ព័ត៌មានជាតិ

ល្បីមានគយពន្យាកំណើត ម្នាក់ទៀតហើយ?

 

ខ្សឹប!

មានគយ ពន្យាកំណើតម្នាក់ទៀតហើយ! 

ម្សិលម៉្ងៃនៅឯអាហារដ្ឋានមួយ ក្បែរស្នាក់ការសាខាគយខេត្តព្រះសីហនុ ខណៈអាឡេវចូលស្រស់ស្រូបអាហារនៅទីនោះ។អាឡេវបានលឺបុរស៣នាក់អង្គុយរួមតុតែមួយ ជិតតុអាឡេវដែរ ពួកគេបាននិយាយគ្នាលឺថា៖លោកសំ សុវណ្ណារឹទ្ធិ ប្រធានសាខាគយខេត្តព្រះសីហនុ ដល់អាយុចូលនិវត្តន៍ទៅហើយ មិនព្រមចូលនិវត្តន៍ទេ បែរជារត់ការពន្យាកំណើត ដើម្បីបានអង្គុយកៅអីជំនួសតំណែងលោកទុំ ណូវិញ។

បុរសម្នាក់ នៅក្នុងនោះបាននិយាយលឺៗថា៖មកពីនៅកំពង់សោម មានទំនិញគេចពន្ធហូរចូលតាមរយៈស្នាក់ការគយនិងរដ្ឋាករ៣កន្លែងច្រើនណាស់។ព្រោះព្រោះហេតុនឹងហើយ ទើបមនុស្ស«គតិលុយ»ចង់ ចង់កាន់តួនាទី ជាគយកន្លែងខ្លាញ់នោះ។

ឯម្នាក់ទៀតក៏និយាយអត់លាក់លៀមចំៗបន្តទៀតថាលោកសំ សុវណ្ណារឹទ្ធិប្រធានសាខាគយកំពង់សោម  គាត់ពន្យាកំណើតបានសម្រេច តែចំឡែកត្រង់សំ សុវណ្ណរឹទ្ធិ រត់ការបុកថ្នាក់លើ ដើម្បីធាក់ទម្លាក់លោកទុំណូ យកកន្លែងខ្លាញ! គឺគាត់ខ្លាំង មានប៉ាកទីធំ«grand party»។

ម្នាក់ដែលនិយាយមុនគេបានបន្តថា៖ អើ!ប៉ុន្តែអារឿងរត់ការពន្យាកំណើត ជារឿងគម្រក់ ជាគំរូអាក្រក់ មិនត្រូវប្រើសង្គមសុីវីល័យឬសម្រាប់សង្គមជាតិទេវើយ!បែបនេះជាការកាច់ជើងត្រុំ ប្រមុំជើងអក គឺមកពីមានមេគយធំមិនសូវថ្លៃថ្នូរដែរ ទើបមានគយ មិនគោរពច្បាប់ លោភលន់អាចពន្យាកំណើត បន្តធើការក្នុងស្ថាប័នគយទាល់តែចាស់ងាប់បាន។

បុរសម្នាក់ក្នុងចំណោម៣នាក់នោះបន្ទរបន្ថែមភ្ជាប់ដែរថា មែនហើយកំពង់សោមមួយខែៗ មេគយ ពុករលួយ កឹបកេងលុយរដ្ឋ ច្រើនណាស់។ បើសម្តេចធិបតី រឹតត្បឹបបានវិញ ទំនងយកទៅកសាងខេត្តដទៃបាន២ទៀតមិនអស់ផង នេះ អញ្ញថាបើប៉ុណ្ណោះ គឺបើគេលែងគ្រប់គ្រងដូចកញ្ជើធ្លុះទៀយ។

បុរសម្នាក់រម្លឹកបន្ថែមថា៖សម័យកា លលោក ទុំ ណូថា ជំនាន់ទុំ ណូ  ពីអំពើពុករលួយការិយាធិបតេយ្យ  របស់លោក គយនៅនឹងសាខានិងស្នាក់ការទាំង៣កន្លែង លើការបំពេញឯកសារប្រតិវេទន៍ ជាស្ថានសួគ៌នៃអ្នករកសុីគេចពន្ធលក្ខណ:ទ្រង់ទ្រាយធំ មានដូចជារត់ពន្ធម៉ូតូទំនើបៗ គ្រឿងបន្លាស់រថយន្តពិសេសៗ គ្រឿងសំណង់ ប្រេងសាំង គ្រឿងក្រអូប គ្រឿងបន្លាស់ដទៃទៀតតម្លៃកប់ៗពពក ទំនិញចាប់ហ៊ួយ គេរកសុីមិនបង់ពន្ធសោះ ខ្លះបង់មិនគ្រប់  ទំនិញត្រូវបង់ពន្ធខ្ពស់គេក្រូមេឯកសារ មកជាប្រភេទបង់ពន្ធនាំចូលទាប បង់ខ្លះ ខ្លះមិនបង់ ជួនកាលគេធ្វើឯកសារ(ទំនិញក្លែងភេទ)។បុរសដដែលនោះបន្តទៀតថា៖ចំណូលមួយតែមួយផ្នែកតូចប៉ុណ្ណោះដែលចូលជាចំណូលជាតិ។ឯមួយផ្នែកធំទៀតជាចំណូលបុគ្គល អ្នកកាន់កាប់អំណាចនៅស្ថាប័នគយនិងគណកម្មការគ្រប់គ្រងលំហរសមុទ្រនាំចូលបទល្មើស ទំនិញល្មើស ហែកសុីឆៅៗ។ឯមួយផ្នែកទៀតនោះជាចំណូលក្នុងកណ្តាប់ដៃមេៗគយសាខា និងមេស្នាក់ការគយជាចំណុះ មាន១-គយទំនប់រលក ២- គយស្ទឹងហាវ ៣-គយកែវផុស ក្រោមការគ្រប់គ្រងផ្ទាល់របស់សាខាគយកំពង់សោម។ពិសេសអស្ចារ្យគឺករណីសាំងគេចពន្ធ ជាចំណូលជាតិមហាសា ល បានធ្លាក់ក្នុងដៃជនពុករលួយ ។ អាឡេវក៏ស្តាប់ពួកគេរៀបរាប់ លម្អិតតាំងពីរឿងសេវាបំពេញឯកសារប្រតិវេទន៍គយ លុយក្រោមតុក្នុងមួយតុៗ ឡើងទៅ។

អាឡេវសោកស្តាយណាសល ដោយសារ ឡានអាម៉ាកមកយកល្មម ដើម្បីមកភ្នំពេញវិញអាទាន់ពេល អាឡេវក៏ដើរចាកចេញដោយស្ងៀមស្ងាត់។

អាឡេវមិនដឹងថា តើម្សៀទាំង៣នាក់នោះ      និយាយលឺបែបនោះ មានចេតនាយ៉ាងម៉េចទេ ?មិនអាចថាមានការពិតកម្រឹតណាដែរ? អាឡេវសុំការបកស្រាយពីលោកសំ សុវណ្ណារឹទ្ធិតាមទូរស័ព្ទមិនបានទេកាលពីម្សិលមិញ។តែទោះយ៉ាងណាអាឡេវសង្ឃឹមថា៖សម្តេចធិបតីហ៊ុន ម៉ាណែ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៃក្រសួងមុខងារសាធារណៈ ប្រមូលលុយជាតិមកវិញមិនខាន៕

Leave a Reply

Your email address will not be published.