ព័ត៌មានជាតិ

មានការលើកឡើងថា៖បទល្មើសនេសាទកើនឡើងគួរអោយព្រួយបារម្ភនៅតាមបណ្តាស្រុកមួយចំនួននៅជាប់ដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលបកស្រាយថា ជាការបំប៉ោងព័ត៌មានតាមតែមាត់ អាងតែអណ្តាតអត់ឆ្អឹង

មានការលើកឡើងថា៖មានបទល្មើសនេសាទកើនឡើងគួរអោយព្រួយបារម្ភនៅតាមបណ្តាស្រុកមួយចំនួន នៅជាប់ដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។ប៉ុន្តែមន្ត្រីជលផលបានបកស្រាយថា គឺជាការបំប៉ោងព័ត៌មាន តាមតែមាត់ដោយបុគ្លលខ្លះ មិនឆ្លុះបញ្ចៃងការពិតអាងអណ្តាតអត់ឆ្អឹង ។ទន្ទឹមនោះក៏មានប្រភពដោយឡែកមួយទៀតបានលើកឡើងដែរថា៖គឺជាការ យករឿងបទល្មើស តូចតាចសោះទៅពង្រីកអោយធំ ដោយមើលតែមួយជ្រុងតូចនៃបញ្ហា ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនបានសម្លឹងអោយឆ្ងាយ មិនឆ្លុះបញ្ចាំងការពិតឡើយ។ពាក់ព័ន្ធនឹងក្តីបារម្ភថាមានការកើនឡើងនូវបទល្មើលនេសាទនៅខេត្តកំពង់ឆ្នាំងនេះ អង្គភាពកាសែតចំនួន២អង្គភាពបានចុះទៅកាន់តាមដងទន្លេនិងព្រែកមួយចំនួនតាមដងទន្លេសាបថ្ងៃ២២កុម្ភៈ២០២៤នេះ។ពលរដ្ឋដែលទទួលបានពីប្រជានេសាទដែលកំពុងនេសាទតាមដងទន្លសាបជាក់ស្តែងអោយដឹងថា៖បទល្មើសនេសាទនៅតាមដងទន្លេសាបគឺប្រាកដជាមានមែន(លោកអាចមើលឃើញ)អ្វីទាំងនោះវាមិនច្រើនហើយមិនធំដូចគេថាទេ!។ប្រជានេសាទដដែលបន្តថា៖បងប្អូនរកសុី តែងតែល្មើសច្បាប់ខ្លះ មិនមែនមានតែមនុស្សត្រឹមត្រូវទាំងអស់ទេ នោះគឺដោយសារជីវភាពខ្វះខាតបង្ខំអោយបងប្អូនយើងរកដង្ហើមដកដែរ តើមាននរណាចង់ទៅបង? ពួកគាត់បន្តថា៖ការរកសុីទាំងនោះទៀតសោត គឺរកដោយឆក់កន្តៀត ភ្នែកសេក ភ្នែកលលកដែរ ព្រោះខាងជលផលគេ ចុះបង្ក្រាបជាប្រចាំ ស្ទើតែរាល់តែថ្ងៃដែរហ្នឹង! មិនមាននរណាហ៊ាន រកសុីនេសាទល្មើសច្បាប់ដោយចំហរនោះទេ។ប្រភពដដែលបន្តថា ជាពិសេសការដាក់សម្រាស់ជាដើមនោះក៏លួចកញ្ឆក់កន្តៀតដែរ គេលួចដាក់សម្រាស់រកសុីជាលក្ខណៈគ្រួសារប៉ុណ្ណោះ គេផ្លិចមែកសម្រាស់ទៅក្នុងទឹកនៅពេលទឹកឡើង លុះសម្រកលេចចេញក្បាលសម្រាស់ គេប្រញាប់ហ៊ុំយកត្រីលក់ រួចប្រមូលមែកសម្រាស់ទុករឿងៗខ្លួនវិញ  ពុំមានឈ្មួញឯណាហ៊ានកែនគ្នាកាប់សម្រាស់ដាក់ពេញទន្លេទេ ឯអ្នកថាចេះតែថាទៅ អាងមានមាត់ បើចង់ដឹងសាកមើលទៅ! បើហ៊ានធ្វើសម្រាស់ទ្រង់ទ្រាយធំមែន  គឺមិនបាច់បានហ៊ុំចាប់ត្រីទាន់ទេ បើសិនគ្មានខាងជលផលក្របួចទៅអោយតុលាការបាត់ទេ ខ្ញុំហ៊ានភ្នាល់ដាក់អីក៏បានដែរ ។ប្រភពដដែលបន្ថែមថា៖សម្រាសលគេផ្លិចក្នុងទឹកនៅខែទឹកឡើង ទោះជាជីដូនជីតា ជលផលឬអ្នកបើកទូកកាណូតលើទឹកជាទេវតាក៏មិនងាយមើលដែរ តែលុះដល់ទឹកស្រកផុសក្បាលសម្រាស់ ទើបគេប្រញាប់នាំគ្នាសម្រុកហ៊ុំចាបត្រីលក គ្រាន់បានលុយតិចតួចចិញ្ចឹមកូន ប្រពន្ធ វាមិនមែនការបំផ្លាញស្អីទេ ទន្លេនៅតែជាទន្លេ ចាប់យកតែត្រីឯមែកសម្រាស់ប្រមូលទុកវិញ ជាទម្លាប់រកសុីរបស់ពលរដ្ឋកក្រីក្រទៅហើយ ហើយជារឿងលួចដាក់សម្រាស់គ្រួសារគ្មានសម្រាស់ឈ្មួញធំខ្មោចយក៍ស្អីទេបងអើយ !។បន្ទាប់ពីទទួលបានព័តមានពីអ្នកនេសាទផ្ទាល់និងបានឃើញការរកសុីនេសាទជាក់ស្តែង គេអាចសន្និដ្ឋានបានថា មានការផ្សាយព័ត៌មានខ្លះ […]

ព័ត៌មានជាតិ

សេចក្តីបំភ្លឺនិងបដិសេធព័ត៌មាន ដោយលោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ!

សេចក្តីបំភ្លឺនិងបដិសេធចោលនូវព័ត៌មានមិនពិតថា៖«ល្បីប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ សុីថា បាត់មុខមិនចូលធ្វើការនៅសាខា ទៅធ្វើការនៅតែភ្នំពេញ ហើយកំពុងវក់នឹងល្បែងបុកប៊ីយែរ»ដែលចុះផ្សាយដោយសារព័ត៌មានបាខែង ថាជាព័ត៌មានមិនពិត! កន្លងមក មន្ត្រីមួយរូបដែលសុំមិនអោយបញ្ចេញឈ្មោះ បានទម្លាយព័ត៌មានប្រាប់អោយដឹងថា៖មន្ត្រីគយនៅស្នាក់ការសាខាបន្ទាយមានជ័យ មានការលំបាកនឹងមិនពេញចិត្តលោកនូ សុីថាយ៉ាងខ្លាំង ដោយថាលោកនូ សុី ថា ជាមេគយធ្វើតាមទំនើង ធើអីស្រេចតែចិត្ត មិនខ្ចីស្តាប់មតិអ្នកណាឡើយ ហើយថែមទាំងរើសអើងមិនទទួលទូស័ព្ទពីមន្ត្រី កំពុងវក់នឹងការលេងបុកប៊ីយា ភ្លេចបាយ ភ្លេចទឹក មិនចូលមកធ្វើការក្នុងសាខាគយទៀតផងដែលទើបនឹងបានចុះផ្សាយដោយសារព័ត៌មានបាខែង។លោកនូ សុីថា បានបដិសេធទាំងស្រុងថា ការលើកឡើងទាំងនោះសុទ្ធតែជារឿងមិនពិតសោះ។លោកនូ សុីថា បានលើកឡើងបញ្ចាក់ថា លោកមិនដែលលេងបុកប៊ីយាសោះឡើយ ហើយលោកពុំមែនជា«អត្តទត្ថបុគ្គល» ឬធ្វើការងារតែខាងក្រៅទីស្នាក់ការសាខា ថែមទាំងមិនដែលដឹកនាំបែប«អត្តនោម័តឬអញនិយម»ដោយមិនខ្ចីស្តាប់មតិអ្នកណានោះទេ ហើយរឹតតែពុំបានប្រើសំដីថ្លោសៗចំពោះ មន្ត្រីចាស់ៗ ជាហេតុ ធ្វើអោយក្នុងស្នាក់ការគយខេត្តបន្ទាយមានជ័យបែកបាក់សាមគ្គីភាពផ្ទៃក្នុងយ៉ាងធ្ងន់ឡើយ។លោកនូ សុីថាបន្ថែមថា៖ជាពិសេសរាល់ការហៅទូរស័ព្ទចូលក៏លោកទទួលពីមន្ត្រីគ្នានិងចាត់ចែងការងារមិនដែលឆកល្វែងឡើយ ជាពិសេសរាល់ការហៅទូរសព្ទ័ក៏លោកទទួលពីមន្ត្រីនិងចាត់ចែងការងារវិញមិនដែលឆកល្វែងដោយសារតែមិនលើកទូរសព្ទ័ដែរ។ លោកនូ សុីថាបន្តថា៖ឯការងារវិញលោកបានខិតខំត្រួតពិនិត្យទំនិញឆ្លងកាត់យ៉ាងមានប្រសិទ្ធុភាពនិងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទពិសេសទំនិញលួចឆ្លងដែនដូចជាឡាន ម៉ូតូ ដែលចោរឈ្មួញនិងចោរលួចឆ្លងដែនដើម្បីគៀងគរប្រមូលចំណូលពន្ធជូនរដ្ឋអោយបានល្អប្រសើរទៀតផង។លោកនូ សុីថាបន្ថែមទៀតថា៖លោកបានគោរពត្រឹមត្រូវនូវអភិក្រម៤យ៉ាង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ហើយប្រកាន់នូវសីលធម៌ជាមន្ត្រីគយនិងរដ្ឋាករកម្ពុជា។ ឆ្លងតាមការបកស្រាយរបស់លោកនូ សុីថា និងឆ្លងតាមការស្រាវជ្រាវបន្ថែមពីប្រភពផ្សេងទៀត បានរកឃើញថាការលើកឡើងដោយមន្ត្រីដែលសុំមិនអោយបញ្ចេញឈ្មោះខាងលើនោះ ពិតជាមិនឆ្លុះបញ្ចាំងនូវការពិតឡើយ ហើយគ្រាន់ជាសំដីមួលបង្កាច់ កាច់កុង មានបំណងចង់ផ្តួលលោកនូ សុីថា […]

ព័ត៌មានជាតិ

លោកបូរី វង្សសានិត និង លោកសេង ឈួន រងការរិះគន់ពីអ្នកដឹកទំនិញឆ្លងកាត់ជញ្ជីងថ្លឹងស្ទឹងច្រាលនិងអូរចំណារផ្លូវជាតិលេខ៤

លោកបូរី វង្សសានិតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុនិងលោកសេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស រងការរិះគន់ពីអ្នកដឹកទំនិញឆ្លងកាត់ជញ្ជីងថ្លឹងស្ទឹងច្រាលនិងអូរចំណារផ្លូវជាតិលេខ៤ លោកបូរី វង្សសានិតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុនិងលោកសេង ឈួនប្រធានគ្រប់គ្រងត្រួតពិនិត្យជញ្ជីងទូទាំងប្រទេស រងការរិះគន់ថា៖លោកទាំង២មិនយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយរបស់ប្រធាននិងមន្ត្រីនៅតាមស្ថានីយ៍ជញ្ជីងថ្លឹងស្ទឹងច្រាលនិងអូរចំណារទេ បន្តទុកអោយលាតបាតដៃ«រកលុយថ្លៃបាយ និងកៀបអ្នកដឹកទំនិញឆ្លងកាត»កាន់តែខ្លាំង ដោយលោកទាំង២កំពុងសម្ងំសោយសុខ បិទភ្នែកទុកអោយ លោកប្រធានស្ថានីយ៍និងមន្ត្រីជញ្ជីងប្រើ«មាត់និងភ្នែកថ្លឹងជំនួសជញ្ជីង»ដើម្បីកៀបអ្នកបើកបររថយន្តនិងអ្នកដឹកជញ្ជនឆ្លងកាត់ស្ថានីយ៍ថ្លឹងឡានទាំង២ខាងលើកាន់តែខ្លាំងឡើងៗ!។ ប្រភពបន្តថា៖បើផ្ទុកទំនិញល្មមៗគឺត្រូវតែបង់អោយមន្ត្រីជញ្ជីងដែរ(បង់លុយថ្លៃបាយ)។ដឹកលើសតិចតួច(ត្រូវបង់តាមបបូរមាតមន្ត្រីជញ្ជីង)ដែរ។ហេតុនេះអោយម្ចាស់ទំនិញអត់ជម្រើសទេទើប «បើជ្រុលជាអស់លុយដដែលៗ ដាក់ទំនិញអោយទាល់តែផ្លូវស្រែកថ្ងូរ រញ្ជួយដី តែម្តងទៅស្រូលជាង ។ទើបម្ចាស់ឥវ៉ាន់ក៏ចំណេញ មន្រ្តីជញ្ជីងក៏មិនបាច់រឿងថ្លឹង  ទើបឈ្នះទាំងអស់គ្នា។ប្រភពដដែលបន្តថា៖កន្លងមកគ្មានអ្នកណាហ៊ានតវ៉ាទេ ព្រោះមន្ត្រីប្រចាំការ សុទ្ធតែចេះដឹង ពូកែទាំងសូត្រ ពូកែទាំងសុំ «បើដឹកលើសគាត់សូត្រ ដឹកខ្វះគាត់សុំ»តែរហូតហ្នឹង។ចំណែកឯរថយន្តដឹកខ្សាច់ដឹកថ្ម ដឹកអីវ៉ាន់ផ្សេងវិញបើផ្ទុកឥវ៉ានលើសទម្ងន់ បើកបរឆ្លងកាត់ជញ្ចីងទាំង២កន្លែងនោះអោយតែម្ចាស់រថយន្តចូលទៅបង់លុយតាមការកំណត់ ភាគច្រើនមិនបាច់ចូលថ្លឹងឡើយ?។ ករណីខាងលើឯកឧត្តមរដ្ឋមន្ត្រីថ្មី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនហាក់មិនទាន់ចាប់អារម្មណ៍ទេត្បិតជាបញ្ហាកំបុិកកំប៉ុក បើទោះទង្វើនោះគឺជាដើមហេតុនាំអោយអន្តរាយផ្លូវក៏ដោយ។ឯលោក សេង ឈួនដែលទទួលបន្ទុកជាប្រធានគណកម្មការត្រួតពិនិត្យជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសវិញ ខណៈផ្លូវកាន់តែខូច ល្បីថាមន្ត្រីតាមស្ថានីយ៍ទូទាំងប្រទេស គោរពវន្ទាគ្រប់ៗគ្នាដូចគេខ្លាចអ្នកតាកាច់អញ្ចឹង !។លោកសេង ឈួន កាន់ដំណែងខ្លាញ់នេះតជាប់រាប់ជំនាន់រដ្ឋមន្ត្រីទៅហើយ គាត់ពូកែណាស់រឿងសុំថ្នាក់លើដាក់ជញ្ជីងតាមផ្លូវអោយច្រើននិង ពូកែតែខាងលើកផែនការប្រើវិធានការឆ្មក់ថ្លឹងជញ្ជីងចល័ត មើលទៅកាក់កបដែរ។ឯជញ្ជីងនៅតាមស្ថានីយ៍ នៅតែប្រើភ្នែក ប្រើមាត់ជំនួសជញ្ជីងដដែលហ្នឹង! ។ ការរអ៊ូ រទាំ របស់អ្នកបើករថយន្តដឹកទំនិញ ខាងលើនេះ […]