ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី រួមនឹងលោក ភឿន ផល្លី នាយកក្រុមហ៊ុនVP.Start ព្រមទាំងសហការី បានអញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software របស់ក្រុមហ៊ុនVP.Start ទៅដល់និយោជិតអគ្គិសនីមណ្ឌលគិរី ។ការធ្វើបទបង្ហាញ ជាវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខានណាស់ សម្រាប់តាមដានព័ត៌មាននិងទិន្នន័យពីនាឡិកាស្ទង់ ដេីម្បីជួយសម្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធបណ្តាញចែកចាយ កាន់តែសុក្រឹត ឈានទៅរកទំនេីបកម្ម នៃការគ្រប់គ្រងថាមពល តាមបែបសម័យបច្ចេកវិទ្យាឌីជីថល។
Day: May 10, 2025
សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ
ដីរដ្ឋជិត១០ហិកតានៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សង្ស័យមានមន្ត្រីឃុបឃិត បើកដៃក្នុងការលក់ទៅអោយឈ្មោះ ជាង ប្រុស ជីកយកអាចម៍ដីលក់ គ្រឿងចក្រ របស់លោក ជាង ប្រុស រាប់សឹបគ្រឿង នៅតែបន្តជីកដីដែលជាសម្បត្តិរដ្ឋ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លក់អាចម៍ដី ដោយស្រួល អត់ខ្លាចច្បាប់ អត់ខា្លចបាក់ទំនប់ ឬអត់ខ្លាចខូចដីស្រែរបស់អ្នកស្រុកឬខ្លាចប៉ះពាល់បរិស្ថានឡើយ ទោះជាពលរដ្ឋលើកឡើងពីក្តីបារម្ភក៏គ្មានមន្ត្រីណា ឈឺឆ្អាលពីសុខទុកប្រជារាស្ត្រដែរ។ ពលរដ្ឋនៅក្នុងភូមិ អង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អោយដឹងបន្តបន្ថែម នៅព្រឹកថ្ងៃទី០៩ខែឧសភា ២០២៥នេះទៀតថា៖ថៅកែដីឈ្មោះ ជាង ប្រុស ដែលយកគ្រឿងចក្ររាប់សឹបគ្រឿងទៅជីកដីជាសម្បត្តិរបស់រដ្ឋក្រោមរូបភាពទិញពីអ្នកស្រុកនោះ មានបណ្ណ័កម្មសិទ្ធិខ្យល់នោះ ហាក់មានខ្នងបង្គែកជាមន្ត្រីធំៗក្នុងស្រុកសំរោង ទើបអាចបន្តធ្វើសកម្មភាពជីកដីរដ្ឋដឹកទៅលក់បានយ៉ាងដូច្នេះ។ គួររម្លឹកថា៖ ដីរដ្ឋជិត១០ហិកតាក្នុងភូមិអង្គុញឃុំខ្វាវ ស្រុកសំរោង ត្រូបអ្នកភូមិអះអាងថា ជាដីរដ្ឋពុំទាន់ជាកម្មសិទ្ធិ របស់បុគ្គលណាម្នាក់ទេ ។ប៉ុន្តែត្រូវឈ្មួញឈ្មោះ ជាង ប្រុស ប្រើវិធីថ្ពិនភ្នែកទិញពីអ្នកស្រុកមួយចំនួនតូចឈរឈ្មោះលក់ ជាលេសដើម្បីអាចសុំច្បាប់ជីកដីលក់ ពីរដ្ឋបាលស្រុកដើម្បីលក់អោយអ្នក ម៉ៅការចាក់ដីធ្វើរោងចក្រមួយកន្លែង នៅភូមិលាក់រទេះ ។ […]