រាប់ដាក់ទោសមន្ត្រីពុករលួយក្តី ក៏លោកមេគយពុករលួយទាំងពីរ ហាក់មានអភ័យឯកសិទ្ធិពិសេសណាស់ ក៏មិនអាចជាប់គុកម្នាក់ទេ!។ប្រធានសាខាគយកោះកុងគ្រាន់តែចូលកាន់តំណែងភ្លាម បានកាច់ជើងត្រុំប្រមុំជើងអក កាត់ក្បាលចចក ដកភ្លុកមេឈ្មួញ នៅកោះកុង ភ័យញ័រសាច់គ្រប់ៗគ្នា ធ្វើអោយឈ្មួ្ញញរត់រកពឹងបារមីលោក ទាំងថ្ងូររហុឺស ។ព្រោះប្រើ(ក្បាច់គោះទឹកបង្អើលត្រីអោយរត់ចូលស៊ងសោះ)។

ប្រភពដដែលបន្តថា៖កុំទៅឆ្ងល់!ព្រោះមុននឹងគេបានមកអង្កុយកៅអីជាមេសាខាគយខេត្តមួយនេះ តើត្រូវចាយអស់លុយប៉ុន្មាន…six?នោះហើយគឺជាបុព្វហេតុនៃអំពើពុករលួយ។គ្រាន់តែមេគយនៅកន្លែងខ្លះគេមិនពុករលួយដាច់បង្ហៀរដូចនេះទេ។គ្រាន់តែអំពើពុករលួយនៅតាមច្រកនាៗចំណុះសាខាគយខេត្តកោះកុងក្នុងពេលនេះ វាមិនធម្មតាទេ ទាំងច្រកជើងទឹកនិងជើងគោក ជាច្រកសេដ្ឋកិច្ចធំណាស់។នៅក្នុងការបំពេញឯកសារប្រតិវេទន៍គយ តាមច្រកទាំងអស់ចំណុះសាខាគយខេត្តគឺសុទ្ធតែជាចំណូល លើតុផងក្រោមតុផងយ៉ាងមហាសាល ឈ្មួញគ្រវីក្បាលគ្រប់គ្នា ដូចជាគ្រាន់តែរត់ឯកសារក្នុងមួយទូកុងទឺន័រឬមួយឡាន ឈ្មួញត្រូវចាយអស់មិនក្រោម២០០$នោះទេ មានតែលើសនោះតាមហ្វីតឬតូចធំ គឺត្រូវចាយទៅលើមន្ត្រីចុះលេខចូល មន្ត្រីត្រួតពិនិត្យឯកសារ មន្ត្រីកាន់ឃ្លាំងស្តុក  រហូតដល់អនុប្រធាន និងប្រធាន…. ។ឯការចំណាយលើការក្រូមេឯកសារប្រតិវេទន៍គយ នៅតាមបណ្តាច្រកចេញចូល  ពុករលួយដល់ឆ្អឹង។បើទោះថ្នាក់លើគយ បំពាក់ឧបករណ៍ទំនើបធ្វើតាមប្រពន្ធ័ស្តង់ដារ បំពាក់គ្រប់ច្រកចេញចូល និងសាខាគយគេនៅតែអាចធ្វើអោយមុខទំនិញជាប់ពន្ធកប់ពពក ក្លាយជាទំនិញប្រដាប់ក្មេងលេងឬស្ទើរតែមិនបាច់បង់ពន្ធដែរ រដ្ឋខាតធ្ងន់ធ្ងរខ្លាំងណាស់។ហើយបើមេ​សាខាខេត្តមិនបើកភ្លើងខៀវបង្កើតអំពើពុករលួយជាមុនទេ កុំសង្ឃឹមដឹកទំនិញមួយទូឬមួយឡានចេញបានពីតាមបណ្តាច្រកចេញចូលណាមួយបានអោយសោះ។

បើដឹកត្រូវឆ្លងកាត់កុង​ត្រូល​ស្ទាក់នៅ​ចំណុច ឃុំ​អណ្តូងទឹក ផ្លូវជាតិ​លេខ​៤៨ ស្រុកស្រែ​អំបិល បង់លុយថែមទៀត។នៅ ច្រក​ចាំ​យាម កំពង់ផែ​ស្រែអំបិល កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀតអ្នករកសុី ត្រូវតែបង់លុយសេវាដល់មន្ត្រី​គយ ដោយមិនបាច់ចេញវិក័យប័ត្រឡើយ អ្នករកសុីយល់ថា ខ្លួនដូចជាកំពុងធ្វើខ្ញុំកញ្ជះគេអីចឹង។ប្រភពដដែលបន្ថថា៖ទោះឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤៨​ត្រូវ​បង់លុយ​ដល់មន្ត្រីគយតាមនោះ យ៉ាងហោចចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​ដល់២០​ម៉ឺន​រៀលក្នុងមួយឡានដែរ។បើ​ដឹសំពីងសំពោង​ត្រូវបង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅកុំអោយមានរឿងច្រើន។

ឯមេគយចល័តតំបន់ជាប្អូនវិញ រកសុីដូចពីងពាង (ពីងពាងរស់ដោយបញ្ចេញជ័រតាមក្តិតរាយជាសំណាញ់ចាប់សត្វល្អិត) ។ឯគយចល័តតំបន់៤បានរាយកូនក្រកបណ្តាក់គ្នាតាមផ្លូវចាំ(ចាប់ឡាន)បើល្អជាងពីងពាងល្អតែបន្តិចទេតែត្រង់មិនបានរាយសំណាញ់នៅចុងឈើ ។

គយចល័តតំបន់៤៛ប្រើវិធីរកលុយ ដោយគប់គឹតនិងតម្រូវឈ្មួញបង់លុយដូរយកសេចក្តីសុខ ខ្លះបង់ខែ ខ្លះបង់ក្បាលឡាន ខ្លះត្រូវបង់តាមរបៀ​ប​ម៉ៅការ  ទើបកង់ឡានឈ្មួញ​ទាំងនោះ អាច​វិលទៅមុខ នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ឡាន អត់ពន្ធ ខុសច្បាប់ ពីគ្រប់បណ្ដាខេត្តនានាចូលខេត្តបាត់ដំបងឬឆ្លងកាត់ ពោធិ៍សាត់ កោះកុង បាន។រាល់ថ្ងៃ មានឡានតូចធំដឹកមិនក្រោមពី៤០០គ្រឿងទៅ៨០០គ្រឿងនោះទេ បើកបរលើផ្លូវជាតិឆ្លងកាត់ដែនអំណាចលោកមេគយតំបន់៤ហើយដែលជាប់កាតព្វកិច្ចបង់លុយក្នុងមួយឡានយ៉ាងហោច១០០$ទៅ  ដល់ ៣០០$ឲ្យទៅគយចល័តតំបន់៤ទើប សម្រាប់បើក លើផ្លូវជាតិចូលខេត្តបាត់ដំបងបានឬថា(គ្នាឯង)។ដោយសារមុខរបរដាក់អន្ទាក់ដូចពីពាងនោះហើយ ទើបគយចល័តតំបន់៤ ល្បីខាងគាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​ដែរ។

ការលើកឡើងនូវរឿងអាស្រូវ ពុករលួយ​របស់ប្រធានសាខាគយកោះកុងជាបងបង្កើតរបស់លោកមេ​គយចល័តតំបន់៤នេះ បើទោះជាម្ចាស់ប្រភពអះអាង ថាជារឿងពិតរបស់មេគយទាំងពីរក្តី ក៏ក្នុងនាមជាសារព័ត៌មាននៅតែយល់ថាមិនទាន់គ្រប់ជ្រុងជ្រោយដែរ ព្រោះមានមនុស្សខ្លះខួរអគតិ អាចនិយាយកាច់កុងគ្នាដណ្តើមកៅអីគ្នាក៏មានដែរ ទើបមិនអាចចាត់ទុកថាជាព័ត៌មានពិតកំរិតណានៅឡើយទេ។ប៉ុន្តែអំពើពុករលួយ ជាអាថ៌កំបាំង ដែលគ្មានរូប គ្មានពណ៌ គ្មានខ្លិន សាច់រឿងវាជាគ្រោះដល់ការប្រមូលពន្ធគយចូលជាតិ ត្រូវការ ការសេុីបអង្កេតបន្តជាពិសេសដែលអ្នកកាសែតមិនអាចសេុីបសុីជម្រៅបានទេគឺជាតូនាទីរបស់អង្គភាពប្រឆាំអំពើពុករលួយប៉ុណ្ណោះអាចសេុីបរកការពិតបានថារឿងនេះតើវាយ៉ាងណា មានសិទ្ធិបើកការសេុីបអង្កេតសុីជម្រៅបាន។

លោក ប្រធានសាខាគយខេត្តកោះកុងនិង លោកប្រធានគយចល័តតំបន់៤ មិនអាចទាក់ទងសុំការបកស្រាយ ពន្យល់និងបញ្ជាក់ព័ត៌មានខាងលើនេះបានទេដោយប្រព័ន្ធទូរសព្ទ័ដៃកាលពីម្សិលមិញ ដោយទូរសព្ទ័លោកទាំងពីរ មិនអាចទាក់ទងបានទេ៕

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{},”is_sticker”:false,”edited_since_last_sticker_save”:false,”containsFTESticker”:false}


Leave a Reply

Your email address will not be published. Required fields are marked *