ព័ត៌មានជាតិ

មេគយចល័តនូ សុីថា ប្រើវិធី«ចាប់ក្របីបន្ទាន់ជុះ»ដើម្បីកៀងគរប្រមូលពន្ធឬស្រូតស្រង់ដើម?

  1. ល្បីមេគយចល័តថ្មីលោក នូ ស៊ីថាដឹកនាំគយចល័តតាមរបៀប«ចាប់ក្របីបន្ទាន់ជុះ»តើដើម្បីទប់​ស្កាត់​អំពើរត់ពន្ធ​ឬស្រូតស្រង់ដើម?

ឈ្មួញនិងអាជីវករយ៉ាងហោច១០  នាក់ បានលើកឡើងថា៖លោកនូ សុីថា អតីតៈប្រធានសាខាគយខេត្តន្ទាយមាជ័យដែលល្បី(សម្បូររឿងអាស្រូវ ស្កេកស្កះជាងគយញ៉េះឯទៀតៗ)នោះគ្រាន់តែបានចូលកាន់មុខដំណែង ជាមេគយចល័តទូទាំងប្រទេសភ្លាម  លោកប្រញាប់ប្រញាល់ដាក់ផែនការអោយគយចល័តជាកូនក្រក ប្រមែប្រមូលលុយយ៉ាងក្តៅក្រហាយ«ចាប់ក្របីបន្ទាន់ជុះ»ភ្លែត។ឈ្មួញនិងអាជីករខាងលើបន្តថា៖ការដាក់ផែនការក្តៅរបស់លោកនូ សុីថាបានគួរកត់សម្គាល់មានដូចជា-ការដាក់ពង្រាយគយចល័តគ្រប់ច្រកល្ហកស្កេកស្កះជាងមុន -ការប្រើប្រាស់ជនសុីវិលធ្វើជាជំនួយការតបស់គយដែលមានជនសុីវិលខ្លះធ្វើទង្វើមិនគប្បី មិនខុសពីអំពីចោរ នោះទេ- ការអនុវត្តផែនការយ៉ាងក្តៅគគុករបស់លោកនូ សុីថា បានធ្វើអោយមុខមាត់ស្ថាប័នគយទាំងមូលអាប់អោនយ៉ាងខ្លាំង-និងអំពើពុករលួយក្នងប្រតិបត្តការបង្ក្រាប ទំនិញកេចពន្ធដែលមួយថ្ងៃៗមមាញឹក តែឃើញផ្តោតតែលើការយកលុយឆៅៗអត់ចេញវិក្ក័យបត្រនិងវិធីប្រព្រឹត្តអំពើពុករលួយរបស់បណ្តាគយចល័តស្ទើរគ្រប់តំបន់កាន់ជាច្រើនទម្រង់និងកាន់តែជឿន លឿនទាន់សម័យដែលនឹងបរិយាយលម្អិតនៅបេលក្រោយ។

ឈ្មួញមាត់អត់គម្របក្នុងចំណោមឈ្មួញខាងលើនិយាយបន្តថា៖គាត់ហួសចិត្តនៅថ្ងៃបើកឆាកយកហុងស៊ុយតំណែងមេគយចល័តថ្មី ដែលលោកព្រាប គារ់ាត់់ គយចល័តនៅមេមត់ កូនក្រកជាមិត្តរបស់លោកនូ សុីថា បានដើរតួជាអ្នកលេងភ្លេងហ៊ុំរោង បែកភ្លេង លេងឈ្លើយ ស្តាប់ទៅស្រកៀត្រចៀកណាស់ គឺ”ការចុះចាប់ទូរសព្ឌ័Nចុចពិលអោយបង់ពន្ធ ខណអ្នកលួចនាំចូលទូរស័ព្ទអត់បង់ពន្ធគឺជាមហាចោរដ៏មានឥទ្ធិពលខ្លាំងនៅជាមួយនឹងពួកគេ ប៉ុន្តែពួកគេសូម្បីខ្តតក៏មិនហ៊ានខ្តតក្បែរមេចោររត់ពន្ធនោះផងគឺហេតុយ៉ាងនោះឯង ទើបត្រូវអាជីវករលក់ទូរសព្ទ័កើតក្តៅក្រហាយពេញប្រទេស ខ្លះជេប្រទិចដាក់បណ្តាសា ជាហេតុធ្វើអោយស្ថាប័នគយអន់សាច់ រាសីដាក់ បាក់មុខមិនស្ទើរ ដោយសារតែវិធីកៀងគរ ប្រមូលពន្ធតាមបែបដែលភាសាអ្នកស្រុក  ថា«ចាប់ក្របីបន្ទាន់ជុះ»របស់លោកនូ សុីថា ដែលបញ្ជាអោយគយចល័តបុរសមុខកុងហ្គូរូ ប្រចាំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ ដើរចាប់យកទូរសព្ទ័ដៃ បែបអន់ចរិត ហើយត្រូវរងវាយបកពីប្រតិកម្មមហាជនតបវិញ ផ្អើលបណ្តាញfb។ពិសេសអ្នករកសុីលក់ទូរស័ព្ទនៅផ្សារមេមត់ម្នាក់និយាយទាំងក្តៅក្រហាយថា៖លោក នូ សុីថា និងគយសិដ្ឋ ជាគយដុះស្លែប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចរិតអន់ ធើការរបៀប«ចាប់ក្របីបន្ទាន់ជុះ»មែនពួកគាត់ គឺប្រឹងស្រូតស្រង់ដើម ជាជាងកៀងគរពន្ធគយបើនិយាយទៅតាមទង្វើនេះ។គាត់ថា៖បើលោកនូ សុីថាពិតជាមានឆន្ទៈចង់ចាប់បង្ក្រាបកៀងគរប្រមូលពន្ធពិតមែននោះ ម៉េចមិនចាប់មេក្លោងធំដែលរត់ពន្ធទូរសព្ទ័យ៉ាងព្រហើនបំផុតនោះអោយបានទៅវាចប់ហើយ បែបនេះមិនខុសបទចម្រៀងថា(ក្រពើក្នុងទឹកបងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល ក្របីសុីស្រូវបងមិនហ៊ានដេញ ក្របីដើរចេញចាំបងដេញអោយស្រីមើល)បែបនឹងនោះទេ។

អាជីវករនិងឈ្មួញដដែលបន្តថា៖ចាប់តាំងពីលោកនូ សុីថា ឡើងបុណ្យជាមេគយចល័តទូទាំងប្រទេសមក គយចល័តនៅតាមតំបន់ទាំងអស់ ហាក់កំពុងប្រឹងប្រែងខ្លាំងដៃណាស់ ជាពិសេស ការខ្ចីដៃជនសុីវិលប្រើប្រាស់ជួយកៀកៀង កាប់អ្នកដឹក ពួកគេខ្លាំងដៃមិនធម្មតាទេ ពិសេសអារឿងយកលុយមិនដែលចេញវិក្ក័យបត្រ័។

លោក នូ ស៊ីថា មិនអាចទំនាក់ទំនងឬសុំបំភ្លឺបានទេ តាំងពីឡើងធំដូចល្បីមែនថាលោកលែងលើកទូរសព្ទ័តេចូលតែម្តង៕

 

 

មេគយចល័តនូ សុីថាប្រើវិធី«ចាប់ក្របីបន្ទាន់ជុះ»ដើម្បីកៀងគរប្រមូលពន្ធឬស្រូតស្រង់ដើម?

Leave a Reply

Your email address will not be published. Required fields are marked *