ព័ត៌មានជាតិ

លោក ប្រាជ្ញ វុត្ថា ប្រធានអគ្គិសនីខេត្តមណ្ឌលគិរី និង នាយកក្រុមហ៊ុន VP.Start អញ្ជេីញចូលរួម​ប្រជុំ​ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software

ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាជ្ញ​ វុត្ថា​ ប្រធានអគ្គិសនីមណ្ឌលគិរី រួមនឹងលោក ភឿន ផល្លី នាយកក្រុមហ៊ុនVP.Start ព្រមទាំងសហការី បានអញ្ជេីញចូលរួម​ប្រជុំ​ និងបេីកកម្មវិធីធ្វេីបទបង្ហាញវគ្គបណ្តុះបណ្តាលប្រព័ន្ធDRS Software  របស់ក្រុមហ៊ុនVP.Start ទៅដល់និយោជិតអគ្គិសនីមណ្ឌលគិរី​ ។ការធ្វើបទបង្ហាញ ជាវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខានណាស់ សម្រាប់តាមដានព័ត៌មាន​និងទិន្នន័យពីនាឡិកាស្ទង់​​ ដេីម្បីជួយសម្រួលដល់ការគ្រប់គ្រង​ និងត្រួតពិនិត្យប្រព័ន្ធបណ្តាញចែកចាយ​ កាន់តែសុក្រឹត ឈានទៅរកទំនេីបក​ម្ម​ នៃការគ្រប់គ្រងថាមពល តាមបែបសម័យបច្ចេកវិទ្យាឌីជីថល​។

Leave a Reply

Your email address will not be published. Required fields are marked *