ព័ត៌មានជាតិ

សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ

ដីរដ្ឋជិត១០ហិកតានៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សង្ស័យមានមន្ត្រីឃុបឃិត បើកដៃក្នុងការលក់ទៅអោយឈ្មោះ ជាង ប្រុស ជីកយកអាចម៍ដីលក់

គ្រឿងចក្រ របស់លោក ជាង ប្រុស រាប់សឹបគ្រឿង នៅតែបន្តជីកដីដែលជាសម្បត្តិរដ្ឋ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លក់អាចម៍ដី ដោយស្រួល អត់ខ្លាចច្បាប់ អត់ខា្លចបាក់ទំនប់ ឬអត់ខ្លាចខូចដីស្រែរបស់អ្នកស្រុកឬខ្លាចប៉ះពាល់បរិស្ថានឡើយ  ទោះជាពលរដ្ឋលើកឡើងពីក្តីបារម្ភក៏គ្មានមន្ត្រីណា ឈឺឆ្អាលពីសុខទុកប្រជារាស្ត្រដែរ។

ពលរដ្ឋនៅក្នុងភូមិ អង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អោយដឹងបន្តបន្ថែម នៅព្រឹកថ្ងៃទី០៩ខែឧសភា ២០២៥នេះទៀតថា៖ថៅកែដីឈ្មោះ ជាង ប្រុស  ដែលយកគ្រឿងចក្ររាប់សឹបគ្រឿងទៅជីកដីជាសម្បត្តិរបស់រដ្ឋក្រោមរូបភាពទិញពីអ្នកស្រុកនោះ មានបណ្ណ័កម្មសិទ្ធិខ្យល់នោះ ហាក់មានខ្នងបង្គែកជាមន្ត្រីធំៗក្នុងស្រុកសំរោង ទើបអាចបន្តធ្វើសកម្មភាពជីកដីរដ្ឋដឹកទៅលក់បានយ៉ាងដូច្នេះ។

គួររម្លឹកថា៖ ដីរដ្ឋជិត១០ហិកតាក្នុងភូមិអង្គុញឃុំខ្វាវ ស្រុកសំរោង ត្រូបអ្នកភូមិអះអាងថា ជាដីរដ្ឋពុំទាន់ជាកម្មសិទ្ធិ របស់បុគ្គលណាម្នាក់ទេ ។ប៉ុន្តែត្រូវឈ្មួញឈ្មោះ ជាង ប្រុស ប្រើវិធីថ្ពិនភ្នែកទិញពីអ្នកស្រុកមួយចំនួនតូចឈរឈ្មោះលក់ ជាលេសដើម្បីអាចសុំច្បាប់ជីកដីលក់ ពីរដ្ឋបាលស្រុកដើម្បីលក់អោយអ្នក
ម៉ៅការចាក់ដីធ្វើរោងចក្រមួយកន្លែង នៅភូមិលាក់រទេះ ។

លោកជាង ប្រុស ក៏កំពុងសង្ស័យថា កំពុងឃុបឃឹតគ្នា ពុករលួយពាក់ព័ន្ធ ដូចសម្លរកំពឹស  ជាមួយមន្ត្រីថ្នាក់ស្រុកដល់ថ្នាក់ខេត្តខ្លះផង ទើបអាចជីកដីរដ្ឋ១០ហិកតាលក់បាន។ដូចគេថាមានលុយ អាចទិញយក្ខអោយកិនម៉្សៅបានមែន!។បើប្រជាជនសាមញ្ញវិញ ចូលគុកមិនខាន?។

ប្រភពនៅតែបន្តថា៖ ការចាក់បំពេញដីដើម្បីសង់រោងចក្រនោះគឺជារឿងល្អណាស់ ok ! ក៏ប៉ុន្តែបើមានផលប្រយោជន៍តែម្ខាង បង្កអន្តរាយដល់អ្នកស្រុកម្ខាងទៀតបែបនេះគឺជាចង្រៃឧត្បាតភូមិហើយ។

អ្នកតាមដានកត់សម្គាល់ឃើញថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត បានកាត់សាច់សម្អុយ ចាប់មន្ត្រីចោលម្សៀត អត់ខួរគឹតពីរាស្ត្រដាក់គុកច្រើនហើយ ។ប៉ុន្តែមន្ត្រីខ្លះពេលមិនទាន់ឃើញក្តាមឈូស មិនទាន់ស្រកទឹក់ភ្នែកដែរ ។
ពលរដ្ឋថា ផលវិបាកត្រូវប្រឈមដោយអ្នកភូមិទូទៅគឺ ខូចដីស្រែ និងគ្រោះថ្នាក់ផ្សេង បណ្តាលពីការជីកដីរដ្ឋ យកអាចម៍ដីលក់ ដែលនឹងដល់ក្បាលប្រេតខាងមុខនេះ។ប៉ុន្តែអាជ្ញាធរ  មិនទាន់បញ្ឈប់សកម្មភាពឈ្មួញដីទេ  ទំនងជាមានមន្ត្រីជាប់ពាក់ពន្ធ័នឹងអំពើជីកដីរដ្ឋលក់យកលុយ ចែកគ្នាជាមួយឈ្មួញ ឈ្មោះជាង ប្រុស គ្រប់ទឹកទេដឹង  ទើបធ្វើហាក់មិនដឹងបែបនេះ?។ពលរដ្ឋដដែលបន្ថែមថា៖ដីរបស់រដ្ឋជិត១០ហិកតា ត្រូវឈ្មោះជាង ប្រុស ទិញក្នុងតម្លៃ២,៥០$/ម៉ែត្រការ៉េ(ពីរដុល្លារប្រាំកាក់ក្នុងមួយមែត្រការ៉េ  )ដើម្បីជីកអាចម៍ដីលក់។ហើយករណីនេះ អាចមានបង្កប់នូវអំពើពុករលួយ ឃុបឃឹតរវាងឈ្មួញនិងមន្ត្រី លក់ដីរបស់រដ្ឋយកលុយដាក់ហោប៉ៅ ដោយបុគ្គលពាក់ពន្ធ័ចាប់ពីស្រុកដល់ខេត្ត ទើបធ្វើបាន?។បើគឹតទៅលុយថ្លៃទិញលក់ដីរដ្ឋ សំអាងកម្មសិទ្ធិខ្យល់នេះ បានលុយច្រើនដែរ ជិត២៥មុឺនដុល្លារឯណោះ ស្រង់ដើមបាន។តើលុយនេះនឹងហូរចូលហោប៉ៅនរណាខ្លះ?

មន្ត្រីដែលពាក់ពន្ធ័នឹងរឿង ជីកដីរដ្ឋលក់បង្កក្តៅក្រហាយដល់ពលរដ្ឋនេះ មានលោកខៀវ មុំ ជាមេឃុំខ្វាវ និងលោកអភិបាលស្រុកសំរោងឈ្មោះ កៅ វ៉ាសែល ក៏នៅតែមិនទាន់សុំការពន្យល់អំពីរឿងនេះបានទេកាលពីព្រឹកមិញ ។
ដោយឡែកលោក ថុល រ៉ែន អនុមន្ទីរឧហ្សាកម្មខេត្តតាកែវ(ប្រចាំការ)កំពុងសង្ស័យថាពាក់ព័ន្ធយ៉ាងជ្រៅដែរក្នុងការបើកដៃ អោយមានការជីកដីរដ្ឋលក់នោះ  សុទ្ធតែសុំការបកស្រាយ នូវការអនុញ្ញាត្តដល់លោក ជាង ប្រុស អោយជីកកកាយដីរបស់រដ្ឋលក់បានទេ កាលពីមុននេះបន្តិច៕

Leave a Reply

Your email address will not be published. Required fields are marked *