ព័ត៌មានជាតិ

សំណុំរឿងមេគយច្រកទ្វារបាវុិតសង្ស័យគប់គឹតជាមួយឈ្មួញបើកដៃអោយដឹកទំនិញលោតឆ័ត្រ កប់ចោល?

សំណុំរឿងមេគយឈ្មោះ យី ថុល ផ្គើនបំរាមនាយករដ្ឋមន្ត្រីថ្មី បើកដៃអោយដឹកជើងមាន់កាកសំណល់ ០៤កុងទឺន័រលោតឆ័ត្រ កប់បាត់ស្ងាត់ឈឹង?

សំណុំរឿង ពាក់ព័ន្ធលោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត សង្ស័យពុករលួយពាក់ព័ន្ធរឿង អាចគប់គឹតបើកដៃអោយឈ្មួញដឹកជើងមាន់កាកសំណល់ក្លាស្សេ០៤កុងទឺន័រលោតឆ័ត្រអោយខ្មែរសុី បាត់ដំណឹងឈឹង!។លោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត ដែលល្បីម្តងហើយម្តងទៀត ដូចជាកាលលោកនៅជាមេគយច្រក៤០០ ស្រុកសំឡូតខេត្តបាត់ដំបង ល្បីរឿងបើកដៃអោយឧកញ៉ាម្នាក់ រត់ពន្ធសាំងពីថៃឡង់ដ៍ចូលកម្ពុជាតាមច្រក ៤០០សំឡូតពេញបន្ទុកនិងល្បីថាមានរឿងអាស្រូវគួរអោយខ្មាស់អៀន ប៉ុន្តែដោយខាងស្ថាប័នគយហាក់មិនអើពើ គឹតពីអំពីសីលធ៌មរបស់មន្ត្រីគយ ខណៈច្បាប់ក៏ធូរតឹងៗដូចរន្ធច្រមុះ ស៊កមេដាយក៏ចូល ស៊កមេជើងក៏ចូលធ្វើអោយលោកបានរួចខ្លួនរំភើយរួចហើយ។
លោកឈ្មោះយី ថុល ដដែលបន្ទាប់មកជ្រែកៅ
អីបានមកកាន់ប៉ុស្តិ៍ច្រកទ្វារព្រែកចាកខេត្តកំពតវិញលោកក៏ល្បីរឿងបើកដៃអោយឈ្មួញនាំចូលទំនិញលោតឆ័ត្របន្តទៀតដែរ ។ហើយមិនយូរប៉ុន្មានរាសីគាត់ឡើងខ្ពស់ត្រដែតទៀត បានមកកាន់ច្រកបាវុិត ដែលជាច្រកសេដ្ឋកិច្ចជាតិដ៏សំខាន់មិនចាញ់ប៉ោយប៉ែត។  ការណ៍នេះពិតជាគួរអោយសរសើរគាត់មែន!។
កន្លងមកថ្មីក្តៅៗនេះ ក្រោយពេលដែលកម្លាំងអាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបបានបទល្មើសលោតឆ័ត្រជើងមានក្លាស្សេ០៤កុងតឺន័រ ស្រាប់តែ បែកធ្លាយសង្ស័យថា លោកមេគយច្រកបាវុិត លោកយី ថុល ហាក់មានចេតនាធ្វើតេស្តសាកកណ្តាប់ដៃដែក សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី ប៉ាន់កម្លាំង តើខ្លាំងប៉ុនណា?ប៉ុន្តែរហូតមកដល់ម៉ោងនេះនៅថ្ងៃនេះ រឿងរ៉ាវហាក់ កំពុងត្រូវគេជីកកប់បាត់ស្ងាត់ឈឹងទៀតហើយ?។គួររម្លឹកថា៖តាមប្រភពមួយបានបញ្ជាក់ថា មុខរបរគប់គឹតគ្នា នាំចូលជើងមាន់ស្អុយ សាច់ក្លាស្សេកាកសំណល់មកអោយខ្មែរសុីនេះ គេបានរកសុីកាក់កបយ៉ាងស្ងាត់ឈឹង តាំងពីយូរមកហើយ។ប្រភពបញ្ចាក់ថា មុខរបរលោតឆ័ត្រមួយនេះមេគយពុករលួយ គេខ្វេះលុយពីហោប៉ៅជាតិញាត់ហោប៉ៅឯង ចែកបក្ខពួកតូចសុីតាមតូច ធំសុីតាមធំយ៉ាងត្រជាក់ពង ស្រូបលុយពីហោប៉ៅជាតិ ធ្វើមានបានយ៉ាងមហាសាលយូរយារមកហើយ។រឿងពុករលួយខ្វេះយកលុយពីហោប៉ៅជាតិដាក់ហោប៉ៅខ្លួន ឯងជាវប្បធ៌មគយគប់គឹតជាមួយឈ្មួញមួយចំនួនធំទៅហើយ គ្មានស្អីចម្លែកទេ លុះត្រាតែរដ្ឋាភិបាលថ្មី បង្ក្រាបមេគយពុករលួយទាំងនោះបាន ទើបចម្លែក។
នាពេលថ្មីៗនេះ ហាក់ដល់ថ្ងៃអន្សារបស់លោកមេគយឈ្មោះយី ថុលនោះ គឺកាលពីថ្ងៃទី04ខែកុម្ភៈឆ្នាំ2024 គ្រាន់តែឡានឈ្មួញឆ្លងផុតព្រំដែនបន្តិច ទំនិញលោតឆ័ត្រដែលសង្ស័យលោកយី ថុលគប់គឹតបើកដៃអោយឈ្មួញនាចូលដោយដឹកអត់ច្បាប់សោះរហូតមកតាំងពីយូរនោះ ត្រូវសមត្ថកិច្ចចម្រុះរបស់ ខេត្តស្វាយរៀងចាប់បាន០៤កុងទឺន័រ។ប្រភពបញ្ជាក់ភ្លាមនោះថា៖ក្រុមត្រួតពិនិត្យខេត្តរកឃើញថា ជាទំនិញលោតឆ័ត្រ អត់ឯកសារអ្វីទាំងអស់មែន។នៅថ្ងៃបន្តបន្ទាប់មន្ត្រីដែលបានចូលរួមការបង្ក្រាប អោយដឹងថា៖គ្មានក្រុមហ៊ុនឯកជនណា ថ្លើមដុះមមីសហ៊ាននាំទំនិញអត់ច្បាប់ដល់ទៅ០៤កុងទឺន័រ័  អត់បំពេញឯកសារប្រតិវេទន៍គយ  អត់​បង់ពន្ធ និង អត់លិខិត​អនុញ្ញាត​អោយនាំចូលពីមាត់ច្រកបែបនោះទេ​ លុះត្រាតែមេគយបើកអោយលោតឆ័ត្រ​តែម្តងទើបអាចទៅរួច។
ទំនិញល្មើសនោះ សមត្ថកិច្ច​ចម្រុះបានបង្កេីត​ គណកម្មចម្រុះ​ដេីម្បី​ដុត​បំផ្លាញចោល​រួចទៅហើយមែន។ប៉ុន្តែលោកយី ថុល ជាមេគយដែលសង្ស័យពាក់ពន្ធពុររលួយ ដែលសាលាដំបូងខេត្តស្វាយរៀងកោះអញ្ជើញចូលទៅសាកសួរនិងដែលមហាជនតាមដានដោយចាត់ទុកថាជាតួឯកសំខាន់ ដែលហ៊ានផ្គើនការណែនាំ​របស់នាយករដ្ឋមន្ត្រីថ្មី សម្តេចធិបតីហ៊ុន ម៉ាណែត ដើម្បីពង្រឹងវប្បធ៌មគយពុករលួយក្នុងអាណត្តិទី៧នេះ មិនទាន់ដឹងថាមានទោសបែបណាទេស្ងាត់ដំណឹងឈឹង ឬលោកអាចរួចខ្លួនពីសំណាញ់ច្បាប់បន្ត។ បើគយធ្វើកំហុសម្លឹងៗ បែរអត់មានកំហុសសោះមែននោះ តើការអនុវត្តពាក្យស្លោកថ្មីដែលថា «រួមគ្នាសម្អាតផ្ទះយើង»មានន័យបែបណា?៕

Leave a Reply

Your email address will not be published. Required fields are marked *