មេគយតំបន់០៦ឈ្មោះ ដឹកនាំដោយលោកព្រាប គារ៉ាត់ ហៅគយសិដ្ឋ ប្រចាំនៅខេត្តត្បូងឃ្មុំ តើទៅកៀងគរប្រមូលពន្ធគយជូនរដ្ឋ ឬទៅរាយមង ដាក់អន្ទាក់ ធ្វើស្រែលើខ្នងរដ្ឋ លួចលុយជាតិ ដាក់ហោប៉ៅចែកមេៗ!
ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកទំនិញឹ្លងកាត់ខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃ០៤វិច្ឆិកា២០២៥នេះថា៖មេគយព្រាប គារ៉ាត់”មេគយចល័តតំបន់៦ បានពង្រាយមន្រ្តីគយនិងជនសុីវិល ចាំចាប់ឡាន និងប្រដេញចាប់អ្នកឡានដឹកជញ្ជូនតូចធំ គ្មានអោយរួចមួយក្បាលទេ។បេសកកម្មនេះគេថា ក្រោមហេតុផលត្រូតពិនិត្យគៀងគរប្រមូលពន្ធគយចំពោះទំនិញដែលដឹកចេញពីវៀតណាមចូលកម្ពុជា ពីតាមបណ្តាមាត់ច្រកនាៗដែលសុីសស៊ុះ បង់ពន្ធមិនគ្រប់ឬមិនបង់ពន្ធ ។ល។
ប្រភពដដែលបន្តថា៖លោក ព្រាប គារ៉ាត់«ហៅគយសិដ្ឋ»បានពង្រាយមន្រ្តីគយនិងជនសុីវិលច្រើនស្កេកស្កះ តាមដងផ្លូវនាៗក្នុងតំបន់៦ ដូចជា-នៅភូមិហុច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ក្រុមគយពីពាង ដែលដាក់ឡានចាំដេញឡាន ជាប្រចាំ ឈ្មួញណាបើកហួសមិនចូលបង់ នឹងចាប់អោយបង់ប្រាក់មួយគុណទ្វេដងឬច្រើនដងទៀត ឬត្រូវពិន័យធ្ងន់ដូចគេសែងជ្រូកទាំងអាចម៍មិនខាន។ប្រភពបន្តថា៖រថយន្តសាំយ៉ុងក្នុង១
ឡាន តម្រូវអោយបង់ធម្មតា ចាប់ពី៤០មុឺនដល់៨០ម៉ុឺនឬដល់ទៅ១លានរៀល ទោះបង់ពន្ធអោយគយតាមច្រកទ្វារព្រំដែនរួចហើយក៏ដោយ។ការបង់ប្រាក់អោយក្រុមពីងពាងមន្ត្រីគយព្រាប និងសុីវិល របស់លោក គារ៉ាត់ គឺមិនចេញអោយក្រដាស់ស្នាមឬវិក្កយប័ត្របង់ពន្ធអ្វីទាំងអស់។លោក(សិដ្ឋ)មានអំណាចដូចស្តេចត្រាញ់គ្រប់ទំនិញទាំងអស់ ដែលដឹកចេញពីប្រទេសវៀតណាម តាមច្រក ច្រកដូនរ័ត្ន ច្រកដារ ច្រកដូង៧ដើម ច្រកស្អំ ច្រកបឹងជ្រោង ច្រកចាន់មូលនិងច្រកត្រពាំងផ្លុង”ហៅស្ពានដែក” ក្នុងខេត្តត្បូងឃ្មុំ មិនគឹត ឡានដឹកទំនិញដែលចេញពីគ្រប់ច្រកនៃខេត្តក្រចេះ ស្ទឹងត្រែង .រតនៈគិរី.និងមណ្ឌលគិរី ដែលចរាចរឆ្លងកាត់ តាមផ្លូវជាតិ៧កាត់ខេត្តត្បូងឃ្មុំ និងកាត់ខេត្តព្រែវែងនិងកំពង់ចាមទៀតផងទេ សុទ្ធតែមិនអាចគេចពីអន្ទាក់ សំណាញ់ពីងពាងក្រោមបញ្ជារបស់លោកព្រាបគារ៉ាត់ហៅគយសិដ្ឋឡើយ។
គួរដឹងថា៖ស្នាក់ការធំរបស់ក្រុមគយចល័តគយចល័តតំបន់០៦ ដឹកនាំដោយលោកព្រាប គារ៉ាត់ ស្ថិតនៅក្នុងទីរួមស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯស្នាក់ការគយពីពាង បានដាក់បណ្តាក់ស្នាក់ការស្ថិតនៅគ្រប់ដងផ្លូវទាំងអស់ តែគ្មានស្លាកសញ្ញាឬភ្លើងសញ្ញាអ្វីសំគាល់ទេ ដូចគេដាក់អន្ទាក់ ដែរ។ប៉ុន្តែគេអាចសម្គាល់តាមរយអំពូលភ្លើង២ឬ៣គ្រាប់ ដែលគេផ្លុងទុកចោលពេលយប់ សម្រាប់អោយឈ្មួញចំណាំកន្លែងចូលបង់លុយ ហាក់ដូចគេដាក់ភ្លើងបំភ្លើទាក់ម៉ូយផ្ទះសំណាក់នារីរាត្រីនៅម្តុំត្រឡោកបែកដែរ។
ប្រភពបន្តថា៖លោកព្រាប គារ៉ាត់ មេគយតំបន់៦ បង់សំណាញ់ញឹក តែបែរជាជាប់តែត្រីចង្វារ កំពឹលកំភ្លាញទៅវិញ រីឯត្រីធំៗឬឈ្មួញធំៗវិញ មិនជាប់ក្នុងសំណាញ់ញឹកនោះឡើយ ហើយឈ្មួញធំៗដឹកជញ្ជូនមិនខ្វល់ខ្លាចកូនពីងពាង ក្រោមបញ្ជាលោកព្រាប គារ៉ាត់ដាក់នោះទេ បានត្រឹមតែអង្គុយចាំកត់ចំនួនក្បាលឡាន ឬចំនួនឡានមានសញ្ញាសម្គាល់ តាមបញ្ជាមេសិដ្ឋ ដែលបានសុីសស៊ុះត្រូវគ្នា ជាមួយក្រុមហ៊ុន ដើម្បីកត់អោយដឹងថា តើឡានរបស់ក្រុនហ៊នណាដឹកបានប៉ុន្មានឡានក្នុងមួយខែៗ ទុករាយការណ៍អោយគយសិដ្ឋ ទូទាត់បង់ប្រចាំខែ រៀងរាលដំណាច់ខែតែម្តងៗនៅភ្នំពេញឬតាមការណាត់ណាមួយ។
អ្នករកសុីដឹកបានលើកឡើងថា៖វិធីយកពន្ធគយបញ្ច្រាស់ជើង បែបនោះជសល្បិចប្រមូលលុយដាក់ហោប៉ៅចែកគ្នាសុីច្រាស់ច្រំកំពុងល្បីល្បាញក្នុងពិភពឈ្មួញដឹកជញ្ជូន ក្និងការធ្វើស្រែលើខកនងរដ្ឋ ព្រោះមិនខុសអីពីចោរមានក្របខណ្ឌរដ្ឋ លួចក្បៀសលុយរបស់រដ្ឋដាក់ហោប៉ៅខ្លួន នាំអោយបាត់បង់ចំណូលរដ្ឋយ៉ាងច្រើនក្នុង ១ ឆ្នាំៗឡើយ។
ឈ្មួញខ្លះនិយាយថា ៖ទោះជាលោកអូន ព័ន្ធមុន្នីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក៏ម៉ាៗយកតែស៊ងដែរហ្នឹង? ទើបមន្ត្រីក្រោមឱវាទដូចលោកព្រាប គារ៉ាត់ បានចិត្តប្រើតួរនាទីកៀបឈ្មួញ លួចលុយជាតិ ដាក់ហោប៉ៅ សប្បាយជាងមាន់គកបានទំលើទំពោងរទេះទៅទៀតបែបនេះ។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រយើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីអស់លោកដែលពាក់ពន្ធ័ រាល់ម៉ោងធ្វើការ៕





