ព័ត៌មានជាតិ

មានការលើកឡើងថា៖បទល្មើសនេសាទកើនឡើងគួរអោយព្រួយបារម្ភនៅតាមបណ្តាស្រុកមួយចំនួននៅជាប់ដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលបកស្រាយថា ជាការបំប៉ោងព័ត៌មានតាមតែមាត់ អាងតែអណ្តាតអត់ឆ្អឹង

មានការលើកឡើងថា៖មានបទល្មើសនេសាទកើនឡើងគួរអោយព្រួយបារម្ភនៅតាមបណ្តាស្រុកមួយចំនួន នៅជាប់ដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។ប៉ុន្តែមន្ត្រីជលផលបានបកស្រាយថា គឺជាការបំប៉ោងព័ត៌មាន តាមតែមាត់ដោយបុគ្លលខ្លះ មិនឆ្លុះបញ្ចៃងការពិតអាងអណ្តាតអត់ឆ្អឹង ។ទន្ទឹមនោះក៏មានប្រភពដោយឡែកមួយទៀតបានលើកឡើងដែរថា៖គឺជាការ យករឿងបទល្មើស តូចតាចសោះទៅពង្រីកអោយធំ ដោយមើលតែមួយជ្រុងតូចនៃបញ្ហា ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនបានសម្លឹងអោយឆ្ងាយ មិនឆ្លុះបញ្ចាំងការពិតឡើយ។ពាក់ព័ន្ធនឹងក្តីបារម្ភថាមានការកើនឡើងនូវបទល្មើលនេសាទនៅខេត្តកំពង់ឆ្នាំងនេះ អង្គភាពកាសែតចំនួន២អង្គភាពបានចុះទៅកាន់តាមដងទន្លេនិងព្រែកមួយចំនួនតាមដងទន្លេសាបថ្ងៃ២២កុម្ភៈ២០២៤នេះ។ពលរដ្ឋដែលទទួលបានពីប្រជានេសាទដែលកំពុងនេសាទតាមដងទន្លសាបជាក់ស្តែងអោយដឹងថា៖បទល្មើសនេសាទនៅតាមដងទន្លេសាបគឺប្រាកដជាមានមែន(លោកអាចមើលឃើញ)អ្វីទាំងនោះវាមិនច្រើនហើយមិនធំដូចគេថាទេ!។ប្រជានេសាទដដែលបន្តថា៖បងប្អូនរកសុី តែងតែល្មើសច្បាប់ខ្លះ មិនមែនមានតែមនុស្សត្រឹមត្រូវទាំងអស់ទេ នោះគឺដោយសារជីវភាពខ្វះខាតបង្ខំអោយបងប្អូនយើងរកដង្ហើមដកដែរ តើមាននរណាចង់ទៅបង? ពួកគាត់បន្តថា៖ការរកសុីទាំងនោះទៀតសោត គឺរកដោយឆក់កន្តៀត ភ្នែកសេក ភ្នែកលលកដែរ ព្រោះខាងជលផលគេ ចុះបង្ក្រាបជាប្រចាំ ស្ទើតែរាល់តែថ្ងៃដែរហ្នឹង! មិនមាននរណាហ៊ាន រកសុីនេសាទល្មើសច្បាប់ដោយចំហរនោះទេ។ប្រភពដដែលបន្តថា ជាពិសេសការដាក់សម្រាស់ជាដើមនោះក៏លួចកញ្ឆក់កន្តៀតដែរ គេលួចដាក់សម្រាស់រកសុីជាលក្ខណៈគ្រួសារប៉ុណ្ណោះ គេផ្លិចមែកសម្រាស់ទៅក្នុងទឹកនៅពេលទឹកឡើង លុះសម្រកលេចចេញក្បាលសម្រាស់ គេប្រញាប់ហ៊ុំយកត្រីលក់ រួចប្រមូលមែកសម្រាស់ទុករឿងៗខ្លួនវិញ  ពុំមានឈ្មួញឯណាហ៊ានកែនគ្នាកាប់សម្រាស់ដាក់ពេញទន្លេទេ ឯអ្នកថាចេះតែថាទៅ អាងមានមាត់ បើចង់ដឹងសាកមើលទៅ! បើហ៊ានធ្វើសម្រាស់ទ្រង់ទ្រាយធំមែន  គឺមិនបាច់បានហ៊ុំចាប់ត្រីទាន់ទេ បើសិនគ្មានខាងជលផលក្របួចទៅអោយតុលាការបាត់ទេ ខ្ញុំហ៊ានភ្នាល់ដាក់អីក៏បានដែរ ។ប្រភពដដែលបន្ថែមថា៖សម្រាសលគេផ្លិចក្នុងទឹកនៅខែទឹកឡើង ទោះជាជីដូនជីតា ជលផលឬអ្នកបើកទូកកាណូតលើទឹកជាទេវតាក៏មិនងាយមើលដែរ តែលុះដល់ទឹកស្រកផុសក្បាលសម្រាស់ ទើបគេប្រញាប់នាំគ្នាសម្រុកហ៊ុំចាបត្រីលក គ្រាន់បានលុយតិចតួចចិញ្ចឹមកូន ប្រពន្ធ វាមិនមែនការបំផ្លាញស្អីទេ ទន្លេនៅតែជាទន្លេ ចាប់យកតែត្រីឯមែកសម្រាស់ប្រមូលទុកវិញ ជាទម្លាប់រកសុីរបស់ពលរដ្ឋកក្រីក្រទៅហើយ ហើយជារឿងលួចដាក់សម្រាស់គ្រួសារគ្មានសម្រាស់ឈ្មួញធំខ្មោចយក៍ស្អីទេបងអើយ !។បន្ទាប់ពីទទួលបានព័តមានពីអ្នកនេសាទផ្ទាល់និងបានឃើញការរកសុីនេសាទជាក់ស្តែង គេអាចសន្និដ្ឋានបានថា មានការផ្សាយព័ត៌មានខ្លះ មិនបានឆ្លុះបញ្ចាំងការពិតឡើយ ។

នៅថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៤ ដដែល ខណៈបានជួបជាមួយលោក លី ឡា នាយ​ខណ្ឌរដ្ឋបាលជលផល​កំពង់ឆ្នាំង​ ដោយផ្ទាល់ លោកលី ឡាបានអោយដឹងថា៖រឿងបទល្មើសនេះគីជារឿងឈឺក្បាល ទោះយើងខំបង្ក្រាបយ៉ាងណាក៏បងប្អូនអ្នកកាសែតខ្លះ លោកលើកនិយាយតែគុណវិបត្តិហើយថែមទាំងពូកែពង្រីកអោយធំទៀតឯគុណសម្បត្តិវិញអត់មើលឃើញ អត់និយាយសោះ។លោកលី ឡាបន្តទៀតថា៖ជាក់ស្តែងខ្ញុំសូមជម្រាបថា៖ស្ទើរាល់ថ្ងៃអង្គភាពខណ្ឌជលផលខេត្ត បានសហការ​ជាមួយ​គណ:​បញ្ជាការ​ឯកភាព​ស្រុក​ជលគីរី ​និងស្រុកមួយចំនួនទៀតជាប្រចាំ។កម្លាំងខាងខ្ញុំបានចុះ​ទៅ​ដល់​គ្រប់មូលដ្ឋាន​ នេសាទ ដូចជានៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ល។ដើម្បីធ្វើ​ការផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ជលផល ផ្តោតលើការចលនា​ឲ្យ​អ្នក​នេសាទដែល​ប្រើប្រាស់​ឧបករណ៍​ឆក់ត្រី អោយស្ម័គ្រចិត្ត​ប្រគល់ឧបករណ៍ឆក់​ជូន​សមត្ថកិច្ចជាដើម គឺដើម្បី​រួមគ្នា​លុប​បំបាត់​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់ខុស​ច្បាប់​។​ ព្រមទាំងបើកការបង្ក្រាបបទល្មើស គ្រប់យ៉ាង យ៉ាងសកម្ម ចែកជាក្រុមៗទៀតផង។ជាលទ្ធផលមានប្រជាពលរដ្ឋ៨ រូប បានប្រគល់ឧបករ​ណ៍ឆក់ដលជំនាញជលផលរួមមាន៖អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧ គ្រឿង ,អាំងវែកទ័រឆក់តក្តៅចំនួន ០១ គ្រឿង សរុប ចំនួន ០៨គ្រឿង។ខែ កុម្ភ: ឆ្នាំ២០២៤អនុវត្តតាមបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល សារាចរណែនាំលេខ ០៥សរណ. ស្តីពីវិធានការណ៍ចាំបាច់ ក្នុងការពង្រឹង ការគ្រប់គ្រងធនធាន ធម្មជាតិរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមលិខិតបទដ្ឋានពាក់ព័ន្ធ ផ្សេងៗ ដោយមានការដឹកនាំពីមន្ទីរកសិកម្មខេត្តផងនោះ ខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បាន សហការជាមួយអាជ្ញាធរមូលដ្ឋាន អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងកំលាំងសហគមន៍នេសាទចុះ បង្ក្រាប បទល្មើសជលផលដោយ បានបង្ក្រាបបទល្មើសក្នុងភុមិសាស្ត្រខេត្តទាំងមូលដូចខាងក្រោម៖បានបង្ក្រាបទៅលើបទល្មើសជលផល រួមមាន៖ការធ្វើនេសាទ ដោយប្រើរបាំងរាំងភ្ជិតព្រែក, របាំងស្បៃមុង, របាំងសាច់អួន,លូសាច់អួន ដែលមានប្រវែងលើសច្បាប់កំណត់ (លបកន្ទុយកណ្ដុរ ឫលបពោះវៀនជ្រូក ឫលបប្រើស១០០) ឧបករណ៍ឆក់ត្រី ពិសេសការលួចឆក់ត្រីក្នុងកន្លែងអភិរក្ស និងជាពិសេសបំផុតគឺការលបលួចដាក់សម្រាស់តាមដងទន្លេសាប ជាដៃទន្លេសាបនិងតាមព្រែកហ្នឹងតែម្តង ។លោកលី ឡាដដែលបន្តថា៖យើងបានសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត -ស្រុក អាជ្ញាធរមូលដ្ឋាន អធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប និងគ្រប់សហគមន៍នេសាទធ្វើសកម្មភាពបង្ក្រាបបទល្មើសជាប្រចាំ នាំអោយបទល្មើស មានការថយចុះមួយកម្រឹតធំនិងបានអប់រំអំពីច្បាប់ផងដែរដូចជា៖ផ្សព្វផ្សាយសារាចរណែនាំលេខ ០៥សរណ ស្តីពី វិធានការណ៍ចាំបាច់ នានា ក្នុងការពង្រឹង ការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៦ ។ល។និង។ល។យើងបានចុះរៀបចំ និងពង្រឹងសហគមន៍នេសាទជូនប្រជាពលរដ្ឋនៅតំបន់អតីតឡូត៍នេសាទដែលបានលុប ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តជាលទ្ធផលប្រចាំខែ កុម្ភ: ឆ្នាំ ២០២៤ ទទួលបានរួមមានៈបំផ្លាញចោលវត្ថុតាង មានចំនួន ២០ករណីក្នុងនោះមានៈ-បំផ្លាញរបាំងស្បៃមុងចំនួន ១២ករណី-បំផ្លាញរបាំងរាំងផ្ជិតព្រែកចំនួន២ករណី-ទប់ស្កាត់ុកាតដាក់សម្រាស់ចំនួន ០៦ករណី-ពិន័យអន្តរកាលមានចំនួន ០២ករណីក្នុងនោះការនេសាប្រើប្រាស់នូវឧបករណ៍ជន រុញម៉ាស៊ីនលើសកម្លាំងសេសគ្មានការអនុញ្ញាត ចំនួន ០១ករណី-ការដឹកជញ្ជូនផលិតផលជលផលដោយគ្មានលិខិអនុញ្ញាត ចំនួន ០១ករណីយ-ធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅតុលាការ ក្នុងខែកុម្ភៈចំនួន០១ករណីពីបទៈនេសាទដោយឧបករណ៍របាំងស្បៃមុង-ចោទពីបទជីករណ្តៅក្នុងដែននេសាចំនួន០១ករណី.ការរឹបអូសវត្ថុតាងរឹបអូសបំផ្លាញចោល រួមមានៈ-របាំងស្បៃមុងចំនួន ៩៥កន្លែង ស្មើនឹង៥ ១០០ម-របាំងផ្ជិតព្រែកចំនួន ១៧កន្លែងស្មើនឹង៨៧០ម-សម្រាស់ចំនួន ១៥១កន្លែង ស្មើនឹង៩ ១០០ម៉ែត្តការ៉េ-លបចំនួន ៣១ គ្រឿង-លូស្បៃមុងចំនួន ០៩គ្រឿង-ដកហូតមែកសម្រាស់ ចំនួន ៧ ៨១០មែក-ដកហូតខ្សែ+លួសចំនួន១០ ១៨០ម-ចាក់លែងត្រីចម្រុះ ចំនួន៩៦៥គ.ក្រ-រឹបអូសបង្គោលរបាំងចំនួន៤ ៨៥០ដើម)*វត្ថុតាងដែលស្នើសុំទៅតុលាការរឹបអូសមាន៖-អេស្គាវាទ័រ ចំនួន ០១គ្រឿង-រណ្តៅដីចំនួន ០២កន្លែង-លូស្បៃមុង០៤មាត់វត្ថុតាងស្នើពិន័យអន្តរកាល ហើយបានដោះលែង-លៀសទម្ងន់ ១២ ៥០០គ.ក្រ-រថយន្តចំនួន ០១គ្រឿង-សាច់ជនចំនួន០២វង់-ដងជនចំនួន០២គូ-បាឡាស្មាច់ចំនួន ០២គ្រឿង-ម៉ាស៊ីន ចំនួន ០២គ្រឿង-ត្រីចម្រុះទម្ងន់ ៧០គ.ក្រ.បញ្ជូនមនុស្សទៅតុលាការ:-បញ្ជូនឈ្មោះជនសង្ស័យទៅតុលាកា០២នាក់.ប្រាក់ពិន័យ:-ចំនួន ៨ ៥០០ ០០០៛០០។លោកលី ឡា នាយខណ្ឌជលផលខេត្តបន្តថា៖ អ្នកដែលធ្វើច្រើនគឺខុសច្រើនអញ្ចឹងហើយ  ខ្ញុំមិនខ្វល់ទេ គឹតតែធ្វើអ្វីៗទៅតាមគោលនយោបាយរដ្ឋា់ភិបាល និងទិសដៅការងារពីខេត្តមកប៉ុណ្ណោះអោយបានល្អបានហើយ៕

Leave a Reply

Your email address will not be published.