ពុករលួយមានអភ័យឯកសិទ្ធិឬ?គយពីរនាក់បងប្អូន កំពុងល្បីពុករលួយខ្លាំងដៃ ជាស្តេចត្រាញ់់ទិសខាងលិច!បងជាមេសាខាគយខេត្តកោះកុងឯប្អូនមេគយចល័តតំបន់៤?? ប្រភពពីមន្ត្រីគយដែលគេផាត់ចោលដូចស្លឹកចេកខ្ចប់ប្រហុករួច បានបង្ហើបថា៖មេគយទិសខាងលិច២រូប បងជាមេសាខាគយខេត្តកោះកុង ឯប្អូនជាមេគយចល័តតំបន់៤ ម្នាក់ៗស្រូតពុករលួយខ្លាំងណាស់! ។ ប្រភពបន្តថា៖លោក ប្រធានសាខាគយខេត្តកោះកុងថ្មី គ្រាន់តែចូលកាន់ដំណែងភ្លាម ប្រមូលគ្នីគ្នាស្ម័គ្របក្ខពួក ប្រព្រឹត្តពុករលួយដល់ឆ្អឹងភ្លែត!ដោយចាប់ផ្តើមច្របាច់កឈ្មួញ លៀនអណ្តាកតាត្លែ!។ឯប្អូនជាមេគយចល័តតំបន៤វិញពូកែស្រង់ខ្លឹនឡានដឹកលោតឆត្រ័ ទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទ ដូចមានភ្នែកទិព្វ។គាត់ដាក់អន្ទាក់ស្ទាក់ចាប់ទំនិញដឹកតាមដងផ្លូវ បើទោះជាទំនិញនោះ មានឯកសារត្រឹមត្រូវឬល្មើសច្បាប់ ក៏ចាប់ទារលុយ អត់ចេញវិក្ក័យប័ត្រ កក្រើកមេឃ មិនលើកលែងឡើយ។មានអំណាចដូចស្តេចត្រាញ់គយនៅទិសខាងលិចដូចបងដែរ។ មន្ត្រីគយដដែលបន្តថាបានធ្វើជាមេគយពិតជាសំណាងធ្លាក់ពីមេឃមែន!ពុករលួយយ៉ាងណា ក៏គ្មានបញ្ហាអ្វីដែរ ទោះមានច្បាប់ប្រឆាំងអំពើពុក រលួយសម្រាប់ដាក់ទោសមន្ត្រីពុករលួយក្តី ក៏លោកមេគយពុករលួយទាំងពីរ ហាក់មានអភ័យឯកសិទ្ធិពិសេសណាស់ ក៏មិនអាចជាប់គុកម្នាក់ទេ!។ប្រធានសាខាគយកោះកុងគ្រាន់តែចូលកាន់តំណែងភ្លាម បានកាច់ជើងត្រុំប្រមុំជើងអក កាត់ក្បាលចចក ដកភ្លុកមេឈ្មួញ នៅកោះកុង ភ័យញ័រសាច់គ្រប់ៗគ្នា ធ្វើអោយឈ្មួ្ញញរត់រកពឹងបារមីលោក ទាំងថ្ងូររហុឺស ។ព្រោះប្រើ(ក្បាច់គោះទឹកបង្អើលត្រីអោយរត់ចូលស៊ងសោះ)។ ប្រភពដដែលបន្តថា៖កុំទៅឆ្ងល់!ព្រោះមុននឹងគេបានមកអង្កុយកៅអីជាមេសាខាគយខេត្តមួយនេះ តើត្រូវចាយអស់លុយប៉ុន្មាន…six?នោះហើយគឺជាបុព្វហេតុនៃអំពើពុករលួយ។គ្រាន់តែមេគយនៅកន្លែងខ្លះគេមិនពុករលួយដាច់បង្ហៀរដូចនេះទេ។គ្រាន់តែអំពើពុករលួយនៅតាមច្រកនាៗចំណុះសាខាគយខេត្តកោះកុងក្នុងពេលនេះ វាមិនធម្មតាទេ ទាំងច្រកជើងទឹកនិងជើងគោក ជាច្រកសេដ្ឋកិច្ចធំណាស់។នៅក្នុងការបំពេញឯកសារប្រតិវេទន៍គយ តាមច្រកទាំងអស់ចំណុះសាខាគយខេត្តគឺសុទ្ធតែជាចំណូល លើតុផងក្រោមតុផងយ៉ាងមហាសាល ឈ្មួញគ្រវីក្បាលគ្រប់គ្នា ដូចជាគ្រាន់តែរត់ឯកសារក្នុងមួយទូកុងទឺន័រឬមួយឡាន ឈ្មួញត្រូវចាយអស់មិនក្រោម២០០$នោះទេ មានតែលើសនោះតាមហ្វីតឬតូចធំ គឺត្រូវចាយទៅលើមន្ត្រីចុះលេខចូល មន្ត្រីត្រួតពិនិត្យឯកសារ មន្ត្រីកាន់ឃ្លាំងស្តុក រហូតដល់អនុប្រធាន […]
Month: May 2025
លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software
ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី រួមនឹងលោក ភឿន ផល្លី នាយកក្រុមហ៊ុនVP.Start ព្រមទាំងសហការី បានអញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software របស់ក្រុមហ៊ុនVP.Start ទៅដល់និយោជិតអគ្គិសនីមណ្ឌលគិរី ។ការធ្វើបទបង្ហាញ ជាវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខានណាស់ សម្រាប់តាមដានព័ត៌មាននិងទិន្នន័យពីនាឡិកាស្ទង់ ដេីម្បីជួយសម្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធបណ្តាញចែកចាយ កាន់តែសុក្រឹត ឈានទៅរកទំនេីបកម្ម នៃការគ្រប់គ្រងថាមពល តាមបែបសម័យបច្ចេកវិទ្យាឌីជីថល។
សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ
ដីរដ្ឋជិត១០ហិកតានៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សង្ស័យមានមន្ត្រីឃុបឃិត បើកដៃក្នុងការលក់ទៅអោយឈ្មោះ ជាង ប្រុស ជីកយកអាចម៍ដីលក់ គ្រឿងចក្រ របស់លោក ជាង ប្រុស រាប់សឹបគ្រឿង នៅតែបន្តជីកដីដែលជាសម្បត្តិរដ្ឋ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លក់អាចម៍ដី ដោយស្រួល អត់ខ្លាចច្បាប់ អត់ខា្លចបាក់ទំនប់ ឬអត់ខ្លាចខូចដីស្រែរបស់អ្នកស្រុកឬខ្លាចប៉ះពាល់បរិស្ថានឡើយ ទោះជាពលរដ្ឋលើកឡើងពីក្តីបារម្ភក៏គ្មានមន្ត្រីណា ឈឺឆ្អាលពីសុខទុកប្រជារាស្ត្រដែរ។ ពលរដ្ឋនៅក្នុងភូមិ អង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អោយដឹងបន្តបន្ថែម នៅព្រឹកថ្ងៃទី០៩ខែឧសភា ២០២៥នេះទៀតថា៖ថៅកែដីឈ្មោះ ជាង ប្រុស ដែលយកគ្រឿងចក្ររាប់សឹបគ្រឿងទៅជីកដីជាសម្បត្តិរបស់រដ្ឋក្រោមរូបភាពទិញពីអ្នកស្រុកនោះ មានបណ្ណ័កម្មសិទ្ធិខ្យល់នោះ ហាក់មានខ្នងបង្គែកជាមន្ត្រីធំៗក្នុងស្រុកសំរោង ទើបអាចបន្តធ្វើសកម្មភាពជីកដីរដ្ឋដឹកទៅលក់បានយ៉ាងដូច្នេះ។ គួររម្លឹកថា៖ ដីរដ្ឋជិត១០ហិកតាក្នុងភូមិអង្គុញឃុំខ្វាវ ស្រុកសំរោង ត្រូបអ្នកភូមិអះអាងថា ជាដីរដ្ឋពុំទាន់ជាកម្មសិទ្ធិ របស់បុគ្គលណាម្នាក់ទេ ។ប៉ុន្តែត្រូវឈ្មួញឈ្មោះ ជាង ប្រុស ប្រើវិធីថ្ពិនភ្នែកទិញពីអ្នកស្រុកមួយចំនួនតូចឈរឈ្មោះលក់ ជាលេសដើម្បីអាចសុំច្បាប់ជីកដីលក់ ពីរដ្ឋបាលស្រុកដើម្បីលក់អោយអ្នក ម៉ៅការចាក់ដីធ្វើរោងចក្រមួយកន្លែង នៅភូមិលាក់រទេះ ។ […]