ពុករលួយមានអភ័យឯកសិទ្ធិឬ?គយពីរនាក់បងប្អូន កំពុងល្បីពុករលួយខ្លាំងដៃ ជាស្តេចត្រាញ់់ទិសខាងលិច!បងជាមេសាខាគយខេត្តកោះកុងឯប្អូនមេគយចល័តតំបន់៤?? ប្រភពពីមន្ត្រីគយដែលគេផាត់ចោលដូចស្លឹកចេកខ្ចប់ប្រហុករួច បានបង្ហើបថា៖មេគយទិសខាងលិច២រូប បងជាមេសាខាគយខេត្តកោះកុង ឯប្អូនជាមេគយចល័តតំបន់៤ ម្នាក់ៗស្រូតពុករលួយខ្លាំងណាស់! ។ ប្រភពបន្តថា៖លោក ប្រធានសាខាគយខេត្តកោះកុងថ្មី គ្រាន់តែចូលកាន់ដំណែងភ្លាម ប្រមូលគ្នីគ្នាស្ម័គ្របក្ខពួក ប្រព្រឹត្តពុករលួយដល់ឆ្អឹងភ្លែត!ដោយចាប់ផ្តើមច្របាច់កឈ្មួញ លៀនអណ្តាកតាត្លែ!។ឯប្អូនជាមេគយចល័តតំបន៤វិញពូកែស្រង់ខ្លឹនឡានដឹកលោតឆត្រ័ ទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទ ដូចមានភ្នែកទិព្វ។គាត់ដាក់អន្ទាក់ស្ទាក់ចាប់ទំនិញដឹកតាមដងផ្លូវ បើទោះជាទំនិញនោះ មានឯកសារត្រឹមត្រូវឬល្មើសច្បាប់ ក៏ចាប់ទារលុយ អត់ចេញវិក្ក័យប័ត្រ កក្រើកមេឃ មិនលើកលែងឡើយ។មានអំណាចដូចស្តេចត្រាញ់គយនៅទិសខាងលិចដូចបងដែរ។ មន្ត្រីគយដដែលបន្តថាបានធ្វើជាមេគយពិតជាសំណាងធ្លាក់ពីមេឃមែន!ពុករលួយយ៉ាងណា ក៏គ្មានបញ្ហាអ្វីដែរ ទោះមានច្បាប់ប្រឆាំងអំពើពុក រលួយសម្រាប់ដាក់ទោសមន្ត្រីពុករលួយក្តី ក៏លោកមេគយពុករលួយទាំងពីរ ហាក់មានអភ័យឯកសិទ្ធិពិសេសណាស់ ក៏មិនអាចជាប់គុកម្នាក់ទេ!។ប្រធានសាខាគយកោះកុងគ្រាន់តែចូលកាន់តំណែងភ្លាម បានកាច់ជើងត្រុំប្រមុំជើងអក កាត់ក្បាលចចក ដកភ្លុកមេឈ្មួញ នៅកោះកុង ភ័យញ័រសាច់គ្រប់ៗគ្នា ធ្វើអោយឈ្មួ្ញញរត់រកពឹងបារមីលោក ទាំងថ្ងូររហុឺស ។ព្រោះប្រើ(ក្បាច់គោះទឹកបង្អើលត្រីអោយរត់ចូលស៊ងសោះ)។ ប្រភពដដែលបន្តថា៖កុំទៅឆ្ងល់!ព្រោះមុននឹងគេបានមកអង្កុយកៅអីជាមេសាខាគយខេត្តមួយនេះ តើត្រូវចាយអស់លុយប៉ុន្មាន…six?នោះហើយគឺជាបុព្វហេតុនៃអំពើពុករលួយ។គ្រាន់តែមេគយនៅកន្លែងខ្លះគេមិនពុករលួយដាច់បង្ហៀរដូចនេះទេ។គ្រាន់តែអំពើពុករលួយនៅតាមច្រកនាៗចំណុះសាខាគយខេត្តកោះកុងក្នុងពេលនេះ វាមិនធម្មតាទេ ទាំងច្រកជើងទឹកនិងជើងគោក ជាច្រកសេដ្ឋកិច្ចធំណាស់។នៅក្នុងការបំពេញឯកសារប្រតិវេទន៍គយ តាមច្រកទាំងអស់ចំណុះសាខាគយខេត្តគឺសុទ្ធតែជាចំណូល លើតុផងក្រោមតុផងយ៉ាងមហាសាល ឈ្មួញគ្រវីក្បាលគ្រប់គ្នា ដូចជាគ្រាន់តែរត់ឯកសារក្នុងមួយទូកុងទឺន័រឬមួយឡាន ឈ្មួញត្រូវចាយអស់មិនក្រោម២០០$នោះទេ មានតែលើសនោះតាមហ្វីតឬតូចធំ គឺត្រូវចាយទៅលើមន្ត្រីចុះលេខចូល មន្ត្រីត្រួតពិនិត្យឯកសារ មន្ត្រីកាន់ឃ្លាំងស្តុក រហូតដល់អនុប្រធាន […]
Author: bknews
លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software
ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី រួមនឹងលោក ភឿន ផល្លី នាយកក្រុមហ៊ុនVP.Start ព្រមទាំងសហការី បានអញ្ជេីញចូលរួមប្រជុំ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software របស់ក្រុមហ៊ុនVP.Start ទៅដល់និយោជិតអគ្គិសនីមណ្ឌលគិរី ។ការធ្វើបទបង្ហាញ ជាវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខានណាស់ សម្រាប់តាមដានព័ត៌មាននិងទិន្នន័យពីនាឡិកាស្ទង់ ដេីម្បីជួយសម្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធបណ្តាញចែកចាយ កាន់តែសុក្រឹត ឈានទៅរកទំនេីបកម្ម នៃការគ្រប់គ្រងថាមពល តាមបែបសម័យបច្ចេកវិទ្យាឌីជីថល។
សង្ស័យមានអំពើពុករលួយក្នុងលក់អាចម៍ដីរដ្ឋរវាងឈ្មួញដីនិងមន្ត្រីនៅស្រុកសំរោងខេត្តតាកែវ
ដីរដ្ឋជិត១០ហិកតានៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សង្ស័យមានមន្ត្រីឃុបឃិត បើកដៃក្នុងការលក់ទៅអោយឈ្មោះ ជាង ប្រុស ជីកយកអាចម៍ដីលក់ គ្រឿងចក្រ របស់លោក ជាង ប្រុស រាប់សឹបគ្រឿង នៅតែបន្តជីកដីដែលជាសម្បត្តិរដ្ឋ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លក់អាចម៍ដី ដោយស្រួល អត់ខ្លាចច្បាប់ អត់ខា្លចបាក់ទំនប់ ឬអត់ខ្លាចខូចដីស្រែរបស់អ្នកស្រុកឬខ្លាចប៉ះពាល់បរិស្ថានឡើយ ទោះជាពលរដ្ឋលើកឡើងពីក្តីបារម្ភក៏គ្មានមន្ត្រីណា ឈឺឆ្អាលពីសុខទុកប្រជារាស្ត្រដែរ។ ពលរដ្ឋនៅក្នុងភូមិ អង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អោយដឹងបន្តបន្ថែម នៅព្រឹកថ្ងៃទី០៩ខែឧសភា ២០២៥នេះទៀតថា៖ថៅកែដីឈ្មោះ ជាង ប្រុស ដែលយកគ្រឿងចក្ររាប់សឹបគ្រឿងទៅជីកដីជាសម្បត្តិរបស់រដ្ឋក្រោមរូបភាពទិញពីអ្នកស្រុកនោះ មានបណ្ណ័កម្មសិទ្ធិខ្យល់នោះ ហាក់មានខ្នងបង្គែកជាមន្ត្រីធំៗក្នុងស្រុកសំរោង ទើបអាចបន្តធ្វើសកម្មភាពជីកដីរដ្ឋដឹកទៅលក់បានយ៉ាងដូច្នេះ។ គួររម្លឹកថា៖ ដីរដ្ឋជិត១០ហិកតាក្នុងភូមិអង្គុញឃុំខ្វាវ ស្រុកសំរោង ត្រូបអ្នកភូមិអះអាងថា ជាដីរដ្ឋពុំទាន់ជាកម្មសិទ្ធិ របស់បុគ្គលណាម្នាក់ទេ ។ប៉ុន្តែត្រូវឈ្មួញឈ្មោះ ជាង ប្រុស ប្រើវិធីថ្ពិនភ្នែកទិញពីអ្នកស្រុកមួយចំនួនតូចឈរឈ្មោះលក់ ជាលេសដើម្បីអាចសុំច្បាប់ជីកដីលក់ ពីរដ្ឋបាលស្រុកដើម្បីលក់អោយអ្នក ម៉ៅការចាក់ដីធ្វើរោងចក្រមួយកន្លែង នៅភូមិលាក់រទេះ ។ […]
លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាលចូលរួមសន្និបាតបូកសរុបការងារនៅសាលាខេត្តកណ្តាល
ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានអញ្ជើញចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល។ នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល បានជូនប័ណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់មន្រ្តី នៃមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដែលបានខិតខំបំពេញការងារ ជូនជាតិមាតុភូមិ។
អគ្គិសនីមណ្ឌលគិរីដឹកនាំដោយលោក ប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយមោទនៈ
អគ្គិសនីមណ្ឌលគិរីដែលកំពុងដឹកនាំដោយលោកប្រាជ្ញ វុត្ថា មានការរីកចម្រើនគួរអោយកត់សំគាល់។ជាក់ស្តែង គេឃើញនូវសកម្មភាពដឹកនាំអង្គភាពនេះដោយលោកប្រាជ្ញ វុត្ថា មានភាបសុីវីល័យ និងប្រកបដោយសណ្តាប់ធ្នាប់យ៉ាងប្រសើរ ។ បន្ទាប់ពីប្រជុំបូកសរុបលទ្ធផលក្នុងឆ្នាំ២០២៤ ដែលបន្តជម្រុញពិនិត្យខ្សែបណ្តាញតង់ស្យុង អោយកាន់តែប្រសើរឡើង និងបង្កើនការគ្រប់គ្រង ការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តបានយ៉ាងប្រសើរកាលពីរសៀលថ្ងៃព្រហស្បតិ៍ ០៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ទើបនឹងកន្លងទៅនេះ លោកប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលេីកទិសដៅការងារសម្រាប់អនុវត្តបនតនៅឆ្នាំ២០២៥ របស់អគ្គិសនីមណ្ឌលគិរី ថែមទៀត។ នៅក្នុងអង្គប្រជុំ សង្កេតឃើញមានការចូលរួមពី លោកអនុប្រធានអង្គភាពទាំងពីរ លោក លោកស្រី ប្រធានផ្នែក ប្រធានសាខា ប្រធានក្រុម និងនិយោជិតទាំងអស់ របស់អគ្គិសនីមណ្ឌលគិរី ក្នុងអង្គប្រជុំ លោកប្រធានបានលើកនៅចំណុចសំខាន់ៗមួយចំនួនដូចជា៖ -ជម្រុញណែនាំដល់និយោជិតទាំងអស់ត្រូវខិតខំពង្រឹង និងបន្តថែរក្សាការអនុវត្តការងារតាមផ្នែកនីមួយៗឱ្យបានល្អប្រសេីរ។ -ណែនាំអោយមានការពិនិត្យ ថែទាំលេីមធ្យោបាយធ្វេីដំណេីរសំដៅភាពងាយស្រួល ក្នុងការងារ។ -ជម្រុញដល់ការ ពិនិត្យ ថែទាំបរិក្ខារអគ្គិសនី លេីខ្សែបណ្តាញដែលកំពុងប្រេីប្រាស់ និងធ្វេីការកែលម្អបន្ថែមលេីខ្សែបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងទាប ដេីម្បីរក្សាបាននូវស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាពិសេសពង្រឹងការផ្តល់សេវាជូនអតិថិជន ឱ្យកាន់តែល្អប្រសេីរ។ […]
Mobile customs officer No Sitha uses the method of “catching buffaloes immediately” to collect taxes or extract the original?
Mobile customs officer No Sitha uses the method of “catching buffaloes immediately” to collect taxes or extract the original? Kandal ProvincialAdministration Holds a Meeting to Summarize the Work of Villages,Communes and Sangkats for the First Half of the YearCustoms area (Lok) under the authority of Mr. Chuob Chamroeun, willing to be blind with open eyes, […]
មេគយចល័តនូ សុីថា ប្រើវិធី«ចាប់ក្របីបន្ទាន់ជុះ»ដើម្បីកៀងគរប្រមូលពន្ធឬស្រូតស្រង់ដើម?
ល្បីមេគយចល័តថ្មីលោក នូ ស៊ីថាដឹកនាំគយចល័តតាមរបៀប«ចាប់ក្របីបន្ទាន់ជុះ»តើដើម្បីទប់ស្កាត់អំពើរត់ពន្ធឬស្រូតស្រង់ដើម? ឈ្មួញនិងអាជីវករយ៉ាងហោច១០ នាក់ បានលើកឡើងថា៖លោកនូ សុីថា អតីតៈប្រធានសាខាគយខេត្តន្ទាយមាជ័យដែលល្បី(សម្បូររឿងអាស្រូវ ស្កេកស្កះជាងគយញ៉េះឯទៀតៗ)នោះគ្រាន់តែបានចូលកាន់មុខដំណែង ជាមេគយចល័តទូទាំងប្រទេសភ្លាម លោកប្រញាប់ប្រញាល់ដាក់ផែនការអោយគយចល័តជាកូនក្រក ប្រមែប្រមូលលុយយ៉ាងក្តៅក្រហាយ«ចាប់ក្របីបន្ទាន់ជុះ»ភ្លែត។ឈ្មួញនិងអាជីករខាងលើបន្តថា៖ការដាក់ផែនការក្តៅរបស់លោកនូ សុីថាបានគួរកត់សម្គាល់មានដូចជា-ការដាក់ពង្រាយគយចល័តគ្រប់ច្រកល្ហកស្កេកស្កះជាងមុន -ការប្រើប្រាស់ជនសុីវិលធ្វើជាជំនួយការតបស់គយដែលមានជនសុីវិលខ្លះធ្វើទង្វើមិនគប្បី មិនខុសពីអំពីចោរ នោះទេ- ការអនុវត្តផែនការយ៉ាងក្តៅគគុករបស់លោកនូ សុីថា បានធ្វើអោយមុខមាត់ស្ថាប័នគយទាំងមូលអាប់អោនយ៉ាងខ្លាំង-និងអំពើពុករលួយក្នងប្រតិបត្តការបង្ក្រាប ទំនិញកេចពន្ធដែលមួយថ្ងៃៗមមាញឹក តែឃើញផ្តោតតែលើការយកលុយឆៅៗអត់ចេញវិក្ក័យបត្រនិងវិធីប្រព្រឹត្តអំពើពុករលួយរបស់បណ្តាគយចល័តស្ទើរគ្រប់តំបន់កាន់ជាច្រើនទម្រង់និងកាន់តែជឿន លឿនទាន់សម័យដែលនឹងបរិយាយលម្អិតនៅបេលក្រោយ។ ឈ្មួញមាត់អត់គម្របក្នុងចំណោមឈ្មួញខាងលើនិយាយបន្តថា៖គាត់ហួសចិត្តនៅថ្ងៃបើកឆាកយកហុងស៊ុយតំណែងមេគយចល័តថ្មី ដែលលោកព្រាប គារ់ាត់់ គយចល័តនៅមេមត់ កូនក្រកជាមិត្តរបស់លោកនូ សុីថា បានដើរតួជាអ្នកលេងភ្លេងហ៊ុំរោង បែកភ្លេង លេងឈ្លើយ ស្តាប់ទៅស្រកៀត្រចៀកណាស់ គឺ”ការចុះចាប់ទូរសព្ឌ័Nចុចពិលអោយបង់ពន្ធ ខណអ្នកលួចនាំចូលទូរស័ព្ទអត់បង់ពន្ធគឺជាមហាចោរដ៏មានឥទ្ធិពលខ្លាំងនៅជាមួយនឹងពួកគេ ប៉ុន្តែពួកគេសូម្បីខ្តតក៏មិនហ៊ានខ្តតក្បែរមេចោររត់ពន្ធនោះផងគឺហេតុយ៉ាងនោះឯង ទើបត្រូវអាជីវករលក់ទូរសព្ទ័កើតក្តៅក្រហាយពេញប្រទេស ខ្លះជេប្រទិចដាក់បណ្តាសា ជាហេតុធ្វើអោយស្ថាប័នគយអន់សាច់ រាសីដាក់ បាក់មុខមិនស្ទើរ ដោយសារតែវិធីកៀងគរ ប្រមូលពន្ធតាមបែបដែលភាសាអ្នកស្រុក ថា«ចាប់ក្របីបន្ទាន់ជុះ»របស់លោកនូ សុីថា ដែលបញ្ជាអោយគយចល័តបុរសមុខកុងហ្គូរូ ប្រចាំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ ដើរចាប់យកទូរសព្ទ័ដៃ បែបអន់ចរិត ហើយត្រូវរងវាយបកពីប្រតិកម្មមហាជនតបវិញ ផ្អើលបណ្តាញfb។ពិសេសអ្នករកសុីលក់ទូរស័ព្ទនៅផ្សារមេមត់ម្នាក់និយាយទាំងក្តៅក្រហាយថា៖លោក នូ សុីថា និងគយសិដ្ឋ ជាគយដុះស្លែប្រចាំស្រុកមេមត់ […]
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ………………. ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។ ឯកឧត្តមអភិបាល បានកញ្ជាក់បន្តថា ទន្ទឹមនឹងលទ្ធផលល្អដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទទួលបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋ បទមជ្ឈិម បន្តកើនឡើង ក៏ប៉ុន្តែការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់ រហូតដល់៨៩%។ បញ្ហាប្រឈមខាងលើនេះ […]
គយតំបន់(លក)ក្រោមអំណាចលោកជួប ចំរើន សុខចិត្តធ្វើខ្វាក់ទាំងភ្នែកភ្លឺ កៀបយកលុយពីអ្នកដឹកបង្គារចាក់ចាហួយគីមី OK អាណាងាប់ ងាប់ទៅ អញដឹងតែយកលុយតាមវិក្ក័យប័ត្រមាត់
ប្រភពពីខេត្តកំពតទើបអោយដឹងជាថ្មីថា៖ គយចល័តតំបន់(លក)ស្ថិតក្រោមអំនាចលោកជួប ចំរើន មេគយសាខាគយខេត្តកំពត នៅតែប្រើជនសុីវិលធ្វើកិច្ចការដែលតួនាទីគយដដែល។ហើយជនសុីវិល ដែលធ្លាប់ឈរចាំយកលុយឆៅៗកណ្តាលផ្លូវសាធារណនៅនឹងមុខប៉ុស្តិ៍លកពីមុន ទាំងនោះ នៅតែអាចធ្វើការជាអ្នក ត្រួតត្រានិងតាមឃ្លាំមើលសកម្មភាពឈ្មួញដឹកទំនិញនិងជួយទប់ស្កាត់របទល្មើសគេចពន្ធគយដើម្បីរួមចំណែកគៀងគរប្រមូលចំណូលពន្ធ ដោយប្រើវិក្ក័យបត្រ័មាត់ដដែល។ប្រភបដដែលបន្តថា៖គ្មានទេវតាចុះមកពីឋានណា អាចដឹងបានទេថាគយចល័តនៅលក ក្រោមការដឹកនាំរបស់លោកជួប ចំរើនទាំងនោះ ប្រើតែវិធីអោយឈ្មួញបង់លុយដោយចេញតែវិក្ក័យបត្រមាត់ឬវិក្ក័យបត្រខ្យល់បែបនោះ តើអ្នកណាអាចដឹងថា គយនៅលកនោះ អាចប្រមូលលុយពន្ធជូនជាតិតាមការចេញវិក្ក័យបត្រមាត់ បានប៉ុន្មានក្នុងមួយខែ?ឬក៏ប្រមូលុយទៅអោយតែព្រះពន្ធ។ បើតាមការលើកឡើងដោយអ្នកដឹកបង្គារមួយចំនួនប្រាប់ថា គយលកនៅតែអោយបង់ពន្ធតាមមាត់ដដែល។ប្រភពបន្ថែមថាកន្លងមកក្រុមជនសុីវិលដែលឈរយ កលុយឆៅៗនៅកន្តាលផ្លូវសាធារណនៅតែធ្វើសកម្ភភាពដែលជាតួនាទីគយ ដដែល ដើម្បីក្តោបក្តាប់ការដឹកទំនិញទាំងអស់ចេញពីព្រែកចាក និងតន់ហន់។ជួនកាលដដែល ត្រូវប្រដេញ គឺប្រដេញ ឬត្រូវជួយតាមដាន ឬនាំផ្លូវឈ្មួញអោយចូលបង់លុយដដែល ។ដោយឡែកគយនៅលក នៅតែមិនបង្ក្រាបឬសហការបង្រ្កាបការដឹកបង្គារចាហួយគីមីដដែល ទោះរកឃើញថា អ្នកដឹកទំនិញ ដឹកបង្គារចាក់ចាហួយរលួយស្អុយទាំងទឹកកកយក មកលក់អោយ ម៉ែឳអាណាសុីក៏គយអត់ខ្វល់ដែរគឺokដឹងតែ លុយ ៗៗ បង់ទៅតាមវិក្ក័យប័ត្រមាត់។ គួរម្លឹកថា៖កន្លងមកនឹងនៅមុខស្នាក់ការគយលកមយ៉ាងហោមានជនសុី វិល០៥នាក់ត្រូវបាន គយលក ដាក់អោយជនសុីវិលប្រមូលលុយ ធ្វើសកម្មភាព ចាំយកលុយពីអ្នកដឹកទំនិញពីម៉ូតូនិងឡានទួរីសពីវៀតណាមចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិព្រែកចាក ច្រកទ្វេរភាគីតន់ហន់ តាមផ្លូវផុយៗ ធ្វើព្រងើយដូចជាប្រទេសចោរអញ្ចឹង!។គយលក យកលុយឆៅៗនៅកណ្តាលវាលតែម្តង គឺថ្លៃថ្នូរណាស់ មិនយកលុយនៅកន្លែងស្ងាត់ទេក្រែងគេមិនថាគយថ្លៃថ្នូ តែឥឡូវដូរស្ទាយវិញគេមិនអោយជនសុីវិលធ្វើថ្លៃថ្នូជំនួសទៀតទេ តែអាចធ្វើឆ្វេចឆ្វាច កៀងឈ្មួញអោយចូលស៊ង ឬជួយប្រដេញ និងការងារជួយណែនាំអ្នកដឹក […]
ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឧត្តមសេនីយ៍ត្រី សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួសឧត្តមសេនីយ៍ត្រី ឈួរ គឹមនី ដែលត្រូវទោទទួលភារកិច្ចថ្មី។ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំ ណែងថ្មីនេះ បានធ្វើឡើង ក្រោមវត្តមានឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអគ្គនាយក រង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងប្រធានស្នាក់ការច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនរូប។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ឈួ គីមនី នាយប៉ុស្តិ៍ចាស់ និងមតិប្ដេជ្ញារបស់លោកឧត្តម សេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ថ្មីនគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មីរួចមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងការអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។ ឧត្តសេនីយ៍ឯក សុខ វាសនា ដល់មន្ត្រីដែលចូលរួមថា៖ ត្រូវមានការរួបរួមសាមគី្គភាពផ្ទៃក្នុង […]