ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

  1. ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ 

ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ជំនួសឧត្តមសេនីយ៍ត្រី ឈួរ គឹមនី ដែលត្រូវទោទទួលភារកិច្ចថ្មី។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំ
ណែងថ្មីនេះ បានធ្វើឡើង ក្រោមវត្តមានឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កាលពីថ្ងៃទី៣១ ខែ
ឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអគ្គនាយក
រង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងប្រធានស្នាក់ការច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនរូប។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ឈួ គីមនី នាយប៉ុស្តិ៍ចាស់​ និងមតិប្ដេជ្ញារបស់លោកឧត្តម
សេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ថ្មីនគរបាលច្រកទ្វារអាកាស
យានដ្ឋានអន្តរជាតិភ្នំពេញថ្មីរួចមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងការអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអា
កាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។

ឧត្តសេនីយ៍ឯក ​សុខ វាសនា ដល់មន្ត្រីដែលចូលរួមថា៖
ត្រូវមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ និងគោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា។ពិសេសស្នើដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារ​ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់ដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *