ព័ត៌មានជាតិ

គយតំបន់(លក)ក្រោមអំណាចលោកជួប ចំរើន សុខចិត្តធ្វើខ្វាក់ទាំងភ្នែកភ្លឺ កៀបយកលុយពីអ្នកដឹកបង្គារចាក់ចាហួយគីមី OK អាណាងាប់ ងាប់ទៅ អញដឹងតែយកលុយតាមវិក្ក័យប័ត្រមាត់

  • ប្រភពពីខេត្តកំពតទើបអោយដឹងជាថ្មីថា៖ គយចល័តតំបន់(លក)ស្ថិតក្រោមអំនាចលោកជួប ចំរើន មេគយសាខាគយខេត្តកំពត នៅតែប្រើជនសុីវិលធ្វើកិច្ចការដែលតួនាទីគយដដែល។ហើយជនសុីវិល ដែលធ្លាប់ឈរចាំយកលុយឆៅៗកណ្តាលផ្លូវសាធារណនៅនឹងមុខប៉ុស្តិ៍លកពីមុន ទាំងនោះ នៅតែអាចធ្វើការជាអ្នក ត្រួតត្រានិងតាមឃ្លាំមើលសកម្មភាពឈ្មួញដឹកទំនិញនិងជួយទប់ស្កាត់របទល្មើសគេចពន្ធគយដើម្បីរួមចំណែកគៀងគរប្រមូលចំណូលពន្ធ ដោយប្រើវិក្ក័យបត្រ័មាត់ដដែល។ប្រភបដដែលបន្តថា៖គ្មានទេវតាចុះមកពីឋានណា អាចដឹងបានទេថាគយចល័តនៅលក ក្រោមការដឹកនាំរបស់លោកជួប ចំរើនទាំងនោះ ប្រើតែវិធីអោយឈ្មួញបង់លុយដោយចេញតែវិក្ក័យបត្រមាត់ឬវិក្ក័យបត្រខ្យល់បែបនោះ តើអ្នកណាអាចដឹងថា គយនៅលកនោះ អាចប្រមូលលុយពន្ធជូនជាតិតាមការចេញវិក្ក័យបត្រមាត់ បានប៉ុន្មានក្នុងមួយខែ?ឬក៏ប្រមូលុយទៅអោយតែព្រះពន្ធ។ បើតាមការលើកឡើងដោយអ្នកដឹកបង្គារមួយចំនួនប្រាប់ថា គយលកនៅតែអោយបង់ពន្ធតាមមាត់ដដែល។ប្រភពបន្ថែមថាកន្លងមកក្រុមជនសុីវិលដែលឈរយ កលុយឆៅៗនៅកន្តាលផ្លូវសាធារណនៅតែធ្វើសកម្ភភាពដែលជាតួនាទីគយ ដដែល ដើម្បីក្តោបក្តាប់ការដឹកទំនិញទាំងអស់ចេញពីព្រែកចាក និងតន់ហន់។ជួនកាលដដែល  ត្រូវប្រដេញ គឺប្រដេញ ឬត្រូវជួយតាមដាន ឬនាំផ្លូវឈ្មួញអោយចូលបង់លុយដដែល ។ដោយឡែកគយនៅលក នៅតែមិនបង្ក្រាបឬសហការបង្រ្កាបការដឹកបង្គារចាហួយគីមីដដែល ទោះរកឃើញថា អ្នកដឹកទំនិញ ដឹកបង្គារចាក់ចាហួយរលួយស្អុយទាំងទឹកកកយក មកលក់អោយ ម៉ែឳអាណាសុីក៏គយអត់ខ្វល់ដែរគឺokដឹងតែ លុយ ៗៗ បង់ទៅតាមវិក្ក័យប័ត្រមាត់។
  • គួរម្លឹកថា៖កន្លងមកនឹងនៅមុខស្នាក់ការគយលកមយ៉ាងហោមានជនសុី វិល០៥នាក់ត្រូវបាន គយលក ដាក់អោយជនសុីវិលប្រមូលលុយ ធ្វើសកម្មភាព ចាំយកលុយពីអ្នកដឹកទំនិញពីម៉ូតូនិងឡានទួរីសពីវៀតណាមចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិព្រែកចាក ច្រកទ្វេរភាគីតន់ហន់ តាមផ្លូវផុយៗ ធ្វើព្រងើយដូចជាប្រទេសចោរអញ្ចឹង!។គយលក យកលុយឆៅៗនៅកណ្តាលវាលតែម្តង គឺថ្លៃថ្នូរណាស់ មិនយកលុយនៅកន្លែងស្ងាត់ទេក្រែងគេមិនថាគយថ្លៃថ្នូ តែឥឡូវដូរស្ទាយវិញគេមិនអោយជនសុីវិលធ្វើថ្លៃថ្នូជំនួសទៀតទេ តែអាចធ្វើឆ្វេចឆ្វាច កៀងឈ្មួញអោយចូលស៊ង ឬជួយប្រដេញ និងការងារជួយណែនាំអ្នកដឹក អោយចូល បង់លុយ អោយផុតពីផ្លូវ និងប្រាប់អោយដើរចូលអោយចំប្រហោងទ្វារបានហើយ  ចំណែកឯអារឿងលុយប៉ុណ្ណាប៉ុណ្ណីនៅ លើគយ គេយកចំនួនប៉ុន្នានពីមុននៅប៉ុណ្ណឹងដូចមុនៗដដែល គឺបង់តាមវិក្ក័ យបត្រ័មាត់ដដែលទេ ។
  • ប្រភពបន្តថា៖សម្មភាពដឹកបង្គារចាក់ចាហួយមកលក់អោយខ្មែរសុីនៅតែខ្លាំដដែលជាដដែលដែរ លោកគយដឹងតែលុយ រឿងបារម្ភ់ខ្លាចប្រពន្ធកូនគាត់ឬអ្នកណាទិញបង្គារចាហួយសុីបណ្តាលអោយក្រោះថ្នាក់សុខភាពក៏មិនខ្វល់ទេ ព្រោះមិនមែន គាត់ឆាប់ងាប់ឯណា អោយតែបានលុយ ទោះត្រូវរងការរិះគន់ថា យកលុយទាំងអសីលធ៌មក៏មិក៏មិនខ្វល់ឡើយ។
  • ប្រភពបន្តថា ឯការដឹកវិញ ក្នុងមួយថ្ងៃៗ យ៉ាងហោចមានឡានដឹកបង្គារសំអុយក្លែងក្លាយ តាមឡានតួរីសចាប់ពី៣៥ឡានទៅ៤០ឡានដែរ បើរាប់សរុប ប៉ុន្តែដឹកពេលយប់ៗច្រើនឡានជាងបេលថ្ងៃ ឡានមួយគ្រឿងត្រូវបង់១លានរៀល។ និងមានម៉ូតូដឹកបង្គារចាហួយដល់រាប់រយគ្រឿងថែមទៀតដដែល ដឹកតាមម៉ូតូបង់ក្រោម១០មុឺនតាមចនួនដឹកជាក់ស្តែង។ នៅក្នុងមួយថ្ងៃៗដឹកបង្គាគីមីចូលដល់ខ្ទង់រយតោន ដែលគេសង្ស័យបង្គាប្រមាណ៨០%ជាបង្គារគីមីចាក់ល្បាយចាហួយ ឯបង្គាល្អអាចមានត្រឹមតែ២០% ប៉ុណ្ណោះ។និយាយពីកសិករយួនវិញសប្បាយបង្ហូរបង្គារគីមីចូលមកលក់អោយប្រពន្ធកូនគយនិងបងប្អូនអសន់អែមនៅភ្នំពេញទិញសុីឆ្ងាញ់មាត់ណាស់ ដឹកចូលដូចទឹកបាក់ទំនប់។ប្រភពបន្តថា៖មានបង្គារចាក់ល្បាយចាហួយចូលពីវៀតណាមមាន២ភាគ៣ ឯ១ភាគ៣ទៀត គឺមានមីកាហ្វឿងប្រពន្ធផ្កាយ៣ខ្មែរម្នាក់ដែលមានអំណាចនៅសន្តិសុខលំហរសមុទ្រធ្វើការនេសាទក្នុងសមុទ្រខ្មែរដោយខុសច្បាប់នេសាទខ្មែរ តែត្រូវច្បាប់គយកម្ពុជា ផ្អែកតាមមាត្រាលេខusdបានដឹកតាមទូកបង្វែរមុខព្រួញវៀងមកចូលតាមច្រកលក ព្រែកចាក និងច្រកតន់ហន់វិញដែរ ទើបមានជនខ្លះខំជួយភូតថាសុទ្ធតែជាផលនេសាទខ្មែរទាំងអស់ទេប្រភពខាងលើនេះមិនដឹងថាមានការពិតកំរិតណានៅឡើយនោះទេ ដោយសារយើងនៅតែមិនទាន់អាចសុំការបញ្ជាក់ពីមនុស្សជំនិតរបស់លោកជួប ចំរើនដែលចាត់អោយទៅកាន់ដំណែងធ្វើព្យុះសង្ឃរានៅតំបន់លក បានទេ អំពីករណីដែលយើងបានទទួលថា គយគឹតតែពីសម្មាស្រវ៉ាវេច ភ្លេចគឹតអំពីគុណធ៌មមនុស្សជាតិ អោយតែបានលុយ អាណាដឹកថ្នាំពុលមកអោយបងប្អូន ប្រពន្ធកូនគាត់និងបងប្អូនខ្មែរសុីក៏okដឹកទៅដឹងតែ បានលុយ នោះនៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *