ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួសឧត្តមសេនីយ៍ត្រី ឈួរ គឹមនី ដែលត្រូវទោទទួលភារកិច្ចថ្មី។ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំ ណែងថ្មីនេះ បានធ្វើឡើង ក្រោមវត្តមានឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអគ្គនាយក រង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងប្រធានស្នាក់ការច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនរូប។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ឈួ គីមនី នាយប៉ុស្តិ៍ចាស់ និងមតិប្ដេជ្ញារបស់លោកឧត្តម សេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ថ្មីនគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មីរួចមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងការអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។ ឧត្តសេនីយ៍ឯក សុខ វាសនា ដល់មន្ត្រីដែលចូលរួមថា៖ ត្រូវមានការរួបរួមសាមគី្គភាពផ្ទៃក្នុង […]
ព័ត៌មានជាតិ
ល្បែងហ្គេមល្មើសច្បាប់គ្រប់ប្រភេទ សុីសងដូចប្លន់ នៅត្រង់ផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ល្បីថាលោកអភិបាលខណ្ឌត្រូវជំនាញធីបចោល បិទបាំងមិនអោយដឹងនឹងមិនបង្ក្រាប
ល្បែងហ្គេមល្មើសច្បាប់គ្រប់ប្រភេទ សុីសងដូចប្លន់ បើកលេងនៅត្រង់ចំណុចផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ល្បីថាអភិបាលខណ្ឌត្រូវជំនាញបិទបាំងមិនអោយដឹងរឿង គាប់ជួននឹងគ្មានការបង្ក្រាប បនល្បែងហ្គេមល្មើសច្បាប់ប្រទេស ប៉ុន្តែហាក់ស្របច្បាប់បុគ្គលកន្ទេលធំបន្លំដេក ប្រភេទហ្គេមបាញ់ត្រីនិងហ្គេមជាច្រើនមុខទៀតមិនបានរាប់លម្អិត។បានបើកលេងតាំងពីយូរមកហើយ ម៉្ងៃៗមានអ្នកលេងមកចូលលេងយ៉ាងកុះករ រួមទាំងជាទីពេញនិយមរបស់ជាទំពាំងជិតស្អុយ សិស្សានុសិស្សគេចសាលាចូលលេងយ៉ាងណែនៗផងដែរ។ ទីតាំងនេះស្ថិតនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ជារឿយៗគេឃើញនគរបាលប៉ុស្តីទឹកថ្លានិងមន្រីសង្កាត់តឹកថ្លាខ្លះមានវត្តមាននៅមុខបនល្បែងខុសច្បាប់នោះដែរ។ អ្នកលេងល្បែងម្នាក់អោយដឹងថា៖ទីតាំងហ្គេមបាញ់ត្រីនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ បើចង់លេង ស្រួលរកបំផុតគឺគេគ្រាន់តែមកដល់ផ្លូវលីស័រនឹងឃើ ញអគារកញ្ចក់ខៀវធំមួយភ្លាម ត្រូវមើលទៅខាងលើឃើញ ទង់ជាតិខ្មែរជាសញ្ញា រួចទម្លាក់ភ្នែកមកក្រោមឃើញអក្សរចិនតាំងនៅពីមុខទ្វារ នោះហើយគឺជាទីតាំងបនល្បែងហ្គេម។អ្នកលេងដដែលបន្តថា៖អ្នកលេងមិនបាច់ព្រួយបារម្ភ ខ្លាច មានការរំខានឬការបង្ក្រាបចាប់ចងអ្វីឡើយ។ព្រោះមេការនៅទីនោះតែងតែ និយាយធានាអះអាងថា(ទីតាំងនេះខ្នងក្រាស់ បង្អែកធំគ្មាននរណាហ៊ានមកចាប់ឬរំខានទេ)ចំពោះមុខភ្ញៀវដែលចូលលេង គ្រប់ៗគ្នា។ ប្រភពអោយដឹងទៀតថា៖ ខ្ញុំជឿថា លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ មិនដឹងរឿងមានបនល្បែងគ្រប់យ៉ាងក្នុងខណ្ឌលោកទេ ដោយបញ្ចាក់ថា ដូចជាបនល្បែងនៅផ្លូវលីស័រនេះ លោកត្រូវថ្នាក់ក្រោមបិទបាំងមិនអោយដឹងឡើយ រីឯលោកហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ហាក់ដឹងថាមានបនល្បែងដ៏ធំនៅផ្លូវលីស័រ ក្នុងសង្កាត់ទឹកថ្លាទេ ប៉ុន្តែលោកមិនខ្ចីធ្វើដឹង ធ្វើស្តាប់លឺ ថែមទាំងមិនតាមដានត្រួតពិនិត្យមេប៉ុស្តិ៍ទឹកថ្លា អោយគោរពអនុវត្តបទបញ្ជារាជរដ្ឋាភិបាលនិងនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីសុវត្ថិភាពក្នុងសង្កាត់និងសង្គមទៅវិញ។ប្រភពបន្តទៀតថា បនល្បែងនៅផ្លូវលីស័រនេះ មិនបាច់ឆ្ងល់ទេ មានតែមេប៉ុស្តិ៍ទឹកថ្លាដែលដឹងជាងគេថាទីនោះក្នុងផ្ទះកញ្ចក់នេះជាបនល្បែងដ៏ធំ បើថាមិនដឹងទៀតអញ្ចឹងមិនខុសអីពីអាជ័យដែលសេដ្ឋីអោយទៅចាំចំការពោត។ ទាំងលោកម៉ូវម៉ានិត […]
ពព្លាក់សុីផ្លែពភ្លា ជំពាក់កទា ផ្សាក្តិតឈ្លូស បើទុកមុនចំណេញគួរដកចេញកុំអោយសម្អុយ
ពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សារក្តិតឈ្លូស!ខណៈលោកនូ សុីថា ឡើងជាមេគយចល័តថ្មី គាប់ជួនរឿងអាស្រូវផ្ទុះឡើងបន្តបន្ទាប់ មានខ្លះវ័នក ស្ទើឆេះរោងអ្នកតាគយ មានពាក្យមួយឃ្លាថា៖«សត្វពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សាក្តិតឈ្លូស»។ពាក្យមួយឃ្លានេះចាស់ទុំបានពោលទុក ព្រោះចង់ប្រៀនប្រដៅកូនខ្មែរថាកុំលោភលន់ កុំសុីតាមឃ្លាន កុំហ៊ានតាមចង់ វានឹងនាំការណ៍ក្តៅក្រហាយ កើតរឿងរយីងរយោងដូចសម្លរកំពឹស។ ប្រភពអោយដឹងថា នៅពេលដែលលោកនូ សុីថា នៅជាប្រធានសាខាគយបន្ទាយមានជ័យ លោកធ្លាប់ល្បីថា មិនសូវចេះគោរពពេលម៉ោងការងារទេ នៅភ្នំពេញច្រើនជាងនៅសាខា,ពូកែចងមុងពុករលួយ,លុះធ្វើជាប្រធាននាយកដ្ឋានកិច្ចការត្រួតពិនិត្យបង្កា បង្ក្រាបបទល្មើសនែអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(កន្លែងខ្លាញ់) គាប់ជួនក៏មានរឿងក្តៅក្រហាយជាច្រើនបានកើតឡើងផ្តើមចេញពីគយចល័តដែរ។មហាជនសង្ស័យថា លោកនូ សុីថា ហាក់ដើរជាន់ពែរ៍គេ ព្រោះគ្រាន់តែបានឡើងធ្វើជាប្រធានគយចល៏យភ្លាមជួបរឿងធំភ្លែត។ ពេលនេះ ចំពោះសាធារណជនវិញក្រោយគយកូនចៅជំនិតរបស់លោកនូ សុីថា ប្រចាំការនៅមេមត់ដើរចាប់ទូរសព្ទ័តាមហាងមកសាធារណ ជន បានផ្តោតការយកចិត្ទុទុកដាក់ ទៅដល់ការឡើងដំណែងដ៏គួរអោយភ្ញាក់ផ្អើលរបស់គាត់លោកនូ សុីថា ដែលស្វាគមន៍ភ្លាមៗ ដោយការផ្សាយពីកាសែតនីរទេសទៅក្រៅស្រុកមួយភ្លាមៗដែរដោយចោទថា នោះជាដំណែងលោកបានពីការសូកប៉ាន់ឬទិញដំណែងក្នុងតម្លៃដល់ ទៅ៤លានដុល្លារអាមេរិក បើទោះជាការផ្សាយដោយកាសែតនីទេសក្រៅប្រទេសមួយនោះ គ្មានអំណះអំណាងគួរអោយជឿជាក់បានគឺហាក់«លឺគេថា»!ក៏ដោយ។ព្រោះថា ព្រោះបើគ្មានភ្លើង តើផ្សែងមានមកពីណា?ហើយបើគ្មានសំរាមសោះហេតុម៉្តេចទើបឆ្កែជុះដាក់ទៅ? ពេលនេះសាធារណជនមួយចំនួន ផ្ទុះមន្ទឹលសង្ស័យថា «វិធីប្រមូលពន្ធគយ ដោយដើរចាប់ទូរសព្ទ័លក់រាយតាមផ្ទះនោះ គឺជាផ្នែកមួយក្នុងការចាប់ផ្តើមស្រង់ដើមមកវិញរបស់លោក នូ សុីថា»ដែលមកពីមេគយចល័តថ្មីនេះ អាចនឹងចំណាយអស់យ៉ាងច្រើនមែន មុននឹងបានមកអង្គុយកៅអីខ្លាញ់មួយនេះឬយ៉ាងណា?។ គួររំលឹកថា៖កាលដែលលោកនូ […]
ចង់លេងល្បែងហ្គេមគ្រប់ប្រភេទ សូមទៅផ្លូវលីស៊រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លេងដោយសេរី គ្មានអជ្ញាធរ សមត្ថកិច្ចពីក្រហែងណាហ៊ានចាប់បង្ក្រាបទេ ខ្នងក្រាស់
ចងលេងល្បែងហ្គេមគ្រប់ប្រភទសូមអញ្ជើញ ទៅផ្លូវលីស៊រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ធានាថាអាចលេងដោយសេរីគ្មានសមត្ថកិច្ចណាហ៊ានចាប់បង្ក្រាបទេ ! បនល្បែងហ្គេម ដែលមានហ្គេមគ្រប់ប្រភេទ សម្បូរបែប ចង់លេងអីគឺមានហ្នឹង! មានដូចជាហ្គេមបាញ់ត្រី។ល។បានបើកអោយចូលលេងតាំងពីយូរមកហើយ មានអ្នកលេងមកចូល លេងយ៉ាងកុះករ មានទាំងសិស្សសាលាកំពុងពេញនិយម មកចូលលេងណែនៗដែរ។ ទីតាំងននេះធានាថាគ្មានអាជ្ញាធរឬប៉ូលីស ឬប៉េអឹមផុសចេញមកពីក្រហែងណា ហ៊ានមកចាប់បង្ក្រាបទីតាំងល្បែងមួយនោះទេ ព្រោះមេការទីតាំងល្បែងនោះគេមានបង្អែករឹងមាំ ខ្នងក្រាស់ ថែមទាំងមានជំនាញ ខាងរត់ការប្រើថ្នាំUSDញុកមាត់ សណ្តំអាជ្ញាធរនិងសមត្ថកិច្ចតូចតាចដែលមេការនៅទីនោះទុកជា(កណ្តុរកន្លាត)មកត្រងត្រាងក្បែរទេ។ទីតាំងនេះស្ថិតនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៃទីក្រុងភ្នំពេញ ប្រទេសខ្មែរយើងហ្នឹង ។បើអញ្ជើញមលេងល្បែងនៅទីតាំងនេះគឺស្រួលរកឃើញបំផុត ។គួរជម្រាបថា ទីតាំងនេះនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលមកដល់ផ្លូវលីស៊រ លោកអ្នកនឹងឃើញផ្ទះកញ្ចក់ខៀវដ៏ធំស្កឹមស្កៃមួយ មានសរសេរអក្សរជើងក្តាមតាំងពីមុខ លោកអ្នកងើយទៅលើនឹងឃើញទង់ជាតិខ្មែរយ៉ាងធំ ទំនងគេតាំងទង់ជាតិខ្មែរជាសញ្ញាពាណិជ្ជបញ្ជាក់ថា ម៉ាស្រុកខ្មែរ គឺមានតែបនល្បែងតែមួយគត់ដែលអាចតាំងទង់ជាតិខ្មែរជាឡូហ្គោស្រួលចំណាំពិតជាឡូយណាស់!។ លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ និងលោកហ៊ួង ម៉េងវ៉ាងអធិការ ព្រមទាំងមេប៉ុស្តិ៍ទឹកថ្លា សុទ្ធតែមិនអាចទាក់ទងដើម្បីសួរបញ្ជាក់ នូវអ្វីដែលពាក់ព័ន្ធនឹងការបើកបនល្បែងល្មើសច្បាប់ បើកលេងយ៉ាងគគ្លើន ផ្គើនបញ្ជានាយករដ្ឋមន្ត្រថ្មី បើកតាំងពីយូរយារដល់បច្ចប្បន្ននេះបាន ដោយហាក់កន្ទេលធំបន្លំដេកមិនបង្ក្រាបសោះនេះបានទេកាលពីព្រឹកមិញ៕
លោកលី ឡា ប្រធានខណ្ឌជលផលខេត្តកំពងឆ្នាំង រួមចំណែក១០០០ដុល្លារជាមួយកាកបាតក្រហមកម្ពុជាដើម្បីនិរន្តរ៍ភាពមនុស្សធ៌មអមតៈនៅកម្ពុជា
លោក លី ឡា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានបរិច្ចាគថវិកា ១ពាន់ដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ (ភ្នំពេញ)៖ប្រភពពីខេត្តកំពង់ឆ្នាំង អោយដឹងថា៖ លោក លី ឡា ប្រធានខណ្ឌជលផលខេត្តកំពង់ឆ្នាំង បានបរិច្ចាគនូវថវិកាចំនួន ១ពាន់ដុល្លារអាមេរិក ចូលរួមជាមួយកាកបាតក្រហមកម្ពុជា នៅក្នុងឱកាសខួប១៦១នៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧ សភាឆ្នាំ២០២៤នេះ។ ប្រភពបន្តអោយដឹងថា លោក លី ឡា តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ រួមចំណែកជួយដល់កាកបាទក្រហមកម្ពុ ជាក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ហើយលោកក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ។ កាយវិការរួមចំណែកជួយឧបត្ថម្ភឋវិកា ដល់កាកបាតក្រហមនេះ ត្រូវមហាជនអបអរសាទរ ហើយចាត់ទុកថា លោកលី ឡា បានដើរតូជាគំរូដ៌ល្អក្នុងការរួមកម្លាំង ជួយដល់និរន្តរ៍ភាព នៃសកម្មភាពមនុស្សធ៌មនាៗ របស់កាកបាតក្រហមកម្ពុជា ក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលជាទឹកចិត្តដ៏ល្អថ្លៃថ្លាបំផុត៕
ពលរដ្ឋរងគ្រោះ៦០គ្រួសារនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំមកសម្តេចហ៊ុន ម៉ាណែតមេត្តាជួយផង!
ពលរដ្ឋនៅ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំអន្តរាគមន៍ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត ជួយរកយុត្តិធម៌! ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ទៅរាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី <span;>អោយជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ដល់ពួកគាត់ អំពីករណី ដីដែលរាជរដ្ឋាភិបាល«កាត់ឆ្វៀល» ប្រគល់ឱ្យ ពល <span;>រដ្ឋ ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផលពិតប្រាកដទេ។ បែរជាត្រូវបានអាជ្ញាធរ រួមមានរដ្ឋបាលស្រុក+ឃុំ-ឃុបឃិតគ្នាជាប្រព័ន្ធ ប្រគល់ទៅអោយ<span;>បក្ខពួកខ្លួន ប្រើរូបភាព យកឈ្មោះខ្មោចឬអ្នកផ្សេងៗ អោយទៅអាស្រ័យផលជួសវិញ ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនពួកគាត់។ គួរបញ្ជាក់ថា៖ពលរដ្ឋចំនួន៦០គ្រួសារមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ មិនមានឈ្មោះ បានទទួលនូវដីនោះឡើយ។ពលរដ្ឋ៦០គ្រួសារ ខាងលើ នេះបញ្ជាក់ថែមទៀតថា ដីនោះ ស្ថិតនៅចំណុច ក្រោមអាងទឹកចិន ជាប់ត្រពាំង ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ […]
បើកហាងកត់កន្ទុយលេខនៅក្រោមស្លាកគណបក្សប្រជាជនកម្ពុជា កំពុងកាក់កបនិងស្រួលនៅក្បែរប៉ុស្តិ៍ផ្សារដើមគរ
បើកហាងកត់កនួយលេខជ្រកខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជា ក្បែរប៉ុស្តិ៍ផ្សារដើមគរ រកសុីស្រួលមែន! ទឹកដីគ្រប់គ្រងដោយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ ខណ្ឌទួលគោក មានបនល្បែងបើកលេងព្រោងព្រាត គួរតែជាប់ឯតទគ្គកម្មសម្បូរបនល្បែងបំផុតក្នុងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្ត គឺគេចេះនឹកឃើញ រកកន្លែងបើកហាងកត់កន្ទុយលេខឆ្នោតយួននៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជាតែម្តងហើយ រកសុីបានយ៉ាងត្រជាក់ត្រជុំមែន! ។ កន្លងទៅមេដឹកនាំរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានចេញបញ្ជាអោយបង្ក្រាបល្បែងសុីសងខុសច្បាប់ អោយអស់ពីគ្រប់មូលដ្ឋានទូទាំងប្រទេស មានមូលដ្ឋានមួយចំនួនធំធ្វើបានល្អ តែមានមូលដ្ឋានមួយចំនួន ក៏បំបាក់មុខរដ្ឋាភិបាលថ្មីយ៉ាងខ្លាំងដែរ តែរឿងត្រីងៀតពួនពងនេះ មានប្រភពប្រាប់ថា ទំនងថ្នាក់លើៗត្រឹមខណ្ឌមិនដឹងអីទេ គេថាមានការគប់នដឹងថាពិតឬទេ?។ បទបញ្ជានាយករដ្ឋមន្ត្រីថ្មីហាក់គ្មានប្រសិទ្ធភាពសោះឡើយ។ពិសេសហើយខ្លាំងខាងផ្គើនជាងគេនៅក្នុងទឹកដីប៉ុស្តិ៍ផ្សារដើមគរខណ្ឌទទលគោកក្រុងភ្នំពេញ។គឺគ្រាន់តែជិតប៉ុស្តុ៍ផ្សារដើមគរចម្ងាមិនដល់៥០ម៉ែត្រផង គេឃើញមានបនល្បែងសុីសងធំៗ ដល់ទៅ៥ទីតាំងយ៉ាងតិច ប៉ុន្តែសូមយកតែសូមប្រាប់តែ៣ទីតាំងសិនមាន៖ ១-ទីតាំងផ្ទះដាក់ល្បែងNETដ៏ធំ ប្រើតុនិងកុំព្យូទ័រទំនើបៗ មានសមរីក្មេងស្អាតៗចាំស្វគមន៍អ្នកចូលទៅលេង និងមានកៅអីអង្គុយលេងប្រកបដោយផាសុកភាព។ទីតាំងគឺនៅផ្ទះដោះលេខលាក់ មានទ្វារព៌ណលឿងចាស់ ចំណុចផ្លូវលេខ២២៣ខាត្បូងស្តុបក្បាលមាន់ចែ ចម្ងាយ១២០ម៉ែត្រ បត់ចូលក្នុងទៅផ្សារនាគមាស មានលេងភ្នាល់ដូចជា(-LoToKeno3-បៀរការ៉ាត់-ជល់មានonline-កត់បាល់តាមonline)សុីស ងជាដុល្លារក្រាស់ៗឃ្មឹកៗពេលចេញមួយលើកៗ។ ២-កន្ទុយលេខបើកក្នុងលក្ខណធំដុំនៅក្នុងប្លុកឡាគីស្តារ ផ្លូវលេខ៣៣៦ ផ្ទះល្បែងមានបិទអក្សរចិនទាំងសង្ខាងទ្វារចូល។បនល្បែងមួយនេះលេងធំៗអ្នកចាក់កាលីបលើ។គេមិនបើកទ្វារអោយចូលចាក់ទេ ចំពោះម៉ូយគេអោយចាក់តាមវិធី លូកដៃហុចលេខត្រូវចាក់អោយគេកត់និងលុយចូលទៅ បន្ទាប់មក គេចេញកន្ទុយលេខអោយភ្លាមឬអាចចាក់តាមតេឡេក្រាម បាញ់លុយអោយគ្នាតាមABAបើស្គាល់គ្នា។ ផ្ចះនេះមានចម្ងាយប្រហែល៤០ម៉ែត្រប៉ុណ្ណោះនៅពីខាងត្បូងប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរយើង។ ៣-មួយកន្លែងទៀតនៅខាងជើងស្តុប ក្បាលមាន់ចែប្រហែល២៥ម៉ែត្រ ខាងលិចប៉ុស្តិ៍នគរបាលផ្សារដើមគរផ្ទះលេខ២៨B ផ្លូវលេខ២២៣ខាងក្នុងមានបន្ទប់កត់ឆ្នោតធ្វើជាបញ្ជរ មិនអន់ជាងបញ្ជរលក់មាសឬកន្លែងលក់សំបុត្រយន្តហោះទេ។ អ្វីដែលគួរចាប់អារម្មណ៍ គឺហួសចិត្តនឹងគេរកនឹកឃើញរកសុីបើកហាងកត់កន្ទុយលេខអត់ច្បាប់និងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ដែលមានមនុស្សចូលចាក់គគ្រឹកគគ្រេង នៅខាងក្រោមស្លាកយីហោគណបក្សប្រជាជនដ៏មានប្រជាប្រីយ៍ភាពទៅរួច! ហើយគេរកសុីបានយ៉ាងរំភើយតាំងពីយូរហើយទៀតផង៕
បើកហាងកត់កន្ទុយលេខឆ្នោតយួន នៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជា រកសុីស្រួលមែន?
បើកហាងកត់កនួយលេខយួន ជ្រកខាងក្រោមស្លាកគណបក្សប្រ.ជ ក្បែរប៉ុស្តិ៍ផ្សារដើមគរ រកសុីស្រួលមែន! ទឹកដីគ្រប់គ្រងដោយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ ខណ្ឌទួលគោក មានល្បែងបើកលេងព្រោងព្រាត គួរតែជាប់ឯតទគ្គកម្មសម្បូរបនល្បែងបំផុតក្នុងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្ត គឺគេចេះនឹកឃើញ រកកន្លែងបើកហាងកត់កន្ទុយលេខឆ្នោតយួននៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជាតែម្តងហើយ រកសុីបានយ៉ាងត្រជាក់ត្រជុំមែន! ។ កន្លងទៅមេដឹកនាំរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះបានចេញបញ្ជាអោយបង្ក្រាបល្បែងសុីសងខុសច្បាប់ អោយអស់ពីក្នុងមូលដ្ឋានរបស់ខ្លួននៅទូទាំងប្រទេស។ប៉ុន្តែបានសង្កេតឃើញថាមានមូលដ្ឋានមួយចំនួនធំធ្វើតាមបញ្ជាបានល្អ ។តែមូលដ្ឋានមួយចំនួនទៀតក្រាញដូចស្វារុញគ្នាទម្លាក់ពីចុងឈើអោយក្រពើសុី បំបាក់មុខរដ្ឋាភិបាលថ្មីថ្មោងយ៉ាងខ្លាំង បែបថ្នាក់លើៗខ្លះនៅកន្លែងបើកល្បែងផ្ទាល់មិនដឹងទេ ព្រោះមានប្រភពបញ្ជាក់ថា គេមានការគប់គឹតតែបុគ្គលគ្រប់គ្រងក្រោមៗផ្ទាល់បិទភ្នែកចៅហ្វាយក្រុងនិងចៅហ្វាយខណ្ឌ?។ បទបញ្ជានាយករដ្ឋមន្ត្រីថ្មីហាក់អត់ប្រសិទ្ធភាពសោះឡើយ ពិសេសហើយខ្លាំងជាងគេនៅក្នុងទឹកដីប៉ុស្តិ៍ផ្សារដើមគរខណ្ឌទទលគោកក្រុងភ្នំពេញ បានផ្គើនបទបញ្ជា មិនដឹងអាងស្អី?។ គ្រាន់តែជិតប៉ុស្តុ៍ផ្សារដើមគរចម្ងាយមិនទាំងដល់៥០ម៉ែត្រផង គេឃើញមានល្បែងសុីសងធំៗ ដល់ទៅ៥ទីតាំងយ៉ាងតិចប៉ុន្តែសូមយកតែសូមប្រាប់តែ៣ទីតាំងសិនមានបង្ហាញសិន៖ ១-ទីតាំងផ្ទះដាក់ល្បែងNETនៅផ្ទះដោះលេខលាក់ មានទ្វារព៌ណលឿងចាស់ ចំណុចផ្លូវលេខ២២៣ខាត្បូងស្តុបក្បាលមាន់ចែ មានលេងភ្នាល់ដូចជា(LoToKeno3-បៀរការ៉ាត់-ជល់មានonline-កត់បាល់តាមonline)សុី សងជាប្រាក់ដុល្លារសុទ្ធៗក្រាស់ៗឃ្មឹកៗពេលចេញមួយលើកៗ។ ២-មានកន្ទុយលេខបើកក្នុងលក្ខណធំដុំនៅលើផ្លូវលេខ៣៣៦ប្លុកឡាគីស្តារ ផ្ទះមានបិទ អក្សរចិនទាំងសង្ខាងទ្វារចូលផ្ទះ។ផ្ទះល្បែងដ៏ធំនេះមិនបើកទ្វារអោយចូលទេ ចំពោះម៉ូយៗគេអោយចាក់តាមវិធី លូកដៃហុចលេខត្រូវចាក់ និងលុយចូលទៅ បន្ទាប់មកគេចេញកន្ទុយ លេខហុចអោយភ្លាមនិងចាក់តាមតេឡេក្រាមបាញ់លុយតាមABAបើស្គាល់គ្នា។ផ្ទះនេះនៅចម្ងាយហែល៤០ម៉ែត្រប៉ុណ្ណោះនៅពីខាងត្បូងប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ។ ៣-មួយកន្លែងទៀតនៅខាងជើងស្តុប ក្បាលមាន់ចែប្រហែល២៥ម៉ែត្រ ខាងលិចប៉ុស្តិ៍នគរបាលផ្សារដើមគរ ផ្ទះលេខ28BE0 ខាងលើលើកស្លាកគណបក្សប្រចាជនកម្ពុជា លើផ្លូវលេខ២២៣។ខាងក្នុងមានបន្ទប់កត់ឆ្នោតធ្វើជាបញ្ជរ មិនអន់ជាងបញ្ជរលក់មាសឬកន្លែងលក់សំបុត្រយន្តហោះទេ។ អ្វីគួរអោយចាប់អារម្មណ៍នោះគឺពួកគេចេះនឹកឃើញ គេរកសុីបើកហាង កត់កន្ទុយលេខផ្គើនច្បាប់និងបទបញ្ជារាជរដ្ឋាភិបាល ដែលមានមនុស្សចូលចាក់គគ្រឹកគគ្រេង នៅខាងក្រោមស្លាកយីហោ(គណបក្សប្រជាជនកម្ពុជា)ដ៏មានប្រជាប្រីយ៍ភាព ហើយគេរកសុីបានយ៉ាងរំភើយតាំងពីយូរហើយ ៕
ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បណ្តុះបណ្តាលអំពី គន្លឹះនៃការសរសេរអត្ថបទព័ត៌មាន មានក្រមសីលធ៌ម វិជ្ជាជីវៈនិងផ្សាយឱ្យចំគោលដៅ
ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) បើកវគ្គបណ្តុះបណ្តាលស្តីអំពី គន្លឹះក្នុងការសរសេរព័ត៌មានប្រកបដោយក្រមសីលធ៌ម មានវិជ្ជាជីវៈ និងផ្សព្វផ្សាយឲ្យចំគោដៅ នៅព្រឹកថ្ងៃទី០៥ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បានបើវគ្គបណ្តុះបណ្តាលស្តីអំពីគន្លឹះ នៃការសរសេរអត្ថបទព័ត៌មាន ប្រកបដោយក្រមសីលធ៌ម វិជ្ជាជីវៈ និងផ្សព្វផ្សាយឱ្យចំគោលដៅ នៅឯសាកលវិទ្យាល័យអន្តរជាតិអាមេរិកាំងភ្នំពេញ ដែលមានទីតាំង នៅជិតវត្តទួល ក្នុងសង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ។ នៅព្រឹកដំបូង វគ្គបណ្តុះបណ្តាលនេះ មានវត្តមានលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ដល់អ្នកសារព័ត៌មាននិងមន្ត្រីមកពីស្ថាប័នផ្សេងៗទៀត មានជិត១០០នាក់។ លោកពុយ គា បានលើកឡើងថា៖ ដើម្បីឱ្យវិស័យព័តមានកម្ពុជាមានការរីកចម្រើន និង តាមទាន់សម័យកាលឌីជីថលនេះ លោកមានបំណងផ្តល់ដល់អ្នកសារព័ត៌មានកម្ពុជា និងស្ថាប័នពាក់ពន្ធ័ក្នុងការសរសេរសម្រាប់ស្ថាប័នខ្លួន ឱ្យបានយល់ដឹងច្បាស់អំពីគន្លឹះក្នុងការសរសេតអត្ថបទព័ត៌មាន អោយបានត្រឹមត្រូវប្រកបដោយក្រមសីលធ៌មនិងមានវិជ្ជាជីវៈព្រមទាំងផ្សាយទៅឱ្យចំគោលដៅ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២៤ នៅក្នុង សាកលវិទ្យាល័យអន្តរជាតិអាមេរិកាំងភ្នំពេញ ដែលទីតាំងសាកលវិទ្យាល័យមួយដែល មានផាសុកភាព ទំនើប និងស្រស់ឆើតឆាយ។ គ្រូឧទ្ទេសនាម ល្បីឈ្មោះជាច្រើនរូបបានមានវត្តមាននៅថ្ងៃទី១មានដូចជាៈ៖លោកពុយ គារ ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោកកឹមគុណវឌ្ឍន៍រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកអត្ថាធិប្បាយកម្មវិធីផ្លូវការធំៗដ៏មានប្រជាប្រីយភាព ព្រមទាំង លោកលាង ឌីលុច និងលោកគីសុខលីម […]
សំណុំរឿងមេគយច្រកទ្វារបាវុិតសង្ស័យគប់គឹតជាមួយឈ្មួញបើកដៃអោយដឹកទំនិញលោតឆ័ត្រ កប់ចោល?
សំណុំរឿងមេគយឈ្មោះ យី ថុល ផ្គើនបំរាមនាយករដ្ឋមន្ត្រីថ្មី បើកដៃអោយដឹកជើងមាន់កាកសំណល់ ០៤កុងទឺន័រលោតឆ័ត្រ កប់បាត់ស្ងាត់ឈឹង? សំណុំរឿង ពាក់ព័ន្ធលោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត សង្ស័យពុករលួយពាក់ព័ន្ធរឿង អាចគប់គឹតបើកដៃអោយឈ្មួញដឹកជើងមាន់កាកសំណល់ក្លាស្សេ០៤កុងទឺន័រលោតឆ័ត្រអោយខ្មែរសុី បាត់ដំណឹងឈឹង!។លោកយី ថុល មេគយច្រកទ្វារអន្តរជាតិបាវុិត ដែលល្បីម្តងហើយម្តងទៀត ដូចជាកាលលោកនៅជាមេគយច្រក៤០០ ស្រុកសំឡូតខេត្តបាត់ដំបង ល្បីរឿងបើកដៃអោយឧកញ៉ាម្នាក់ រត់ពន្ធសាំងពីថៃឡង់ដ៍ចូលកម្ពុជាតាមច្រក ៤០០សំឡូតពេញបន្ទុកនិងល្បីថាមានរឿងអាស្រូវគួរអោយខ្មាស់អៀន ប៉ុន្តែដោយខាងស្ថាប័នគយហាក់មិនអើពើ គឹតពីអំពីសីលធ៌មរបស់មន្ត្រីគយ ខណៈច្បាប់ក៏ធូរតឹងៗដូចរន្ធច្រមុះ ស៊កមេដាយក៏ចូល ស៊កមេជើងក៏ចូលធ្វើអោយលោកបានរួចខ្លួនរំភើយរួចហើយ។ លោកឈ្មោះយី ថុល ដដែលបន្ទាប់មកជ្រែកៅ អីបានមកកាន់ប៉ុស្តិ៍ច្រកទ្វារព្រែកចាកខេត្តកំពតវិញលោកក៏ល្បីរឿងបើកដៃអោយឈ្មួញនាំចូលទំនិញលោតឆ័ត្របន្តទៀតដែរ ។ហើយមិនយូរប៉ុន្មានរាសីគាត់ឡើងខ្ពស់ត្រដែតទៀត បានមកកាន់ច្រកបាវុិត ដែលជាច្រកសេដ្ឋកិច្ចជាតិដ៏សំខាន់មិនចាញ់ប៉ោយប៉ែត។ ការណ៍នេះពិតជាគួរអោយសរសើរគាត់មែន!។ កន្លងមកថ្មីក្តៅៗនេះ ក្រោយពេលដែលកម្លាំងអាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបបានបទល្មើសលោតឆ័ត្រជើងមានក្លាស្សេ០៤កុងតឺន័រ ស្រាប់តែ បែកធ្លាយសង្ស័យថា លោកមេគយច្រកបាវុិត លោកយី ថុល ហាក់មានចេតនាធ្វើតេស្តសាកកណ្តាប់ដៃដែក សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី ប៉ាន់កម្លាំង តើខ្លាំងប៉ុនណា?ប៉ុន្តែរហូតមកដល់ម៉ោងនេះនៅថ្ងៃនេះ រឿងរ៉ាវហាក់ កំពុងត្រូវគេជីកកប់បាត់ស្ងាត់ឈឹងទៀតហើយ?។គួររម្លឹកថា៖តាមប្រភពមួយបានបញ្ជាក់ថា មុខរបរគប់គឹតគ្នា នាំចូលជើងមាន់ស្អុយ សាច់ក្លាស្សេកាកសំណល់មកអោយខ្មែរសុីនេះ គេបានរកសុីកាក់កបយ៉ាងស្ងាត់ឈឹង […]