ព័ត៌មានជាតិ

ច្បាប់តឹង និង ច្បាប់ធូរ

ខ្សឹប!

ច្បាប់តឹងនិងច្បាប់ធូរ

អ្នកនេសាទក្រីក្រនៅក្នុងស្រុកកំពង់លែងនិងខ្លះនៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទម្លាយថា ទៅអូសនាមនៅតាមទន្លេសាបក្នុងទឹកដីខេត្តកំពង់ឆ្នាំង មិនបាច់ចាំមានច្បាប់ទេ ហើយក៏មិនបាច់ព្រួយខ្លាចនរណាគេចាប់ដែរជលផលខេត្តកំពង់ឆ្នាំគេប្រើច្បាប់ធូរ?

គ្រួសារមួយដែលកំពុងធ្វើនេសាទនៅក្នុងទន្លេសាប ក្នុងស្រុកជលគិរី បានទម្លាយដឹងថា៖បើអ្នកណាចង់ទៅអូសនាម តាមទន្លេសាបក្នុងទឹកដីខេត្តកំពង់ឆ្នាំង មិនបាច់ព្រួយចាំមានច្បាប់ឬអត់ច្បាប់ស្អីទេ ហើយក៏មិនបាច់ខ្លាចគេចាប់ដែរ។មានអ្នកអូសនាម អូសអួនក្រឡាញឹក បណ្តោយសឹង២គីឡូដី  មានខ្លះរកសុីឆក់ត្រី ខ្លះអូសយុាំងកាវ ខ្លះប្រើដល់ទៅអូសមងខ្សែភ្លើងឆក់ផង តាមទន្លេយ៉ាងគគ្រឹកគគ្រេង ក្នុងទឹកទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង គេរកសុីស្រួលមិនបាច់ខ្លាចអត់ច្បាប់ស្អីនោះទេ។ជលផលកំពង់ឆ្នាំងគេមិនសូវតឹងតែង ថាអ្នកណាមានច្បាប់ឬអត់ច្បាប់ទេ សំខាន់អោយតែនិយាយត្រូវគ្នាស្ងាត់ៗ រកសុិម៉ាសប្បាយ ថាជាប្រទេសគោរពច្បាប់ក៏បានថាប្រទេសអត់ច្បាប់ក៏បាន ព្រោះកន្លែងខ្លះប្រើច្បាប់តឹង កន្លែងខ្លះប្រើច្បាប់ធូរ? ។បើក្នុងទឹកទន្លេសាបក្នុងទឹកដីខេត្តកណ្តាលគេត្រូវប្រើច្បាប់តឹង។តែបើចូលមករកសុីក្នុងទឹកទន្លេសាបដែនដីកំពង់ឆ្នាំងវិញ អាចរកសុីបានមួយសេរី ជលផលប្រើអាច្បាប់ធូរ។មានទអ្នកនេសាទមកពីខេត្តកណ្តាល ច្រើនណាស់ដែលមករកសុីនៅកំពង់ឆ្នាំងគេមានតែច្បាប់ចេញពីមន្ទីរកសិកម្មខេត្តកណ្តាលនិងជលផលខេត្រកណ្តាលអនុញ្ញាត្តអោយអូសពីឃុំកំពង់ហ្លួង  ដល់ឃុំព្រែកតាទែនប៉ុណ្ណោះ ប៉ុន្ត គេមកអូសនាមពេញទន្លេ យកត្រីទាំងទូកៗទៅលក់វិញមិនដែលមានបញ្ហាទេ មិនបាច់ខ្វាយខ្វល់ពីច្បាប់ខេត្តកំពងឆ្នាំងនោះទេ ព្រោះមន្ត្រីជំនាញក្នុងខេត្តកំពង់ឆ្នាំគេឆ្លាតៗណាស់ រួមនិងអជ្ញាធរតាមស្រុកតាមដងទន្លេផង គេប្រើតែច្បាប់ធូរ មិនបាច់ចាំច្បាប់ចេញពីកសិកម្មខេត្តឬជលផលខេត្តកំបង់ឆ្នាំងខ្មោចយក៍ស្អី ក៏រកសុីបានយ៉ាងស្រួលដែរ។ជាក់ស្តែងអ្នកមានគេកាន់ច្បាប់ពីខេត្តកណ្តាលចូលមកអូសនាមក្នុងខេត្តកំបង់ឆ្នាំងគគោកចូលមកអូសនាមជិត១០ឆ្នាំហើយគ្មានអ្នចាប់ទេ ដូចជា ១-ឈ្មោះស៊ូ ជា  ២-ឈ្មោះជា សុខកាន,៣-ចាន់ ផានិត,៤-សែន ស៊ូមើក, ៥-ឆុន ណារ៉ា, ៦-អោក អ៊ង.,៧-ឈឺន ឈុន,៨. សេន ស៊ូ ម៉ាន ។ពួកគាត់មានច្បាប់ពីខេត្តកណ្តាល បានចូលមករកសុី អូសនាមចំនួន៨ទូកធំៗប្រមូលត្រីទៅលក់ ដោយសេរី មិនបាច់ច្បាប់កំពង់ឆ្នាំងខ្មោចយក៍ស្អីទេ។

លោកលី ឡាប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនអាចសុំបំភ្លឺបានទេកាលពីព្រឹកមិញ ដោយសាថទាក់ទងទូរសព្ទ័មិនចូលឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *