មេគយច្រកបាក់ដៃមានអំណាចអាចបើកដៃឱ្យទំនិញគេចពន្ធនាំចូលបានដដែល!
ទំនិញគេចពន្ធដ៏ច្រើនសន្ធឹកសន្ធាប់កំពុងត្រូវក្រុមឈ្មួញខិលខូចពឹងខ្នងបង្អែកជាមេគយច្រទ្វារបាក់ដៃលោកម៉ែន សុីថានិងមន្ត្រីគ្រាក់ក្នុងក្រសួងហិញ្ញវត្ថុម្នាក់ជួយកាងការពារនាំចូលតាមទូកឆ្លងតាមច្រកទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខែត្តតាកែវបានយ៉ាងរលូនរាល់ថ្ងៃ។
ប្រភពបានអោយដឹងស្រដៀងនឹងប្រភពពីភ្នាក់ងារយើងទទួលបានអោយដឹងថា៖ការនាំចូលទំនិញគេចពន្ធតាមច្រកបាក់ដៃដូចទឹកបាក់ទំនប់គឺស្រេចតែក្បាលវ៉ាល់។ឈ្មួញអាចធ្វើបានដោយសារតែមានមន្ត្រីគ្រាក់មុខក្រាស់ក្បាលមិនជាប់មេឃជើងមិនជាប់ដីជាអ្នកបើកដៃនិងកាងការពារ។
គួររម្លឹកថាលោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយនិងរដ្ឋាករបាក់ដៃ ធ្លាប់មានរឿងអាស្រូវពុករលួយដ៌ច្រើនក្នុងតួនាទី កាន់កាប់ច្រកបាក់ដៃ ដោយពុំបានយកចិត្តទុកដាក់ក្នុងការអនុវត្តការខិតខំប្រមូលពន្ធឱ្យបានត្រឹមត្រូវនោះឡើយគឹតតែសម្មាស្រវ៉ាវេចកាលពីអំឡុងខែឧសភានិងខែកក្កដា ២០២៦ គយចល័តតំបន់២រកឃើញទំនិញគេចពន្ធរាប់សិបតោន និងឃាត់ទូកទំនិញរបស់ជនជាតិវៀតណាមបានចំនួន៣គ្រឿង ប្រមូលពន្ធគយចូលហោប៉ៅរដ្ឋបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ឯលោក ម៉ែន ស៊ីថាត្រូវអគ្គនាយកដ្ឋានគយហៅដុះក្អែលនិងបញ្ឈរជើងមួយរយៈនៅក្នុងចំណោមមេៗគយជិត២០នាក់ផ្សេងទៀត។
ប្រភពបន្តថា៖ទំនិញគេចពន្ធនៅអាចនាំចូលដោយ
ការគប់គឹតលួចលាក់ក្រោមស្នាដៃលោកម៉ែនសុីថាជាមេគយនៅទីនោះដដែល ទោះកន្លងមកលោកម៉ែន សុីថាត្រូវអគ្គនាយកដ្ឋានគយហៅទៅដុះក្បែលហើយក៏ដោយក៏លោកមិនញិនឡើយ។ថ្មីៗនេះគយចល័តតំបន់២បានឆ្មក់ចុះជាបន្ទាន់ ភ្លាមៗដើម្បីបង្ក្រាបទំនិញគេចពន្ធជាក់ស្តែង ប៉ុន្តែបែរគយចល័តបោលមកវិញអស់ដោយស្ងាត់ៗមិនអាចចាប់អ្វីបានទេ ទោះនៅចំពោះមុខសុទ្ថតែទំនិញមិនប្រក្រតីក៏ដោយ។អ្នករសុីត្រឹមត្រូវមួយក្រុមដែលកំពុងឃ្លាំមើល ពួកគាត់អោយដឹងនៅថ្ងៃនេះថាបួកគាត់ខកចិត្តយ៉ាងខ្លាំង នឹងបានចាត់ទុកថានៅច្រកបាកដៃរបស់លោកម៉ែន សុីថាគឺជាឋានសួគ៌ទំនិញគេចពន្ធ ដោយសារមានមន្ត្រីគយប្រចាំច្រកនិងមន្ត្រីធំមុខក្រាស់នៅក្រសួងហិរញ្ញវត្ថុកាងការពារទំនិញគេចពន្ធតាមច្រកនោះ។
លោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ ពុំអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

