សាងកម្មអ្វីនឹងទទួលផលនោះ??ផ្ទុះប្រាវរញ្ជួយព្រះធរណីនៅក្នុងស្នងការខេត្តព្រែវែងថែមទៀត ក្រោយពីផេកឈ្មោះpheng vannakចាក់បំបែកថងសម្អុយប្រាប់ថ្នាក់លើ
យោងតាមផេកផ្លូវការរបស់ឈ្មោះ pheng vannak សរសេរលើបណ្តាញសង្គមអោយដឹងនៅថ្ងៃទី៣១ខែកក្កដា២០២៦ថា៖
ស្នងការនគរបាលខេត្តព្រៃវែង ឧត្តមសេនីយ៍ ឈឿន ប៊ុនឆន និងលោក ឡេង ពៅ ដែលជាស្នងការរងទទួលបន្ទុកសេនាអិការ បានរងនូវការចោទប្រកាន់ពីបទ(យាយីដល់អាជីវករដែលរកស៊ីស្របតាមច្បាប់ និងទាមទារឲ្យអាជីវករបង់
ប្រាក់ប្រចាំខែចំនួន១ម៉ឺនដុល្លារដល់ស្នងការខេត្ត)។
ផេកដដែលរៀបរាប់បន្តថា៖លោកឧកញ៉ា ជីម សុខដែលគេស្គាល់ថាជាប្រធានសភាពាណិជ្ជកម្ម
ខេត្តព្រៃវែងដែលមានអាជីវកម្មនាំចេញគោ និងក្របីទៅលក់នៅប្រទេសវៀតណាម បានត្អូញត្អែរថា(ក្រុមហ៊ុនរបស់លោកមានច្បាប់អនុញ្ញាតត្រឹម
ត្រូវពីស្ថាប័នជំនាញនិងអាជ្ញាធរខេត្ត ហើយបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវ ដែរប៉ុន្តែបែរជាត្រូវទទួលរងបន្ទុកពីស្នងការខេត្តជាបន្ត
បន្ទាប់។ដោយទ្រាំលែងបានពីសម្ពាធក្នុងការធ្វើអា
ជីវកម្មស្របច្បាប់ពីស្នងការខេត្តព្រៃវែងទើបលាត
ត្រដាងរឿងនេះ ដល់ថ្នាក់លើដើម្បីត្រួតពិនិត្យមើលស្នងការខេត្តព្រៃវែង។
ផេកឈ្មោះpheng vannak ដដែលបានសរសេរបញ្ជាក់ថា៖តាមភ័ស្តុតាងដែលយើងទទួលបានគឺ«លោក ឡេង ពៅ ជាអ្នកទទួលប្រាក់ខែ ១ ម៉ឺនដុល្លារដើម្បីយកទៅអោយលោកស្នងការ។ករណីនេះសូមស្នងការខេត្តព្រៃវែង លោក ឡេង ពៅ ជួយពន្យល់ផង។ តើពិតទេដែលយកតួនាទីភារកិច្ចទៅជំរិតទារលុយអ្នករកស៊ីស្របច្បាបបែបនោះ។
ខណៈដែលផេកឈ្មោះpheng vannak បានចាក់ទម្លាយថង់សម្អុយអោយថ្នាក់លើដឹងភ្លាម ប្រភពមួយអោយដឹងថា នៅឯស្នងការនគរបាលខេត្តព្រៃវែងវិញ ល្បីថាបុគ្គលដែលត្រូវគេចាក់ទម្លាយថង់សម្អុយដោយផេកឈ្មោះ pheng
vannak នោះកំពុងប្រទូស្តរាយនឹងគ្នា របៀបប្រកាច់ផ្ងារពោះសព្រាតដូចត្រីពុលសំបកឈើភ្លើងង។ហើយទន្ទឹមនោះ ប្រភពដដែលផ្សេងដោយសុំមិនងោយបញ្ចេញឈ្មោះអោយដឹងបន្ថែមថា៖បុគ្គលដែលត្រូវផេកpheng vannakចាក់ទម្លា
យបំបែកថង់សម្អុយទាំងនោះ គឺជាបុគ្គលតែមួយក្រុមហ្នឹងដែរ ដែលបានយកតួរនាទីជាស្នងការខេត្តទៅកាងបនល្បែងធំខុសច្បាប់នៅក្នុងខេត្តព្រៃវែង ដូចជាលួចលាក់កាងការពារកាសុីណូជាច្រើនក្នុងខេត្តដើម្បីប្រមូលផលប្រយោជន៍ដ៏មហាសាលរៀងរាល់ខែពីមេបនល្បែងកាសុីណូ បនល្បែងបញ្ជល់មាន់ ល្បែងបញ្ជល់មាន់តាមអនឡាញ ជាដើមមានដូចជា បនល្បែងK88សង្វៀនដែលមានមេបនឈ្មោះអាបុលនិងបនល្បែងV 88
ជាបនល្បែងរបស់ឈ្មោះអាហាក់កូកា ព្រមទាំងបនល្បែងដែលគ្រប់គ្រងដោយជនជាតិវៀតណាមនៅតាមបន្ទាត់ព្រំដែនជាច្រើនទីតាំងទៀត។ពួកគេពួនសម្ងំកាងនិងជំរិតប្រមូលលុយពីបនល្បែងដាក់ហោប៉ៅមួយខែៗយ៉ាងច្រើនសន្ធឹកសន្ធាប់។ភាពល្បីល្បាញនេះតើពិតដូចការលើឡើងថាលោក
ស្នងការខេត្តព្រៃវែងបានប្រើតួនាទីពួនលួចលាក់កាងពីក្រោយបនល្បែងខុសច្បាប់ជាថ្នូរនឹងការទទួលសំណូកសន្ឌឹកសន្ធាប់ពីបណ្តាមេបនល្បែងខុសច្បាប់ខាងលើប្រឆាំងបទបញ្ជារាជរដ្ឋា
ភិបាលដែរឬទេ? សូមមេត្តាជួយបកស្រាយរឿងនេះផង? ៕

