នា រសៀល ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៤ នៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រ
ទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជ
ធានី ភ្នំពេញបាន អញ្ជើញ ជា អធិបតី ក្នុងកិច្ច
ប្រជុំ ត្រួតពិនិត្យ សភាពការណ៍ វាយតម្លៃ លទ្ធផល ការងារ កំណែ ទម្រង់ការ អនុវត្ត តួ
នាទី ភារកិច្ច កងរាជអាវុធហត្ថ ឆ្នាំ ២០២៣ និង ទិសដៅ អនុវត្ត ការងារ ឆ្នាំ ២០២៤ដោយ
មាន ការចូលរួម ពី លោក មេបញ្ជាការរង នា
យ – នាយសេនាធិការ រង ប្រធាន មន្ទីរលោក
មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ខណ្ឌ ទាំង ១៤ និង លោក មេបញ្ជាការ វរ សេនា តូចព្រម
ទាំង នាយ – នាយរង អាវុធហត្ថ ពាក់ព័ន្ធ ជា
ច្រើនរូប ទៀត ផង ដែរ ។
ឆ្លៀត ឱកាស នោះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន ធ្វើ ការកោតសរសើ រនិង ថ្លែ
ងអំណរគុណ នូវ កម្លាំង អាវុធហត្ថ រាជធានី ភ្នំពេញ ទាំងអស់ ដែល បាន ខំប្រឹងប្រែង
បំពេញ តួនាទី ភារកិច្ច បង្ការ បង្ក្រាប ស
ង្គ្រោះសម្រេច បាន ស្នាដៃ ជាច្រើន ក្នុង ឆ្នាំ ២០២៣ កន្លងទៅ ជា ពិសេស ការងារ បំ
ពេញបេសកកម្ម ចូលរួម ការពារ សន្តិសុខ សុវត្ថិភាព រក្សា សណ្តាប់ធ្នាប់ ជូន ដល់ ថ្នាក់ដឹកនាំ ជាតិ – អន្តរជាតិ ក៏ដូចជា ប្រ
ជាពលរដ្ឋ ក្នុង ព្រឹត្តិការ ជាតិ – អន្តរជាតិ ធំៗ ប្រកប ដោយ សាមគ្គីភាព ការលះបង់ និង ស្មារតី ទទួលខុសត្រូវ ខ្ពស់ រហូត ទទួលបាន ជោគជ័យ យ៉ាង ត្រចះត្រចង់ ។
លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា ក្រោម វីរភាព លះបង់ ដ៏ ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែល ផ្តើម ចេញពី ការ យក ជីវិត ធ្វើ ដើមទុន ឆ្ពោះទៅ រក ការ រំដោះជាតិ រហូត ដាក់ចេញ នូវ នយោបាយ ឈ្នះ ឈ្នះ បញ្ចប់ អង្គការ ចាត់តាំង នយោបាយ និង យោធា ខ្មែរក្រហម ទាំងស្រុង ធ្វើឲ្យ ប្រទេស ជាតិ មាន សន្ដិភាព និង ការឯកភាព ជាតិ ពេញ
លេញ មាន ស្ថិរភាព នយោបាយ និង មាន ការអភិវឌ្ឍ រីកចម្រើន លើ គ្រប់ វិស័យ ដល់ សព្វថ្ងៃ ដូច្នេះ យើង ត្រូវ អរគុណ សន្តិភាព អរគុណ នយោបាយ ឈ្នះ ឈ្នះ ដឹងគុណ ស្ថាបនិក មគ្គុទ្ទេសក៍ ឯក និង ប្រតិបត្តិ ក រ នយោបាយ ឈ្នះ ឈ្នះ ដែល នាំមក នូវ សន្តិ
ភាព និង ការឯកភាព ជាតិ ពេញលេញ ជូន ដល់ កម្ពុជា ។ បន្ថែម ពី នេះ ទៀត យើងទាំង
អស់គ្នា ត្រូវ បន្ត ប្រឹងប្រែង លះបង់ កម្លាំង
កាយ កម្លាំង ចិត្ត និង ពេលវេលា ផ្ទាល់ខ្លួន ពេលវេលា គ្រួសារ ប្តេជ្ញា បម្រើ ការពារជួយ
សង្គ្រោះ ប្រជាពលរដ្ឋ អនុវត្តតាម គោល
នយោបាយ របស់ រាជ រដ្ឋាភិបាល និតិ កាល ទី ៧ ក្រោម ការដឹកនាំ ដ៏ ខ្ពង់ខ្ពស់សម្តេចមហា
បវរ ធិបតី ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល ជា មេដឹក
នាំ វ័យក្មេង ពោរពេញ ដោយ សមត្ថភាព និង សក្តានុពល ខ្ពស់ ក្នុងពេល បច្ចុប្បន្ន និង តទៅ អនាគត ៕