នាយឧត្តមសេនីយ៍ ខេង សុមេធ ជាបុគ្គលឆ្នើមនិងលេចធ្លោសក្ត័សមនឹងទទួលបានគ្រឿងឥស្ស រិយយសថ្នាក់(ជាតូបការៈ)មានស្នាដៃល្អក្នុងការទប់ ស្កាត់ការឈ្លានពានរបស់ចោរសៀមកាលពីជាង ១៥ឆ្នាំមុននិងគ្រឿងឥស្សរិយយសថ្នាក់ជាតិជា បន្តបន្ទាប់ថែមទៀត!

នាយឧត្តមសេនីយ៍ ខេង សុមេធ ជាបុគ្គលឆ្នើមនិងលេចធ្លោសក្ត័សមនឹងទទួលបានគ្រឿងឥស្ស
រិយយសថ្នាក់(ជាតូបការៈ)មានស្នាដៃល្អក្នុងការទប់
ស្កាត់ការឈ្លានពានរបស់ចោរសៀមកាលពីជាង
១៥ឆ្នាំមុននិងគ្រឿងឥស្សរិយយសថ្នាក់ជាតិជា
បន្តបន្ទាប់ថែមទៀត!

ជាង១៥ឆ្នាំមុន(២០១១)ឧត្តមសេនីយ៍ឯក ខេង សុមេធ ជានាយនគរបាលជាតិ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃអត្តលេខ ៧២៧១ទទួលបានការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស(ថ្នាក់ជាតូបការៈ)ប្រែថា
(មានគុណចំពោះជាតិ)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១១/៥៧៨ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ក្រោមហេតុផល លោក«មានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចប្រយុទ្ធការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានរបស់ពួកចោរសៀមមកលើអធិបតេយ្យជាតិនិងបូរណភាពទឹកដី»។
គួររំលឹកថា៖កាលពីអំឡុងឆ្នាំ១៩៨៤សមមិត្តខេង សុមេធ បានកសាងខ្លួនពីជាវរៈនគរបាលវ័យក្មេង បំរើការនៅអង្គភាពនគរបាលប្រជាជនបដិវត្តស្រុកបន្ទាយស្រី ក្រោមការដឹកនាំរបស់សមមិត្ត យូ វន់និងសមមិត្តខេង ស៊ុំ។តែអកុសល(សមមិត្តយូ វន់ជាប្រធាននគរបាលស្រុក ត្រូវខ្មែរក្រហមចាប់ខ្លួនបានក្នុងពេលចុះយុទ្ធនាការនៅឃុំព្រដាក់ ហើយពួកវាបានចងអូសរូបលោក យកទៅប្រហារជីវិតដោយវិធីអារកនឹងធាងត្នោត នៅជិតប្រាសាទបន្ទាយសម្រែ)ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី។កាលពីក្មេង សមមិត្តខេង សុមេធ ធ្លាប់មានរហ័ស្សនាមថា(ក្មេងក្លាហាន)ដោយសារតែធម្មជាតិភាពក្លាហានមិនខ្លាចស្លាប់ តាមរយៈការប្រយុទ្ធតតាំងផ្ទាល់ក៏ដូចទប់ទល់ជាមួយនឹងការលួចវាយឆ្មក់ឆក់ប្លន់ ដោយកម្លាំងខ្មែរក្រហមមកលើទីតាំងឃុំមួយចំនួនក្នុងស្រុកនិងទីតាំងស្រុកបន្ទាយស្រី ខណៈកម្លាំងខ្មែរក្រហមប៉ុល ពត វាបរាជ័យហើយប៉ុនប៉ងវិលត្រឡប់មកកាន់កាប់អំណាចវិញ ហើយវាបានរួមជាមួយនឹងកម្លាំងក្រុមសេរីការនិងម៉ូលីណាកា នៅក្នុងពេលដែលរដ្ឋាភិបាលយើងនិងប្រជាជនយើងទើបតែរួចផុតទុក្ខវេទនាបង្កដោយរបបមហាប្រល័យដែលបន្សល់ទុកតែគំនរផេះផង់ហើយថែមទាំងបានទទួលរងសម្ពាធពីប្រទេសលោកខាងលិចនិងមហាអំណាចចក្រក្រពត្តិប្រតិកិយា ព្រោះតែក្រុមខ្មែររក្រហមនៅតែអាចកាន់កាប់កៅអីUNនៅឡើយ ។ជាហេតុដែលញុាំងអោយអ្នកដឹកនាំរដ្ឋសម្តេចហ៊ុន សែន បច្ចុប្បន្ននៅពេលនោះ ត្រូវដឹកនាំរដ្ឋដោយគោលន
យោបាយ(ដែម្ខាងបង្កបង្កើនផលដៃម្ខាងការពារជាតិ)ដើម្បីទប់ស្កាត់ការវិលវិញនូវររបបខ្មែរក្រហមដ៏មហាឃោរឃៅ។នៅអំឡុងពេលនោះសមមិត្ត

ខេង សុមេធ ជាវរៈយុវជននគរបាលក្លាហានគំរូ ហើយសក្ត័សមត្រូវបានជ្រើសចូលទៅក្នុងកង
កម្លាំងការពារព្រំដែនហៅថា(A3) ។បន្ទាប់មកបានក្លាយជាមេបញ្ជាការកម្លាំងA3 ប្រចាំនៅតំបន់ប៉ោយប់ែត។ជាបន្តបន្ទាប់សមមិត្តខេង សុមេធ បានការសាងស្នាដៃដោយរួមចំណែកវាយកម្ទេចនិងទប់ស្កាត់ការវិលវិញនៃរបបប៉ុល ពត ដែលជ្រៀតចូលនៅតំបន់ប៉ោយប៉ែត អូរបីជាន់ បឹងត្រកួន។ ល។បានធ្វើខ្លួនជាសេនាធិការប្រយុទ្ធជួរមុខយ៉ាងជាញជ័យវៃឆ្លាតនៃរដ្ឋាភិបាល ហើយបានសាងគុណសម្បត្តិយ៉ាងច្រើនអនេកនិងជាបន្តបន្ទាប់។
កាលពីដើមឆ្នាំ២០១៤ ឧត្តមសេនីយ៍ឯក ខេង សុមេធ បច្ចុប្បន្នជានាយឧត្តមសេនីយ៍កាន់មុខ
តំណែងជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ទទួលបានការត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិនាយឧត្តម
សេនីយ៍(ផ្កាយមាស៤)ទទួលបានការត្រាស់បង្គាប់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៤/
១៦៦ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រាស់បង្គាប់ប្រគល់គ្រឿងឥស្សរិយយសថ្នាក់(ជាតូបការៈ)។នៅអំឡុងពេលដែលចោរសៀមឈ្លានពាន បង្កវិនាសកម្ម ប្រើវិធីពាលកំឡៅ ឈ្លានបានកាន់កាប់ទឹកដីខ្មែរចំនួន២លើក ងងើលដោយខុសច្បាប់អន្តរជាតិ ហើយវរៈកងទ័ពជាតិនិង វរៈនគរបាលជាតិបានប្រយុទ្ធប្តូរផ្តាច់ ពលីជីវិតការពារទឹកដីយ៉ាងអង់អាចក្លាហានគួរគោរពដឹងគុណក្រៃលែងក្នុងនោះក៏មានរួមទាំងនាយឧត្តមសេនីយ៍ខេង សុមេធ ដែលកាលពីក្មេងមានរហស្សនាមថា(ក្មេងក្លាហាន)ឥឡូវនេះមានរហស្សនាមថា(លោក តា

ភ្មំ១០០)បានឈរជើងយ៉ាងរឹងមាំដឹកនាំកម្លាំងនគរបាលការពារព្រំដែននៅទិសយោធភូមិភាគ

ទី៤និងទិសយោធភូមិភាគទី៥ យ៉ាងខែងរ៉ែង ហើយកំពុងត្រូវពលរដ្ឋគោរព ស្រឡាញ់ដឹងគុណក្រៃលែង ដោយសង្ឃឹមថានាយឧត្តមសេនីយ៍ខេង សុមេធនេះនឹងទទួលបាននូវគ្រឿងឥស្សរិយយសបន្ថែមយ៉ាង អោយសក្ត័មបំផុត ស្របតាមសេចក្តីក្លាហាននិងការលះបង់អាយុជីវិតរបស់ឯកឧត្តម សម្រាប់ទុកជាកេរ្ត៍ដំណែលនិងកិត្តិយសដល់ត្រកូលនិងក្រុមគ្រួសារលោក៕

Leave a Reply

Your email address will not be published. Required fields are marked *