ព័ត៌មានជាតិ

អគ្គិសនីមណ្ឌលគិរីដឹកនាំដោយលោក ប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយមោទនៈ

អគ្គិសនីមណ្ឌលគិរីដែលកំពុងដឹកនាំដោយលោកប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយកត់សំគាល់។ជាក់ស្តែង គេឃើញនូវសកម្មភាពដឹកនាំអង្គភាពនេះដោយលោកប្រាជ្ញ វុត្ថា មានភាបសុីវីល័យ និងប្រកបដោយសណ្តាប់ធ្នាប់យ៉ាងប្រសើរ ។ បន្ទាប់ពីប្រជុំបូកសរុបលទ្ធផលក្នុងឆ្នាំ២០២៤ ដែលបន្តជម្រុញពិនិត្យខ្សែបណ្តាញតង់ស្យុង អោយកាន់តែប្រសើរឡើង និងបង្កើនការគ្រប់គ្រង ការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តបានយ៉ាងប្រសើរកាលពីរសៀលថ្ងៃព្រហស្បតិ៍ ០៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ទើបនឹងកន្លងទៅនេះ លោកប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលេីកទិសដៅការងារសម្រាប់អនុវត្តបនតនៅឆ្នាំ២០២៥ របស់អគ្គិសនីមណ្ឌលគិរី ថែមទៀត។ នៅក្នុងអង្គប្រជុំ សង្កេតឃើញមានការចូលរួមពី លោកអនុប្រធានអង្គភាពទាំងពីរ លោក​ លោកស្រី​ ប្រធានផ្នែក ប្រធានសាខា ប្រធានក្រុម និងនិយោជិតទាំងអស់​ របស់អគ្គិសនីមណ្ឌលគិរី​ ក្នុងអង្គប្រជុំ លោកប្រធានបានលើកនៅចំណុចសំខាន់ៗមួយចំនួនដូចជា៖ -ជម្រុញណែនាំដល់និយោជិតទាំងអស់ត្រូវខិតខំពង្រឹង​ និងបន្តថែរក្សាការអនុវត្តការងារតាមផ្នែកនីមួយៗឱ្យបានល្អប្រសេីរ​។ -ណែនាំអោយមានការពិនិត្យ​ ថែទាំលេីមធ្យោបាយធ្វេីដំណេីរសំដៅភាពងាយស្រួល ក្នុងការងារ។ -ជម្រុញដល់ការ ពិនិត្យ​ ថែទាំ​បរិក្ខារអគ្គិសនី​ លេីខ្សែបណ្តាញដែលកំពុងប្រេីប្រាស់​ និងធ្វេីការកែលម្អបន្ថែមលេីខ្សែបណ្តាញតង់ស្យុងមធ្យម​ និងតង់ស្យុងទាប ដេីម្បីរក្សាបាននូវស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី​ ជាពិសេសពង្រឹងការផ្តល់សេវាជូនអតិថិជន​ ឱ្យកាន់តែល្អប្រសេីរ។ […]