ព័ត៌មានជាតិ

សេចក្តីបំភ្លឺនិងបដិសេធព័ត៌មាន ដោយលោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ!

សេចក្តីបំភ្លឺនិងបដិសេធចោលនូវព័ត៌មានមិនពិតថា៖«ល្បីប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ សុីថា បាត់មុខមិនចូលធ្វើការនៅសាខា ទៅធ្វើការនៅតែភ្នំពេញ ហើយកំពុងវក់នឹងល្បែងបុកប៊ីយែរ»ដែលចុះផ្សាយដោយសារព័ត៌មានបាខែង ថាជាព័ត៌មានមិនពិត!

កន្លងមក មន្ត្រីមួយរូបដែលសុំមិនអោយបញ្ចេញឈ្មោះ បានទម្លាយព័ត៌មានប្រាប់អោយដឹងថា៖មន្ត្រីគយនៅស្នាក់ការសាខាបន្ទាយមានជ័យ មានការលំបាកនឹងមិនពេញចិត្តលោកនូ សុីថាយ៉ាងខ្លាំង ដោយថាលោកនូ សុី ថា ជាមេគយធ្វើតាមទំនើង ធើអីស្រេចតែចិត្ត មិនខ្ចីស្តាប់មតិអ្នកណាឡើយ ហើយថែមទាំងរើសអើងមិនទទួលទូស័ព្ទពីមន្ត្រី កំពុងវក់នឹងការលេងបុកប៊ីយា ភ្លេចបាយ ភ្លេចទឹក មិនចូលមកធ្វើការក្នុងសាខាគយទៀតផងដែលទើបនឹងបានចុះផ្សាយដោយសារព័ត៌មានបាខែង។លោកនូ សុីថា បានបដិសេធទាំងស្រុងថា ការលើកឡើងទាំងនោះសុទ្ធតែជារឿងមិនពិតសោះ។លោកនូ សុីថា បានលើកឡើងបញ្ចាក់ថា លោកមិនដែលលេងបុកប៊ីយាសោះឡើយ ហើយលោកពុំមែនជា«អត្តទត្ថបុគ្គល» ឬធ្វើការងារតែខាងក្រៅទីស្នាក់ការសាខា ថែមទាំងមិនដែលដឹកនាំបែប«អត្តនោម័តឬអញនិយម»ដោយមិនខ្ចីស្តាប់មតិអ្នកណានោះទេ ហើយរឹតតែពុំបានប្រើសំដីថ្លោសៗចំពោះ មន្ត្រីចាស់ៗ ជាហេតុ ធ្វើអោយក្នុងស្នាក់ការគយខេត្តបន្ទាយមានជ័យបែកបាក់សាមគ្គីភាពផ្ទៃក្នុងយ៉ាងធ្ងន់ឡើយ។លោកនូ សុីថាបន្ថែមថា៖ជាពិសេសរាល់ការហៅទូរស័ព្ទចូលក៏លោកទទួលពីមន្ត្រីគ្នានិងចាត់ចែងការងារមិនដែលឆកល្វែងឡើយ ជាពិសេសរាល់ការហៅទូរសព្ទ័ក៏លោកទទួលពីមន្ត្រីនិងចាត់ចែងការងារវិញមិនដែលឆកល្វែងដោយសារតែមិនលើកទូរសព្ទ័ដែរ។
លោកនូ សុីថាបន្តថា៖ឯការងារវិញលោកបានខិតខំត្រួតពិនិត្យទំនិញឆ្លងកាត់យ៉ាងមានប្រសិទ្ធុភាពនិងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទពិសេសទំនិញលួចឆ្លងដែនដូចជាឡាន ម៉ូតូ ដែលចោរឈ្មួញនិងចោរលួចឆ្លងដែនដើម្បីគៀងគរប្រមូលចំណូលពន្ធជូនរដ្ឋអោយបានល្អប្រសើរទៀតផង។លោកនូ សុីថាបន្ថែមទៀតថា៖លោកបានគោរពត្រឹមត្រូវនូវអភិក្រម៤យ៉ាង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ហើយប្រកាន់នូវសីលធម៌ជាមន្ត្រីគយនិងរដ្ឋាករកម្ពុជា។
ឆ្លងតាមការបកស្រាយរបស់លោកនូ សុីថា និងឆ្លងតាមការស្រាវជ្រាវបន្ថែមពីប្រភពផ្សេងទៀត បានរកឃើញថាការលើកឡើងដោយមន្ត្រីដែលសុំមិនអោយបញ្ចេញឈ្មោះខាងលើនោះ ពិតជាមិនឆ្លុះបញ្ចាំងនូវការពិតឡើយ ហើយគ្រាន់ជាសំដីមួលបង្កាច់ កាច់កុង មានបំណងចង់ផ្តួលលោកនូ សុីថា ដើម្បូធ្វើអោយលោកនូ សុីថាខូចឈ្មោះដើម្បីគោលដៅមួយប៉ុណ្ណោះ ហេតុនេះសូមសារធារណជនមេត្តាជ្រាបថា លោកនូ សុីថាពុំបានប្រព្រឹត្តខុសឆ្គងដូចនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *