ព័ត៌មានជាតិ

ល្បីមានគយពន្យាកំណើត ម្នាក់ទៀតហើយ?

  ខ្សឹប! មានគយ ពន្យាកំណើតម្នាក់ទៀតហើយ!  ម្សិលម៉្ងៃនៅឯអាហារដ្ឋានមួយ ក្បែរស្នាក់ការសាខាគយខេត្តព្រះសីហនុ ខណៈអាឡេវចូលស្រស់ស្រូបអាហារនៅទីនោះ។អាឡេវបានលឺបុរស៣នាក់អង្គុយរួមតុតែមួយ ជិតតុអាឡេវដែរ ពួកគេបាននិយាយគ្នាលឺថា៖លោកសំ សុវណ្ណារឹទ្ធិ ប្រធានសាខាគយខេត្តព្រះសីហនុ ដល់អាយុចូលនិវត្តន៍ទៅហើយ មិនព្រមចូលនិវត្តន៍ទេ បែរជារត់ការពន្យាកំណើត ដើម្បីបានអង្គុយកៅអីជំនួសតំណែងលោកទុំ ណូវិញ។ បុរសម្នាក់ នៅក្នុងនោះបាននិយាយលឺៗថា៖មកពីនៅកំពង់សោម មានទំនិញគេចពន្ធហូរចូលតាមរយៈស្នាក់ការគយនិងរដ្ឋាករ៣កន្លែងច្រើនណាស់។ព្រោះព្រោះហេតុនឹងហើយ ទើបមនុស្ស«គតិលុយ»ចង់ ចង់កាន់តួនាទី ជាគយកន្លែងខ្លាញ់នោះ។ ឯម្នាក់ទៀតក៏និយាយអត់លាក់លៀមចំៗបន្តទៀតថាលោកសំ សុវណ្ណារឹទ្ធិប្រធានសាខាគយកំពង់សោម  គាត់ពន្យាកំណើតបានសម្រេច តែចំឡែកត្រង់សំ សុវណ្ណរឹទ្ធិ រត់ការបុកថ្នាក់លើ ដើម្បីធាក់ទម្លាក់លោកទុំណូ យកកន្លែងខ្លាញ! គឺគាត់ខ្លាំង មានប៉ាកទីធំ«grand party»។ ម្នាក់ដែលនិយាយមុនគេបានបន្តថា៖ អើ!ប៉ុន្តែអារឿងរត់ការពន្យាកំណើត ជារឿងគម្រក់ ជាគំរូអាក្រក់ មិនត្រូវប្រើសង្គមសុីវីល័យឬសម្រាប់សង្គមជាតិទេវើយ!បែបនេះជាការកាច់ជើងត្រុំ ប្រមុំជើងអក គឺមកពីមានមេគយធំមិនសូវថ្លៃថ្នូរដែរ ទើបមានគយ មិនគោរពច្បាប់ លោភលន់អាចពន្យាកំណើត បន្តធើការក្នុងស្ថាប័នគយទាល់តែចាស់ងាប់បាន។ បុរសម្នាក់ក្នុងចំណោម៣នាក់នោះបន្ទរបន្ថែមភ្ជាប់ដែរថា មែនហើយកំពង់សោមមួយខែៗ មេគយ ពុករលួយ កឹបកេងលុយរដ្ឋ ច្រើនណាស់។ បើសម្តេចធិបតី រឹតត្បឹបបានវិញ ទំនងយកទៅកសាងខេត្តដទៃបាន២ទៀតមិនអស់ផង នេះ អញ្ញថាបើប៉ុណ្ណោះ […]