ព័ត៌មានជាតិ

សំណុំរឿងមេគយច្រកទ្វារបាវុិតសង្ស័យគប់គឹតជាមួយឈ្មួញបើកដៃអោយដឹកទំនិញលោតឆ័ត្រ កប់ចោល?

សំណុំរឿងមេគយឈ្មោះ យី ថុល ផ្គើនបំរាមនាយករដ្ឋមន្ត្រីថ្មី បើកដៃអោយដឹកជើងមាន់កាកសំណល់ ០៤កុងទឺន័រលោតឆ័ត្រ កប់បាត់ស្ងាត់ឈឹង? សំណុំរឿង ពាក់ព័ន្ធលោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត សង្ស័យពុករលួយពាក់ព័ន្ធរឿង អាចគប់គឹតបើកដៃអោយឈ្មួញដឹកជើងមាន់កាកសំណល់ក្លាស្សេ០៤កុងទឺន័រលោតឆ័ត្រអោយខ្មែរសុី បាត់ដំណឹងឈឹង!។លោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត ដែលល្បីម្តងហើយម្តងទៀត ដូចជាកាលលោកនៅជាមេគយច្រក៤០០ ស្រុកសំឡូតខេត្តបាត់ដំបង ល្បីរឿងបើកដៃអោយឧកញ៉ាម្នាក់ រត់ពន្ធសាំងពីថៃឡង់ដ៍ចូលកម្ពុជាតាមច្រក ៤០០សំឡូតពេញបន្ទុកនិងល្បីថាមានរឿងអាស្រូវគួរអោយខ្មាស់អៀន ប៉ុន្តែដោយខាងស្ថាប័នគយហាក់មិនអើពើ គឹតពីអំពីសីលធ៌មរបស់មន្ត្រីគយ ខណៈច្បាប់ក៏ធូរតឹងៗដូចរន្ធច្រមុះ ស៊កមេដាយក៏ចូល ស៊កមេជើងក៏ចូលធ្វើអោយលោកបានរួចខ្លួនរំភើយរួចហើយ។ លោកឈ្មោះយី ថុល ដដែលបន្ទាប់មកជ្រែកៅ អីបានមកកាន់ប៉ុស្តិ៍ច្រកទ្វារព្រែកចាកខេត្តកំពតវិញលោកក៏ល្បីរឿងបើកដៃអោយឈ្មួញនាំចូលទំនិញលោតឆ័ត្របន្តទៀតដែរ ។ហើយមិនយូរប៉ុន្មានរាសីគាត់ឡើងខ្ពស់ត្រដែតទៀត បានមកកាន់ច្រកបាវុិត ដែលជាច្រកសេដ្ឋកិច្ចជាតិដ៏សំខាន់មិនចាញ់ប៉ោយប៉ែត។  ការណ៍នេះពិតជាគួរអោយសរសើរគាត់មែន!។ កន្លងមកថ្មីក្តៅៗនេះ ក្រោយពេលដែលកម្លាំងអាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបបានបទល្មើសលោតឆ័ត្រជើងមានក្លាស្សេ០៤កុងតឺន័រ ស្រាប់តែ បែកធ្លាយសង្ស័យថា លោកមេគយច្រកបាវុិត លោកយី ថុល ហាក់មានចេតនាធ្វើតេស្តសាកកណ្តាប់ដៃដែក សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី ប៉ាន់កម្លាំង តើខ្លាំងប៉ុនណា?ប៉ុន្តែរហូតមកដល់ម៉ោងនេះនៅថ្ងៃនេះ រឿងរ៉ាវហាក់ កំពុងត្រូវគេជីកកប់បាត់ស្ងាត់ឈឹងទៀតហើយ?។គួររម្លឹកថា៖តាមប្រភពមួយបានបញ្ជាក់ថា មុខរបរគប់គឹតគ្នា នាំចូលជើងមាន់ស្អុយ សាច់ក្លាស្សេកាកសំណល់មកអោយខ្មែរសុីនេះ គេបានរកសុីកាក់កបយ៉ាងស្ងាត់ឈឹង […]