មេគយខេត្តត្បូងឃ្មុំ លេាក លី ប៊ុន សុងរៀបចំនិងប្រើប្រាស់កម្លាំងជនសុីវិលក្រៅច្បាប់ឈ្មោះ ក្រុមk៧៥ អោយប្រមូល ថវិកាជាតិជំនួសមន្ត្រីគយ??
មេគយខេត្តត្បូងឃ្មុំឈ្មោះ លេាក លី ប៊ុន សុងកំពុងល្បីខាងរៀបចំកម្លាំងនិងប្រើប្រាស់ក ម្លាំងជនសុីវិលក្រៅក្របខណ្ឌរដ្ឋ ខ្លះជាសាច់ញាតិ ឈ្មោះ ក្រុមk៧៥អោយដើរប្រមូល ថវិកាជំនួសមន្ត្រីគយមិនព្រមប្រើប្រាស់មន្ត្រីគយនៅអង្គភាព ព្រោះខ្លាចបែកការណ៍ ក្នុងការប្រព្រឹត្តអំពើរពុករលួយលិយមហាសាលក្នុងមួយខែៗ។
ប្រភពពីផ្ទៃក្នុងគយខេត្តត្បូងឃ្មុំអោយដឹងថា លេាក លី ប៊ុន សុង ប្រធានសាខាគយខេត្តត្បូងឃ្មុំកំពុងសប្បាយដូចគេជិះសេះ
លែងដៃ ក្នុងការរៀបចំកម្លាំងក្រៅក្របខណ្ឌរដ្ឋ យកមនុស្សជាសាច់ញាតិ ខ្លះជាកម្មការលីសែងហើយដាក់រហ័ស្សនាមថាក្រុមK៧៥ អោយប្រមូលថវិកាជំនួសមន្ត្រីគយគ្រប់ស្នាក់ការគយក្នុងខេត្ត ។មន្ត្រីគយដដែលបន្តថាវាជារឿងគួរអោយហួសចិត្ត និងទាស់ភ្នែក អាម៉ាស់ចំពោះអស់អ្នករកសុីយ៉ាងខ្លាំងនូវការអនុវត្តរបស់លោក លី ប៊ុនសុង ដែលធ្វើផ្ទុយពីច្បាប់បែបនេះ។
ប្រភពបន្តអោយដឹងទៀតថា៖តាំងពីលោកលីប៊ុនសុងឡើងកាន់ដំណែងជាប្រធានសាខាគយខេត្តត្បូងឃ្មុំមក លោកបានរំលោភអំណាចរដ្ឋ ដោយបានយកអំណាចជាប្រធានសាខាគយខេត្ត ទៅប្រើផ្ទុយបីច្បាប់ ធ្វើខ្លួនដូចជាថៅកែក្រុមហ៊ុនអញ្ចឹង!ដោយធីបមន្ត្រីគយក្នុងក្របខណ្ឌចោលមិនព្រមប្រើបែរជាយកមនុស្ស
ជំនិតៗមានឈ្មោះថា k ៧៥ អោយទៅប្រមូលថវិកាពីតាមបណ្ដាការិយាល័យគយក្នុងខេត្តត្បូងឃ្មុំទាំងមូលដោយយ៉ាងគគ្លើនខុសច្បាប់។ប្រភពបន្តថា៖លោកលី ប៊ុនសុង ធ្វើបែបនោះ គឺដើម្បីងាយស្រួលប្រព្រឹត្តអំពើពុករលួយប្រមូលលុយញាត់ហោប៉ៅខ្លួនតាមរយះក្រុមឈ្មោះk៧៥។
លោកលី ប៊ុនសុង សុំការបំភ្លឺតាមទូរសព្ទ័ពាក់ពន្ធនឹងការបង្កើតក្រុមK៧៥ ដើម្បីប្រើអោយដើរប្រមូលលុយហើយធីបមន្ត្រីគយក្របខណ្ឌរដ្ឋចោលអោយឈរជើងទំនេរទទេៗដូចការលើកឡើងដោយប្រភពខាងលើនេះបានទេកាលពីព្រឹកម្សិលមិញ។
តើឯកឧត្តម បណ្ឌិតគុណ ញឹម អគ្គនាយកនៃនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអនុញ្ញាត្តអោយជនសុីវិលចូលជ្រៅក្នុងការប្រមូលលុយជាតិមែនឬទេ?យ៉ាងណាករណីនេះបើមានពិតមែន គួរដាក់អធិការកិច្ចលើសកម្មភាព មេគយខេត្តត្បូងឃ្មុំដើម្បី ស្តារមុខមាត់មន្ត្រីគយកម្ពុជាដែលកំពុងរលួយដូចប្រហុកនិងកាត់បន្ថយសកម្មភាពទុច្ចរិតក្បៀសយកលុយពន្ធរបស់រដ្ឋយ៉ាងស្មោកគ្រោកដាក់ហោប៉ៅផ្ទាល់ខ្លួនតាមការគួរសូមទានជ្រាប៕

