Mobile customs officer No Sitha uses the method of “catching buffaloes immediately” to collect taxes or extract the original? Kandal ProvincialAdministration Holds a Meeting to Summarize the Work of Villages,Communes and Sangkats for the First Half of the YearCustoms area (Lok) under the authority of Mr. Chuob Chamroeun, willing to be blind with open eyes, […]
ព័ត៌មានជាតិ
មេគយចល័តនូ សុីថា ប្រើវិធី«ចាប់ក្របីបន្ទាន់ជុះ»ដើម្បីកៀងគរប្រមូលពន្ធឬស្រូតស្រង់ដើម?
ល្បីមេគយចល័តថ្មីលោក នូ ស៊ីថាដឹកនាំគយចល័តតាមរបៀប«ចាប់ក្របីបន្ទាន់ជុះ»តើដើម្បីទប់ស្កាត់អំពើរត់ពន្ធឬស្រូតស្រង់ដើម? ឈ្មួញនិងអាជីវករយ៉ាងហោច១០ នាក់ បានលើកឡើងថា៖លោកនូ សុីថា អតីតៈប្រធានសាខាគយខេត្តន្ទាយមាជ័យដែលល្បី(សម្បូររឿងអាស្រូវ ស្កេកស្កះជាងគយញ៉េះឯទៀតៗ)នោះគ្រាន់តែបានចូលកាន់មុខដំណែង ជាមេគយចល័តទូទាំងប្រទេសភ្លាម លោកប្រញាប់ប្រញាល់ដាក់ផែនការអោយគយចល័តជាកូនក្រក ប្រមែប្រមូលលុយយ៉ាងក្តៅក្រហាយ«ចាប់ក្របីបន្ទាន់ជុះ»ភ្លែត។ឈ្មួញនិងអាជីករខាងលើបន្តថា៖ការដាក់ផែនការក្តៅរបស់លោកនូ សុីថាបានគួរកត់សម្គាល់មានដូចជា-ការដាក់ពង្រាយគយចល័តគ្រប់ច្រកល្ហកស្កេកស្កះជាងមុន -ការប្រើប្រាស់ជនសុីវិលធ្វើជាជំនួយការតបស់គយដែលមានជនសុីវិលខ្លះធ្វើទង្វើមិនគប្បី មិនខុសពីអំពីចោរ នោះទេ- ការអនុវត្តផែនការយ៉ាងក្តៅគគុករបស់លោកនូ សុីថា បានធ្វើអោយមុខមាត់ស្ថាប័នគយទាំងមូលអាប់អោនយ៉ាងខ្លាំង-និងអំពើពុករលួយក្នងប្រតិបត្តការបង្ក្រាប ទំនិញកេចពន្ធដែលមួយថ្ងៃៗមមាញឹក តែឃើញផ្តោតតែលើការយកលុយឆៅៗអត់ចេញវិក្ក័យបត្រនិងវិធីប្រព្រឹត្តអំពើពុករលួយរបស់បណ្តាគយចល័តស្ទើរគ្រប់តំបន់កាន់ជាច្រើនទម្រង់និងកាន់តែជឿន លឿនទាន់សម័យដែលនឹងបរិយាយលម្អិតនៅបេលក្រោយ។ ឈ្មួញមាត់អត់គម្របក្នុងចំណោមឈ្មួញខាងលើនិយាយបន្តថា៖គាត់ហួសចិត្តនៅថ្ងៃបើកឆាកយកហុងស៊ុយតំណែងមេគយចល័តថ្មី ដែលលោកព្រាប គារ់ាត់់ គយចល័តនៅមេមត់ កូនក្រកជាមិត្តរបស់លោកនូ សុីថា បានដើរតួជាអ្នកលេងភ្លេងហ៊ុំរោង បែកភ្លេង លេងឈ្លើយ ស្តាប់ទៅស្រកៀត្រចៀកណាស់ គឺ”ការចុះចាប់ទូរសព្ឌ័Nចុចពិលអោយបង់ពន្ធ ខណអ្នកលួចនាំចូលទូរស័ព្ទអត់បង់ពន្ធគឺជាមហាចោរដ៏មានឥទ្ធិពលខ្លាំងនៅជាមួយនឹងពួកគេ ប៉ុន្តែពួកគេសូម្បីខ្តតក៏មិនហ៊ានខ្តតក្បែរមេចោររត់ពន្ធនោះផងគឺហេតុយ៉ាងនោះឯង ទើបត្រូវអាជីវករលក់ទូរសព្ទ័កើតក្តៅក្រហាយពេញប្រទេស ខ្លះជេប្រទិចដាក់បណ្តាសា ជាហេតុធ្វើអោយស្ថាប័នគយអន់សាច់ រាសីដាក់ បាក់មុខមិនស្ទើរ ដោយសារតែវិធីកៀងគរ ប្រមូលពន្ធតាមបែបដែលភាសាអ្នកស្រុក ថា«ចាប់ក្របីបន្ទាន់ជុះ»របស់លោកនូ សុីថា ដែលបញ្ជាអោយគយចល័តបុរសមុខកុងហ្គូរូ ប្រចាំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ ដើរចាប់យកទូរសព្ទ័ដៃ បែបអន់ចរិត ហើយត្រូវរងវាយបកពីប្រតិកម្មមហាជនតបវិញ ផ្អើលបណ្តាញfb។ពិសេសអ្នករកសុីលក់ទូរស័ព្ទនៅផ្សារមេមត់ម្នាក់និយាយទាំងក្តៅក្រហាយថា៖លោក នូ សុីថា និងគយសិដ្ឋ ជាគយដុះស្លែប្រចាំស្រុកមេមត់ […]
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ………………. ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។ ឯកឧត្តមអភិបាល បានកញ្ជាក់បន្តថា ទន្ទឹមនឹងលទ្ធផលល្អដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទទួលបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋ បទមជ្ឈិម បន្តកើនឡើង ក៏ប៉ុន្តែការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់ រហូតដល់៨៩%។ បញ្ហាប្រឈមខាងលើនេះ […]
គយតំបន់(លក)ក្រោមអំណាចលោកជួប ចំរើន សុខចិត្តធ្វើខ្វាក់ទាំងភ្នែកភ្លឺ កៀបយកលុយពីអ្នកដឹកបង្គារចាក់ចាហួយគីមី OK អាណាងាប់ ងាប់ទៅ អញដឹងតែយកលុយតាមវិក្ក័យប័ត្រមាត់
ប្រភពពីខេត្តកំពតទើបអោយដឹងជាថ្មីថា៖ គយចល័តតំបន់(លក)ស្ថិតក្រោមអំនាចលោកជួប ចំរើន មេគយសាខាគយខេត្តកំពត នៅតែប្រើជនសុីវិលធ្វើកិច្ចការដែលតួនាទីគយដដែល។ហើយជនសុីវិល ដែលធ្លាប់ឈរចាំយកលុយឆៅៗកណ្តាលផ្លូវសាធារណនៅនឹងមុខប៉ុស្តិ៍លកពីមុន ទាំងនោះ នៅតែអាចធ្វើការជាអ្នក ត្រួតត្រានិងតាមឃ្លាំមើលសកម្មភាពឈ្មួញដឹកទំនិញនិងជួយទប់ស្កាត់របទល្មើសគេចពន្ធគយដើម្បីរួមចំណែកគៀងគរប្រមូលចំណូលពន្ធ ដោយប្រើវិក្ក័យបត្រ័មាត់ដដែល។ប្រភបដដែលបន្តថា៖គ្មានទេវតាចុះមកពីឋានណា អាចដឹងបានទេថាគយចល័តនៅលក ក្រោមការដឹកនាំរបស់លោកជួប ចំរើនទាំងនោះ ប្រើតែវិធីអោយឈ្មួញបង់លុយដោយចេញតែវិក្ក័យបត្រមាត់ឬវិក្ក័យបត្រខ្យល់បែបនោះ តើអ្នកណាអាចដឹងថា គយនៅលកនោះ អាចប្រមូលលុយពន្ធជូនជាតិតាមការចេញវិក្ក័យបត្រមាត់ បានប៉ុន្មានក្នុងមួយខែ?ឬក៏ប្រមូលុយទៅអោយតែព្រះពន្ធ។ បើតាមការលើកឡើងដោយអ្នកដឹកបង្គារមួយចំនួនប្រាប់ថា គយលកនៅតែអោយបង់ពន្ធតាមមាត់ដដែល។ប្រភពបន្ថែមថាកន្លងមកក្រុមជនសុីវិលដែលឈរយ កលុយឆៅៗនៅកន្តាលផ្លូវសាធារណនៅតែធ្វើសកម្ភភាពដែលជាតួនាទីគយ ដដែល ដើម្បីក្តោបក្តាប់ការដឹកទំនិញទាំងអស់ចេញពីព្រែកចាក និងតន់ហន់។ជួនកាលដដែល ត្រូវប្រដេញ គឺប្រដេញ ឬត្រូវជួយតាមដាន ឬនាំផ្លូវឈ្មួញអោយចូលបង់លុយដដែល ។ដោយឡែកគយនៅលក នៅតែមិនបង្ក្រាបឬសហការបង្រ្កាបការដឹកបង្គារចាហួយគីមីដដែល ទោះរកឃើញថា អ្នកដឹកទំនិញ ដឹកបង្គារចាក់ចាហួយរលួយស្អុយទាំងទឹកកកយក មកលក់អោយ ម៉ែឳអាណាសុីក៏គយអត់ខ្វល់ដែរគឺokដឹងតែ លុយ ៗៗ បង់ទៅតាមវិក្ក័យប័ត្រមាត់។ គួរម្លឹកថា៖កន្លងមកនឹងនៅមុខស្នាក់ការគយលកមយ៉ាងហោមានជនសុី វិល០៥នាក់ត្រូវបាន គយលក ដាក់អោយជនសុីវិលប្រមូលលុយ ធ្វើសកម្មភាព ចាំយកលុយពីអ្នកដឹកទំនិញពីម៉ូតូនិងឡានទួរីសពីវៀតណាមចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិព្រែកចាក ច្រកទ្វេរភាគីតន់ហន់ តាមផ្លូវផុយៗ ធ្វើព្រងើយដូចជាប្រទេសចោរអញ្ចឹង!។គយលក យកលុយឆៅៗនៅកណ្តាលវាលតែម្តង គឺថ្លៃថ្នូរណាស់ មិនយកលុយនៅកន្លែងស្ងាត់ទេក្រែងគេមិនថាគយថ្លៃថ្នូ តែឥឡូវដូរស្ទាយវិញគេមិនអោយជនសុីវិលធ្វើថ្លៃថ្នូជំនួសទៀតទេ តែអាចធ្វើឆ្វេចឆ្វាច កៀងឈ្មួញអោយចូលស៊ង ឬជួយប្រដេញ និងការងារជួយណែនាំអ្នកដឹក […]
ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួសឧត្តមសេនីយ៍ត្រី ឈួរ គឹមនី ដែលត្រូវទោទទួលភារកិច្ចថ្មី។ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំ ណែងថ្មីនេះ បានធ្វើឡើង ក្រោមវត្តមានឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអគ្គនាយក រង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងប្រធានស្នាក់ការច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនរូប។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ឈួ គីមនី នាយប៉ុស្តិ៍ចាស់ និងមតិប្ដេជ្ញារបស់លោកឧត្តម សេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ថ្មីនគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មីរួចមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងការអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។ ឧត្តសេនីយ៍ឯក សុខ វាសនា ដល់មន្ត្រីដែលចូលរួមថា៖ ត្រូវមានការរួបរួមសាមគី្គភាពផ្ទៃក្នុង […]
ល្បែងហ្គេមល្មើសច្បាប់គ្រប់ប្រភេទ សុីសងដូចប្លន់ នៅត្រង់ផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ល្បីថាលោកអភិបាលខណ្ឌត្រូវជំនាញធីបចោល បិទបាំងមិនអោយដឹងនឹងមិនបង្ក្រាប
ល្បែងហ្គេមល្មើសច្បាប់គ្រប់ប្រភេទ សុីសងដូចប្លន់ បើកលេងនៅត្រង់ចំណុចផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ល្បីថាអភិបាលខណ្ឌត្រូវជំនាញបិទបាំងមិនអោយដឹងរឿង គាប់ជួននឹងគ្មានការបង្ក្រាប បនល្បែងហ្គេមល្មើសច្បាប់ប្រទេស ប៉ុន្តែហាក់ស្របច្បាប់បុគ្គលកន្ទេលធំបន្លំដេក ប្រភេទហ្គេមបាញ់ត្រីនិងហ្គេមជាច្រើនមុខទៀតមិនបានរាប់លម្អិត។បានបើកលេងតាំងពីយូរមកហើយ ម៉្ងៃៗមានអ្នកលេងមកចូលលេងយ៉ាងកុះករ រួមទាំងជាទីពេញនិយមរបស់ជាទំពាំងជិតស្អុយ សិស្សានុសិស្សគេចសាលាចូលលេងយ៉ាងណែនៗផងដែរ។ ទីតាំងនេះស្ថិតនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ជារឿយៗគេឃើញនគរបាលប៉ុស្តីទឹកថ្លានិងមន្រីសង្កាត់តឹកថ្លាខ្លះមានវត្តមាននៅមុខបនល្បែងខុសច្បាប់នោះដែរ។ អ្នកលេងល្បែងម្នាក់អោយដឹងថា៖ទីតាំងហ្គេមបាញ់ត្រីនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ បើចង់លេង ស្រួលរកបំផុតគឺគេគ្រាន់តែមកដល់ផ្លូវលីស័រនឹងឃើ ញអគារកញ្ចក់ខៀវធំមួយភ្លាម ត្រូវមើលទៅខាងលើឃើញ ទង់ជាតិខ្មែរជាសញ្ញា រួចទម្លាក់ភ្នែកមកក្រោមឃើញអក្សរចិនតាំងនៅពីមុខទ្វារ នោះហើយគឺជាទីតាំងបនល្បែងហ្គេម។អ្នកលេងដដែលបន្តថា៖អ្នកលេងមិនបាច់ព្រួយបារម្ភ ខ្លាច មានការរំខានឬការបង្ក្រាបចាប់ចងអ្វីឡើយ។ព្រោះមេការនៅទីនោះតែងតែ និយាយធានាអះអាងថា(ទីតាំងនេះខ្នងក្រាស់ បង្អែកធំគ្មាននរណាហ៊ានមកចាប់ឬរំខានទេ)ចំពោះមុខភ្ញៀវដែលចូលលេង គ្រប់ៗគ្នា។ ប្រភពអោយដឹងទៀតថា៖ ខ្ញុំជឿថា លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ មិនដឹងរឿងមានបនល្បែងគ្រប់យ៉ាងក្នុងខណ្ឌលោកទេ ដោយបញ្ចាក់ថា ដូចជាបនល្បែងនៅផ្លូវលីស័រនេះ លោកត្រូវថ្នាក់ក្រោមបិទបាំងមិនអោយដឹងឡើយ រីឯលោកហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ហាក់ដឹងថាមានបនល្បែងដ៏ធំនៅផ្លូវលីស័រ ក្នុងសង្កាត់ទឹកថ្លាទេ ប៉ុន្តែលោកមិនខ្ចីធ្វើដឹង ធ្វើស្តាប់លឺ ថែមទាំងមិនតាមដានត្រួតពិនិត្យមេប៉ុស្តិ៍ទឹកថ្លា អោយគោរពអនុវត្តបទបញ្ជារាជរដ្ឋាភិបាលនិងនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីសុវត្ថិភាពក្នុងសង្កាត់និងសង្គមទៅវិញ។ប្រភពបន្តទៀតថា បនល្បែងនៅផ្លូវលីស័រនេះ មិនបាច់ឆ្ងល់ទេ មានតែមេប៉ុស្តិ៍ទឹកថ្លាដែលដឹងជាងគេថាទីនោះក្នុងផ្ទះកញ្ចក់នេះជាបនល្បែងដ៏ធំ បើថាមិនដឹងទៀតអញ្ចឹងមិនខុសអីពីអាជ័យដែលសេដ្ឋីអោយទៅចាំចំការពោត។ ទាំងលោកម៉ូវម៉ានិត […]
ពព្លាក់សុីផ្លែពភ្លា ជំពាក់កទា ផ្សាក្តិតឈ្លូស បើទុកមុនចំណេញគួរដកចេញកុំអោយសម្អុយ
ពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សារក្តិតឈ្លូស!ខណៈលោកនូ សុីថា ឡើងជាមេគយចល័តថ្មី គាប់ជួនរឿងអាស្រូវផ្ទុះឡើងបន្តបន្ទាប់ មានខ្លះវ័នក ស្ទើឆេះរោងអ្នកតាគយ មានពាក្យមួយឃ្លាថា៖«សត្វពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សាក្តិតឈ្លូស»។ពាក្យមួយឃ្លានេះចាស់ទុំបានពោលទុក ព្រោះចង់ប្រៀនប្រដៅកូនខ្មែរថាកុំលោភលន់ កុំសុីតាមឃ្លាន កុំហ៊ានតាមចង់ វានឹងនាំការណ៍ក្តៅក្រហាយ កើតរឿងរយីងរយោងដូចសម្លរកំពឹស។ ប្រភពអោយដឹងថា នៅពេលដែលលោកនូ សុីថា នៅជាប្រធានសាខាគយបន្ទាយមានជ័យ លោកធ្លាប់ល្បីថា មិនសូវចេះគោរពពេលម៉ោងការងារទេ នៅភ្នំពេញច្រើនជាងនៅសាខា,ពូកែចងមុងពុករលួយ,លុះធ្វើជាប្រធាននាយកដ្ឋានកិច្ចការត្រួតពិនិត្យបង្កា បង្ក្រាបបទល្មើសនែអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(កន្លែងខ្លាញ់) គាប់ជួនក៏មានរឿងក្តៅក្រហាយជាច្រើនបានកើតឡើងផ្តើមចេញពីគយចល័តដែរ។មហាជនសង្ស័យថា លោកនូ សុីថា ហាក់ដើរជាន់ពែរ៍គេ ព្រោះគ្រាន់តែបានឡើងធ្វើជាប្រធានគយចល៏យភ្លាមជួបរឿងធំភ្លែត។ ពេលនេះ ចំពោះសាធារណជនវិញក្រោយគយកូនចៅជំនិតរបស់លោកនូ សុីថា ប្រចាំការនៅមេមត់ដើរចាប់ទូរសព្ទ័តាមហាងមកសាធារណ ជន បានផ្តោតការយកចិត្ទុទុកដាក់ ទៅដល់ការឡើងដំណែងដ៏គួរអោយភ្ញាក់ផ្អើលរបស់គាត់លោកនូ សុីថា ដែលស្វាគមន៍ភ្លាមៗ ដោយការផ្សាយពីកាសែតនីរទេសទៅក្រៅស្រុកមួយភ្លាមៗដែរដោយចោទថា នោះជាដំណែងលោកបានពីការសូកប៉ាន់ឬទិញដំណែងក្នុងតម្លៃដល់ ទៅ៤លានដុល្លារអាមេរិក បើទោះជាការផ្សាយដោយកាសែតនីទេសក្រៅប្រទេសមួយនោះ គ្មានអំណះអំណាងគួរអោយជឿជាក់បានគឺហាក់«លឺគេថា»!ក៏ដោយ។ព្រោះថា ព្រោះបើគ្មានភ្លើង តើផ្សែងមានមកពីណា?ហើយបើគ្មានសំរាមសោះហេតុម៉្តេចទើបឆ្កែជុះដាក់ទៅ? ពេលនេះសាធារណជនមួយចំនួន ផ្ទុះមន្ទឹលសង្ស័យថា «វិធីប្រមូលពន្ធគយ ដោយដើរចាប់ទូរសព្ទ័លក់រាយតាមផ្ទះនោះ គឺជាផ្នែកមួយក្នុងការចាប់ផ្តើមស្រង់ដើមមកវិញរបស់លោក នូ សុីថា»ដែលមកពីមេគយចល័តថ្មីនេះ អាចនឹងចំណាយអស់យ៉ាងច្រើនមែន មុននឹងបានមកអង្គុយកៅអីខ្លាញ់មួយនេះឬយ៉ាងណា?។ គួររំលឹកថា៖កាលដែលលោកនូ […]
ចង់លេងល្បែងហ្គេមគ្រប់ប្រភេទ សូមទៅផ្លូវលីស៊រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លេងដោយសេរី គ្មានអជ្ញាធរ សមត្ថកិច្ចពីក្រហែងណាហ៊ានចាប់បង្ក្រាបទេ ខ្នងក្រាស់
ចងលេងល្បែងហ្គេមគ្រប់ប្រភទសូមអញ្ជើញ ទៅផ្លូវលីស៊រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ធានាថាអាចលេងដោយសេរីគ្មានសមត្ថកិច្ចណាហ៊ានចាប់បង្ក្រាបទេ ! បនល្បែងហ្គេម ដែលមានហ្គេមគ្រប់ប្រភេទ សម្បូរបែប ចង់លេងអីគឺមានហ្នឹង! មានដូចជាហ្គេមបាញ់ត្រី។ល។បានបើកអោយចូលលេងតាំងពីយូរមកហើយ មានអ្នកលេងមកចូល លេងយ៉ាងកុះករ មានទាំងសិស្សសាលាកំពុងពេញនិយម មកចូលលេងណែនៗដែរ។ ទីតាំងននេះធានាថាគ្មានអាជ្ញាធរឬប៉ូលីស ឬប៉េអឹមផុសចេញមកពីក្រហែងណា ហ៊ានមកចាប់បង្ក្រាបទីតាំងល្បែងមួយនោះទេ ព្រោះមេការទីតាំងល្បែងនោះគេមានបង្អែករឹងមាំ ខ្នងក្រាស់ ថែមទាំងមានជំនាញ ខាងរត់ការប្រើថ្នាំUSDញុកមាត់ សណ្តំអាជ្ញាធរនិងសមត្ថកិច្ចតូចតាចដែលមេការនៅទីនោះទុកជា(កណ្តុរកន្លាត)មកត្រងត្រាងក្បែរទេ។ទីតាំងនេះស្ថិតនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៃទីក្រុងភ្នំពេញ ប្រទេសខ្មែរយើងហ្នឹង ។បើអញ្ជើញមលេងល្បែងនៅទីតាំងនេះគឺស្រួលរកឃើញបំផុត ។គួរជម្រាបថា ទីតាំងនេះនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលមកដល់ផ្លូវលីស៊រ លោកអ្នកនឹងឃើញផ្ទះកញ្ចក់ខៀវដ៏ធំស្កឹមស្កៃមួយ មានសរសេរអក្សរជើងក្តាមតាំងពីមុខ លោកអ្នកងើយទៅលើនឹងឃើញទង់ជាតិខ្មែរយ៉ាងធំ ទំនងគេតាំងទង់ជាតិខ្មែរជាសញ្ញាពាណិជ្ជបញ្ជាក់ថា ម៉ាស្រុកខ្មែរ គឺមានតែបនល្បែងតែមួយគត់ដែលអាចតាំងទង់ជាតិខ្មែរជាឡូហ្គោស្រួលចំណាំពិតជាឡូយណាស់!។ លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ និងលោកហ៊ួង ម៉េងវ៉ាងអធិការ ព្រមទាំងមេប៉ុស្តិ៍ទឹកថ្លា សុទ្ធតែមិនអាចទាក់ទងដើម្បីសួរបញ្ជាក់ នូវអ្វីដែលពាក់ព័ន្ធនឹងការបើកបនល្បែងល្មើសច្បាប់ បើកលេងយ៉ាងគគ្លើន ផ្គើនបញ្ជានាយករដ្ឋមន្ត្រថ្មី បើកតាំងពីយូរយារដល់បច្ចប្បន្ននេះបាន ដោយហាក់កន្ទេលធំបន្លំដេកមិនបង្ក្រាបសោះនេះបានទេកាលពីព្រឹកមិញ៕
លោកលី ឡា ប្រធានខណ្ឌជលផលខេត្តកំពងឆ្នាំង រួមចំណែក១០០០ដុល្លារជាមួយកាកបាតក្រហមកម្ពុជាដើម្បីនិរន្តរ៍ភាពមនុស្សធ៌មអមតៈនៅកម្ពុជា
លោក លី ឡា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានបរិច្ចាគថវិកា ១ពាន់ដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ (ភ្នំពេញ)៖ប្រភពពីខេត្តកំពង់ឆ្នាំង អោយដឹងថា៖ លោក លី ឡា ប្រធានខណ្ឌជលផលខេត្តកំពង់ឆ្នាំង បានបរិច្ចាគនូវថវិកាចំនួន ១ពាន់ដុល្លារអាមេរិក ចូលរួមជាមួយកាកបាតក្រហមកម្ពុជា នៅក្នុងឱកាសខួប១៦១នៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧ សភាឆ្នាំ២០២៤នេះ។ ប្រភពបន្តអោយដឹងថា លោក លី ឡា តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ រួមចំណែកជួយដល់កាកបាទក្រហមកម្ពុ ជាក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ហើយលោកក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ។ កាយវិការរួមចំណែកជួយឧបត្ថម្ភឋវិកា ដល់កាកបាតក្រហមនេះ ត្រូវមហាជនអបអរសាទរ ហើយចាត់ទុកថា លោកលី ឡា បានដើរតូជាគំរូដ៌ល្អក្នុងការរួមកម្លាំង ជួយដល់និរន្តរ៍ភាព នៃសកម្មភាពមនុស្សធ៌មនាៗ របស់កាកបាតក្រហមកម្ពុជា ក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលជាទឹកចិត្តដ៏ល្អថ្លៃថ្លាបំផុត៕
ពលរដ្ឋរងគ្រោះ៦០គ្រួសារនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំមកសម្តេចហ៊ុន ម៉ាណែតមេត្តាជួយផង!
ពលរដ្ឋនៅ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំអន្តរាគមន៍ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត ជួយរកយុត្តិធម៌! ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ទៅរាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី <span;>អោយជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ដល់ពួកគាត់ អំពីករណី ដីដែលរាជរដ្ឋាភិបាល«កាត់ឆ្វៀល» ប្រគល់ឱ្យ ពល <span;>រដ្ឋ ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផលពិតប្រាកដទេ។ បែរជាត្រូវបានអាជ្ញាធរ រួមមានរដ្ឋបាលស្រុក+ឃុំ-ឃុបឃិតគ្នាជាប្រព័ន្ធ ប្រគល់ទៅអោយ<span;>បក្ខពួកខ្លួន ប្រើរូបភាព យកឈ្មោះខ្មោចឬអ្នកផ្សេងៗ អោយទៅអាស្រ័យផលជួសវិញ ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនពួកគាត់។ គួរបញ្ជាក់ថា៖ពលរដ្ឋចំនួន៦០គ្រួសារមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ មិនមានឈ្មោះ បានទទួលនូវដីនោះឡើយ។ពលរដ្ឋ៦០គ្រួសារ ខាងលើ នេះបញ្ជាក់ថែមទៀតថា ដីនោះ ស្ថិតនៅចំណុច ក្រោមអាងទឹកចិន ជាប់ត្រពាំង ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ […]