ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ” នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង…
Author: bakheng
តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះផ្ទះ! នាយប់ម៉ោង១២ៈ០៤នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ល្វែង ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវលោកតាណឺយ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។ ក្នុងករណីនេះ បណ្ដាលមកពីផ្ទុះសេរខ្សែភ្លើង ធ្វើឱ្យខូចខាត ផ្ទះល្វែងជួលជាន់ផ្ទាល់ដីសាងសង់ពីថ្មប្រក់ដំបូងស័ង្ហសី…
លិខិតចំហ របស់ លោក ចាង យូសៀ ដកស្រង់ពី🇨🇳
✍️លិខិតចំហ របស់ លោក ចាង យូសៀ ដកស្រង់ពី🇨🇳 ដូច្នេះ យើងត្រូវតែឆ្លុះបញ្ចាំងពីកំហុស និងផលវិបាកដ៏មហន្តរាយដែលបង្កឡើងដោយ “ប្រធានប្រព័ន្ធទទួលខុសត្រូវនៃគណៈកម្មការយោធាកណ្តាល”។ ប្រសិនបើមនុស្សគ្រប់គ្នាគោរពតាមបញ្ជារបស់ប្រធានគណៈកម្មការយោធាកណ្តាលដោយគ្មានគោលការណ៍ ឬមនុស្សធម៌ ហើយអំណាចកំពូលនៅតែគ្មានការត្រួតពិនិត្យ ប្រទេសយើងនឹងប្រឈមមុខនឹងគ្រោះមហន្តរាយកាន់តែធំ។ គណបក្សរបស់យើង មេដឹកនាំកំពូលរបស់យើង និងប្រធានគណៈកម្មការយោធាកណ្តាល សុទ្ធតែនឹងប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ប្រសិនបើយើងទាមទារឱ្យទាហានស្មោះត្រង់ជារៀងរហូតចំពោះគណបក្ស និងមេដឹកនាំ ដោយមិនគិតពីភាពត្រឹមត្រូវ ឬខុស ហើយស្មោះត្រង់តែចំពោះប្រធានគណៈកម្មការយោធាកណ្តាល យើងនឹងប្រព្រឹត្តបទឧក្រិដ្ឋដែលមិនអាចអត់ឱនបាន។ ជាចុងក្រោយ ខ្ញុំចង់បង្ហាញពីការរំពឹងទុកមួយចំនួនចំពោះសមមិត្ត ជីនពីង។ ទីមួយ អ្នកគួរតែចូលនិវត្តន៍នៅពេលសមាជជាតិលើកទី ២១…
មហាជនចាំមើល! បាតដៃក៏ជាសាច់ ខ្នងដៃក៏ជាសាច់ តើអភិបាលបាលក្រុងភ្នំពេញ ទុកមួយណាចំណេញ ដកណាចេញមិនខាត?
មហាជនចាំមើល! បាតដែកជាសាច់ ខ្នងដៃក៏ជាសាច់ តើថ្នាក់អភិបាលបាលក្រុងភ្នំពេញ គឹតថាទុកមួយណាមិនចំណេញ ដកចេញមួយណាមិនខាត? វិវាទ រវាងលោក ប៉ាង លីដាអភិបាលរងខណ្ដពោធិ៍សែនជ័យ ដែលមហាជនហៅគាត់ថា«អ្នកតាប្រឡាយ»មួយថ្ងៃៗដើរតែស្តារប្រលាយកាយលូ រំដោះទឹកពីក្នុងថែនដីខណ្ឌពោធិ៍សែនជ័យ នឹងលោក កង វង ចៅសង្កាត់ចោមចៅទី១ ដែលមហសជនហៅថា«ប្រុសម៉ៅសង្ហា»ដែលល្បីខាងលុបលូ លុបប្រឡាយនិងពូកែខាងយកដីចំណីផ្លូវទៅជួលអោយសង់បង្គន់សង់តូបលក់ដូរ យកលុយដាក់ហោប៉ៅ នោះកាន់តែក្តៅគគុក ហើយ។ មហាជនលើកឡើងថា៖លោក កង វងចៅសង្កាត់ចោមចៅទី១ទំនងបែកឆ្នាំងបាយ ទើបប្រតិកម្មនឹងផែនការស្តារប្រឡាយនិងរៀបចំសណ្តាប់ធ្នាប់ ហើយ ចេញវីដេអូរមានចេតនាបណ្តេញលោកប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យនៅតាមបណ្តាញសង្គមធើដូចជាខ្លួនអាចបញ្ជាគណអភិបាលក្រុងបានដូចបាញ់អាប៉ោងអញ្ចឹង?។ គួររម្លឹកថា៖លោកប៉ាង…
ខ្សឹប! មេគយចល័តទូទាំងប្រទេស លោក នូ សុីថា កំពុងល្បីរឿងអង្គុយកើបលុយស្រង់ដើម និង ផឹកសុីសប្បាយហុឺហារស្ទើររាល់យប់ ខណៈប្រទេសត្រូវចោរសៀមកំពុងឈ្លានពាន
ខ្សឹប! មេគយចល័តទូទាំងប្រទេស លោក នូ សុីថា កំពុងល្បីរឿងអង្គុយកើបលុយស្រង់ដើម និង ផឹកសុីសប្បាយស្ទើររាល់យប់ ខណៈប្រទេសកំពុងត្រូវចោរសៀមឈ្លានពាន! ក្នុងភោជនីយដ្ឋានធំមួយ ជាទីណាត់ជួបគ្នារបស់ក្រុមឈ្មួញធំៗទៅផឹកកាហ្វេពិភាក្សាអំពីជំនួញប្រចាំថ្ងៃ នៅផ្លូវកម្ពុជាក្រោម ពេលនេះពួកឈ្មួញពេញនិយមនិយាយរឿងបុរសសង្ហាម្នាក់ ជាមេគយចល័តទូទាំងប្រទេសថ្មីឈ្មោះលោកនូ សុីថា។ ឈ្មួញម្នាក់បានលើកឡើងថា៖លោកនូ សុីថា មេ គយចល័តទូទាំងប្រទេសថ្មី បានបោះដើមទុនទៅអង្គុយក្នុងប៊ុយរ៉ូមេគយចល័ត កើបលុយស្រង់ដើម បានចំណេញកប់ក្តោងស្រួលៗមិនដូចពួកយើងទេ រកសុីចិញ្ចឹមតែប្តីគេ។តែគួរអោយហួសចិត្តលោកនូ សុថា បែរជាល្បីដើរផឹកសុីសប្បាយហុឺហាសឹងតែរាល់យប់ ខណៈប្រទេសកំពុងត្រូវចោរសៀមឈ្លាន ពាន!ទាហានយើងខំបង្ហូរឈាមនិងលះបង់ជីវិត ការ ពារទឹកដីប្រជាជននៅតាមទល់ដែនកំពុងបាត់បង់ដីថ្លីផ្ទះសំបែងរត់ភៀសសឹកទៅជ្រកក្រោមតង់វេទនា បើមែនគឺដូចមនុស្សអត់ប្រម៉ាត់។បុរសដដែលបន្តថា៖មេគយចល័តធំបង្អស់សង្កត់កមេគយចល័តតាមតំបន់…
ខ្សឹប!មេគយចល័តទូទាំងប្រទេស លោក នូ សុីថា កំពុងល្បីរឿងអង្គុយកើបលុយស្រង់ដើម និង ផឹកសុីសប្បាយហុឺហារស្ទើររាល់យប់ ខណៈប្រទេសត្រូវចោរសៀមកំពុងឈ្លានពាន!
ខ្សឹប!មេគយចល័តទូទាំងប្រទេស លោក នូ សុីថា កំពុងល្បីរឿងអង្គុយកើបលុយស្រង់ដើម និង ផឹកសុីសប្បាយហុឺហារស្ទើររាល់យប់ ខណៈប្រទេសត្រូវចោរសៀមកំពុងឈ្លានពាន! ក្នុងភោជនីយដ្ឋានធំមួយ ជាទីណាត់ជួបគ្នារបស់ក្រុមឈ្មួញធំផឹកកាហ្វេពិភាក្សាមុខអំពីជំនួញប្រចាំថ្ងៃ នៅពេលនេះពេញនិយមនិយាយរឿងបុរសសង្ហាមេគយចល័តទូទាំងប្រទេសថ្មី លោកនូ សុីថា ថា៖លោកនូ សុីថា មេគយចល័តអង្គុយតែក្នុងប៊ុយរ៉ូកើបលុយស្រង់ដើម ចំណេញកប់ក្តោង បែរជាផឹកសុីសប្បាយហុឺហារសឹងតែរាល់យប់ ខណៈប្រទេសកំពុងត្រូវចោរសៀមឈ្លានពាន!ហើយទាហានខំបង្ហូរឈាមការពារទឹកដី ឯប្រជាជននៅតាមទល់ ដែន កំពុងបាត់បង់ដីថ្លីផ្ទះសំបែងរត់ភៀសសឹកទៅជ្រកក្រោមតង់ យ៉ាងវេទនា។ ក្រុមឈ្មួញបន្តថា៖តាំងពីលោកនូ សុីថា បានអង្គុយកៅអីមេគយចល័តទូទាំងប្រទេសដែលល្បីថាថ្លៃរាប់លានដុល្លារមក ស្រាប់តែស្រូតស្រង់ដើមយ៉ាងខ្លាំង បានដាក់បទបញ្ចាអោយគយចល័តប្រចាំគ្រប់តំបន់ទាំងអស់ អោយប្រមូលលុយយកមកថ្វាយខ្លួនដូចស្តេចចក្រពត្រ័ ល្មើសសេចក្តីណែនាំរបស់អគ្គនាយកគយលោកគុន…
