ព័ត៌មានជាតិ

ផ្ទុះរឿងថៅកែទិញជ្រូកឈ្មោះនូច លួចលាក់ប្រមូលនិងទិញ-លក់ជ្រូកងាប់ជ្រូកឈឺ ពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនថៃ CP និងពីក្រុមហ៊ុនជាច្រើនទៀត ដឹកចូលផ្ទះរបស់ខ្លួននៅភូមិស្លា ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយបន្ត លក់ចែកចាយ២៥ខេត្តក្រុងដោយរលូន យូរហើយ ក្រោមរូបភាពឃុបឃឹតជាប្រពន្ធ័!

ប្រភពពីបុគ្គលឹកនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយរបស់ក្រុមហ៊ុនថៃឈ្មោះCP ដែលស្ថិតនៅខេត្តកំពង់ស្ពី បានទម្លាយអោយដឹងថា៖មានថៅកែទិញជ្រូកឈ្មោះនូច រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននិងកំពុងរកសុីលួចលាក់ឃុបឃឹតប្រមូលយកជ្រូកឈឺ ជ្រូកងាប់ដោយជម្ងឺ សាហាវ មានប្រភពពីរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនCP និងពីរោងចិញ្ចឹមជ្រូកផ្សេងៗទៀត ដឹកចូលផ្ទះខ្លួន នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ដើម្បីកែឆ្នៃ ហើយលក់ចែកចាយទៅកាន់២៥ខេត្តក្រុង ដោយរលូនតាំងពីយូរហើយរហូតដល់បច្ចុប្បន្ននេះ ។
ប្រភពបញ្ជាក់ថា៖ជាធម្មតា នៅក្នុងរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនចិញ្ចឹមជ្រូកដ៏ល្បីមួយរបស់ថៃឈ្មោះCP និងរោងចិញ្ចឹមដទែទៀតក្នុងខេត្តកំពង់ស្ពឺ តែងតែមានជ្រូកឈឺងាប់ ដោយសារជម្ងឺសាហាវៗម្តងៗរាប់រយក្បាលឯណោះ។ហើយជាធម្មតាក្រុមហ៊ុនCPតម្រូវ
អោយយកជ្រូកឈឺ និងជ្រូកងាប់ទាំងអស់នោះទៅកប់ចោលទាំងអស់ មិនអោយលក់ចេញទេ។ប៉ុន្តែបែរជាមានថៅឈ្មោះនូច បានទៅឃុបឃឹត សុីសស៊ុះគ្នា ជាមួយបុគ្គលិកនិងពេទ្យសត្វប្រចាំរោងចិញ្ចឹង ដើម្បីប្រមូលយកជ្រូកឈឺទាំងអស់ ។ជម្ងឺទាំងនោះមានជម្ងឺ ប៉ែស្តអាហ្រិក ជម្ងឺអុតក្តាម ឬឈាមខ្មៅ កើតឡើងញឹកញយណាស់។រាល់ពេលផ្ទុះជម្ងឺដ៏សាហាវ ក្រុមហ៊ុនមិនអនុញ្ញាត្តអោយលក់ជ្រូកចេញឡើយ  ថែមទាំងតម្រូវអោយបុគ្គលឹកក    សិដ្ឋានខ្លួន យកជ្រូកឈឺទៅកប់ចោលជាបន្ទាន់ទាំងអស់ៗទៀតផង។ ប៉ុន្តែបែរជា លោក នូច ត្រូវគ្នាជាមួយម្ចាស់រោងចិញ្ចឹមនិងពេទ្យសត្វប្រចាំរោង ធ្វើការបញ្ចេញជ្រូកឈឺ ដឹកចូលផ្ទះខ្លួន រួចលក់ចែកចាយ២៥ខេត្តក្រុង យ៉ាងសម្ងាត់ ម្តងៗរាប់រយរាប់ពាន់ក្បាល ជាយូរមកហើយបន្តលក់ចេញជ្រូកងាប់ ជ្រូកឈឺដល់បច្ចុប្បន្ននេះ។
លោកប្រធានការិយាល័យពេទ្យសត្វខេត្តកំពង់ស្ពឺឈ្មោះវណ្ណី ល្បីថាជាអ្នកបើកដៃ អោយឈ្មោះនិមល ពេទ្យសត្វប្រចាំរោងចិញ្ចឹមជ្រូកក្រុមហ៊ុន និងប្អូនប្រុសរបស់ឈ្មោះនិមលម្នាក់ទៀតជា(ពេទ្យក្រៅក្របខណ្ឌរដ្ឋ)ឃុបឃឹតជាមួយបុគ្គលជាថៅកែទិញជ្រូកឈ្មោះលោកនូច នៅក្នុងការលួចបញ្ចេញជ្រូកឈឺ ទើបលោកនូច អាចដឹកជញ្ជូនជ្រូកឈឺបាន និង បន្តដឹកលក់ជ្រូកឈឺពាសពេញខេត្តកំពង់ស្ពឺ ដល់ក្រុងភ្នំពេញនិងទៅកាន់ខេត្តក្រុងដទៃទៀតបានដែរ។
លោកនូច ដែលជាថៅកែជ្រូកដែលត្រូវប្រភពអះអាងថា ជាថៅកែជ្រូករកសុីកាក់កបជាមួយនឹងការប្រមូលខ្មោចជ្រូកងាប់និងជ្រូកឈឺដឹកចូលផ្ទះខ្លួនលក់ចែកចាយ២៥ខេត្តក្រុង មិនអាចសុំការបកស្រាយបានទេនៅព្រឹកមិញនេះ។
-លោកតាន់ ខាន់ណារ៉ា អេលីត ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលក្រសួងកសិកម្ម មិនអាចសុំអន្តរាគមន៍ជួយទប់ស្កាត់ភ្លាមៗបានដែរ នាពេលកន្លងមក។
-ដោយឡែកប្រធានពេទ្យសត្វស្រុកគងពិសី និងឈ្មោះវណ្ណី ប្រធានពេទ្យសត្វខេត្តកំពង់ស្ពឺ មិនអាទាក់ទងសុំបំភ្លឺបានទេកាលពីម្សិលមិញនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *