មន្ត្រីពុករលួយ ជាតិលិចលង់ ! ល្បីថាលោក ម៉ឹង ដាវីន មេគយត្រពាំងផ្លុង ប្រើជនសុីវិលឃាត់ឡានរាប់ក្បាលឡានដឹកដំឡូងមីនិងឡានដឹកចេញចូលពីវៀតណាមចូលបង់លុយ អត់ចេញវិក្ក័យបត្រ័? ប្រភពពីត្រពាំងផ្លុងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៥នេះឲ្យដឹងថា៖ លោក មុឹង ដាវីនប្រធានគយច្រកព្រំដែនត្រពាំងផ្លុង ប្រើជនសុីវិលអោយស្ទាក់ចាំរាប់ឡានយកលុយនិងបានយក ឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកដ្ឋានគយទៅប្រើគំរាមឈ្មួញ បិទបាំងទង្វើរបស់ខ្លួន ដែលតម្រូវអោយបង់លុយតាមការទាមទារ បើឈ្មួញណារឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណទ្វេដងមិនខាន។ ប្រភពបន្តថា៖ទំនិញឆ្លងតាមត្រពាំងផ្លុងច្រើនមានប្រភពមកពីប្រទេសចិន ឆ្លងកាត់ច្រកត្រពាំងផ្លុងទាំងយប់ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង ហើយភាគច្រើនដឹកបង្កប់និងទំនិញខុសច្បាប់។ហើយទំនិញខ្លះ គយតែងតែអោយឆ្លងដោយមិនបាច់ត្រួតពិនិត្យឡើយ គ្រាន់តែត្រូវរាប់ក្បាលឡានទុកបង់លុយ តាមរយៈភ្នាក់សុីវិលនិងមន្ត្រីគយដែលប្រចាំការដូចកុកចាំចង្វារពេលទឹកឡើងទាំងនោះ តាមការកំណត់ពីមេ ជាការស្រេច។ ប្រភពបន្ថែមថា៖ លោក មុឹង ដាវីន បានឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញពីប្រទេសចិន ដោយប្រើវិធីឲ្យបង់ពន្ធគយតាមរបៀប ការបំពេញបែបបទឯកសារប្រតិវេទន៍គយនាំចូល ដូចជា ការធ្វើឯកសារក្លែងភេទទំនិញឬ ពីទំនិញជាប់ពន្ធខ្ពស់កប់ពពក អោយទៅជាទំនិញជាប់អត្រាពន្ធថោកៗនិងប្រមូលពន្ធតាមវិធីម៉ៅការ ដែលផ្ទុយពីច្បាប់គយ។ មន្ត្រីបំរើការនៅច្រកព្រំដែនត្រពាំងផ្លុងបានខ្សឹបឲ្យដឹងថា៖ លោក ម៉ឹង ដាវីន បានបើកដៃឲ្យមន្ត្រីគយនិងជនស៊ីវិលទាំងនោះ គាបសង្កត់ កោសរូសទារលុយថ្លៃបាយ ថ្លៃទឹក ពីក្រុមឈ្មួញអ្នកដឹកទំនិញចូល និងពីអាជីវករជាពលរដ្ឋដឹកទំនិញកសិផលចេញទៅលក់នៅវៀតណាម ដែលចូលឆ្លងកាត់តាមច្រកនេះ អោយបង់លុយខុសច្បាប់ […]
Month: May 2025
លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software
ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី រួមនឹងលោក ភឿន ផល្លី នាយកក្រុមហ៊ុនVP.Start ព្រមទាំងសហការី បានអញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software របស់ក្រុមហ៊ុនVP.Start ទៅដល់និយោជិតអគ្គិសនីមណ្ឌលគិរី ។ការធ្វើបទបង្ហាញ ជាវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខានណាស់ សម្រាប់តាមដានព័ត៌មាននិងទិន្នន័យពីនាឡិកាស្ទង់ ដេីម្បីជួយសម្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធបណ្តាញចែកចាយ កាន់តែសុក្រឹត ឈានទៅរកទំនេីបកម្ម នៃការគ្រប់គ្រងថាមពល តាមបែបសម័យបច្ចេកវិទ្យាឌីជីថល។
សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ
ដីរដ្ឋជិត១០ហិកតានៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សង្ស័យមានមន្ត្រីឃុបឃិត បើកដៃក្នុងការលក់ទៅអោយឈ្មោះ ជាង ប្រុស ជីកយកអាចម៍ដីលក់ គ្រឿងចក្រ របស់លោក ជាង ប្រុស រាប់សឹបគ្រឿង នៅតែបន្តជីកដីដែលជាសម្បត្តិរដ្ឋ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លក់អាចម៍ដី ដោយស្រួល អត់ខ្លាចច្បាប់ អត់ខា្លចបាក់ទំនប់ ឬអត់ខ្លាចខូចដីស្រែរបស់អ្នកស្រុកឬខ្លាចប៉ះពាល់បរិស្ថានឡើយ ទោះជាពលរដ្ឋលើកឡើងពីក្តីបារម្ភក៏គ្មានមន្ត្រីណា ឈឺឆ្អាលពីសុខទុកប្រជារាស្ត្រដែរ។ ពលរដ្ឋនៅក្នុងភូមិ អង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អោយដឹងបន្តបន្ថែម នៅព្រឹកថ្ងៃទី០៩ខែឧសភា ២០២៥នេះទៀតថា៖ថៅកែដីឈ្មោះ ជាង ប្រុស ដែលយកគ្រឿងចក្ររាប់សឹបគ្រឿងទៅជីកដីជាសម្បត្តិរបស់រដ្ឋក្រោមរូបភាពទិញពីអ្នកស្រុកនោះ មានបណ្ណ័កម្មសិទ្ធិខ្យល់នោះ ហាក់មានខ្នងបង្គែកជាមន្ត្រីធំៗក្នុងស្រុកសំរោង ទើបអាចបន្តធ្វើសកម្មភាពជីកដីរដ្ឋដឹកទៅលក់បានយ៉ាងដូច្នេះ។ គួររម្លឹកថា៖ ដីរដ្ឋជិត១០ហិកតាក្នុងភូមិអង្គុញឃុំខ្វាវ ស្រុកសំរោង ត្រូបអ្នកភូមិអះអាងថា ជាដីរដ្ឋពុំទាន់ជាកម្មសិទ្ធិ របស់បុគ្គលណាម្នាក់ទេ ។ប៉ុន្តែត្រូវឈ្មួញឈ្មោះ ជាង ប្រុស ប្រើវិធីថ្ពិនភ្នែកទិញពីអ្នកស្រុកមួយចំនួនតូចឈរឈ្មោះលក់ ជាលេសដើម្បីអាចសុំច្បាប់ជីកដីលក់ ពីរដ្ឋបាលស្រុកដើម្បីលក់អោយអ្នក ម៉ៅការចាក់ដីធ្វើរោងចក្រមួយកន្លែង នៅភូមិលាក់រទេះ ។ […]



