ព័ត៌មានជាតិ

បើកហាងកត់កន្ទុយលេខនៅក្រោមស្លាកគណបក្សប្រជាជនកម្ពុជា កំពុងកាក់កបនិងស្រួលនៅក្បែរប៉ុស្តិ៍ផ្សារដើមគរ

បើកហាងកត់កនួយលេខជ្រកខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជា ក្បែរប៉ុស្តិ៍ផ្សារដើមគរ រកសុីស្រួលមែន!

ទឹកដីគ្រប់គ្រងដោយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ ខណ្ឌទួលគោក មានបនល្បែងបើកលេងព្រោងព្រាត គួរតែជាប់ឯតទគ្គកម្មសម្បូរបនល្បែងបំផុតក្នុងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្ត គឺគេចេះនឹកឃើញ រកកន្លែងបើកហាងកត់កន្ទុយលេខឆ្នោតយួននៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជាតែម្តងហើយ រកសុីបានយ៉ាងត្រជាក់ត្រជុំមែន! ។

កន្លងទៅមេដឹកនាំរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានចេញបញ្ជាអោយបង្ក្រាបល្បែងសុីសងខុសច្បាប់ អោយអស់ពីគ្រប់មូលដ្ឋានទូទាំងប្រទេស មានមូលដ្ឋានមួយចំនួនធំធ្វើបានល្អ តែមានមូលដ្ឋានមួយចំនួន ក៏បំបាក់មុខរដ្ឋាភិបាលថ្មីយ៉ាងខ្លាំងដែរ តែរឿងត្រីងៀតពួនពងនេះ មានប្រភពប្រាប់ថា ទំនងថ្នាក់លើៗត្រឹមខណ្ឌមិនដឹងអីទេ គេថាមានការគប់នដឹងថាពិតឬទេ?។

បទបញ្ជានាយករដ្ឋមន្ត្រីថ្មីហាក់គ្មានប្រសិទ្ធភាពសោះឡើយ។ពិសេសហើយខ្លាំងខាងផ្គើនជាងគេនៅក្នុងទឹកដីប៉ុស្តិ៍ផ្សារដើមគរខណ្ឌទទលគោកក្រុងភ្នំពេញ។គឺគ្រាន់តែជិតប៉ុស្តុ៍ផ្សារដើមគរចម្ងាមិនដល់៥០ម៉ែត្រផង គេឃើញមានបនល្បែងសុីសងធំៗ ដល់ទៅ៥ទីតាំងយ៉ាងតិច ប៉ុន្តែសូមយកតែសូមប្រាប់តែ៣ទីតាំងសិនមាន៖

១-ទីតាំងផ្ទះដាក់ល្បែងNETដ៏ធំ ប្រើតុនិងកុំព្យូទ័រទំនើបៗ មានសមរីក្មេងស្អាតៗចាំស្វគមន៍អ្នកចូលទៅលេង និងមានកៅអីអង្គុយលេងប្រកបដោយផាសុកភាព។ទីតាំងគឺនៅផ្ទះដោះលេខលាក់ មានទ្វារព៌ណលឿងចាស់ ចំណុចផ្លូវលេខ២២៣ខាត្បូងស្តុបក្បាលមាន់ចែ ចម្ងាយ១២០ម៉ែត្រ បត់ចូលក្នុងទៅផ្សារនាគមាស មានលេងភ្នាល់ដូចជា(-LoToKeno3-បៀរការ៉ាត់-ជល់មានonline-កត់បាល់តាមonline)សុីស   ងជាដុល្លារក្រាស់ៗឃ្មឹកៗពេលចេញមួយលើកៗ។

២-កន្ទុយលេខបើកក្នុងលក្ខណធំដុំនៅក្នុងប្លុកឡាគីស្តារ ផ្លូវលេខ៣៣៦ ផ្ទះល្បែងមានបិទអក្សរចិនទាំងសង្ខាងទ្វារចូល។បនល្បែងមួយនេះលេងធំៗអ្នកចាក់កាលីបលើ។គេមិនបើកទ្វារអោយចូលចាក់ទេ ចំពោះម៉ូយគេអោយចាក់តាមវិធី លូកដៃហុចលេខត្រូវចាក់អោយគេកត់និងលុយចូលទៅ បន្ទាប់មក គេចេញកន្ទុយលេខអោយភ្លាមឬអាចចាក់តាមតេឡេក្រាម បាញ់លុយអោយគ្នាតាមABAបើស្គាល់គ្នា។ ផ្ចះនេះមានចម្ងាយប្រហែល៤០ម៉ែត្រប៉ុណ្ណោះនៅពីខាងត្បូងប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរយើង។

៣-មួយកន្លែងទៀតនៅខាងជើងស្តុប ក្បាលមាន់ចែប្រហែល២៥ម៉ែត្រ ខាងលិចប៉ុស្តិ៍នគរបាលផ្សារដើមគរផ្ទះលេខ២៨B
ផ្លូវលេខ២២៣ខាងក្នុងមានបន្ទប់កត់ឆ្នោតធ្វើជាបញ្ជរ មិនអន់ជាងបញ្ជរលក់មាសឬកន្លែងលក់សំបុត្រយន្តហោះទេ។

អ្វីដែលគួរចាប់អារម្មណ៍ គឺហួសចិត្តនឹងគេរកនឹកឃើញរកសុីបើកហាងកត់កន្ទុយលេខអត់ច្បាប់និងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ដែលមានមនុស្សចូលចាក់គគ្រឹកគគ្រេង នៅខាងក្រោមស្លាកយីហោគណបក្សប្រជាជនដ៏មានប្រជាប្រីយ៍ភាពទៅរួច! ហើយគេរកសុីបានយ៉ាងរំភើយតាំងពីយូរហើយទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *