ក្រសួងមុខងារសាធារណៈ និងអគ្គនាយកគយកម្ពុជា គួរឬមិនគួរដើម្បីជាន់ឈ្លីស្ថាប័នគយកម្ពុជា បណ្តោយអោយមេគយខេត្តត្បូងឃ្មុំ លេាក លី ប៊ុន សុងរៀបចំកម្លាំងសុីវិលក្រៅច្បាប់ឈ្មោះ ក្រុមk ១៨ ប្រមូល ថវិកាជាតិជំនួសមន្ត្រីគយ??

ក្រសួងមុខងារសាធារណៈ មិនគួរបណ្តោយអោយមេគយខេត្តត្បូងឃ្មុំ លេាក លី ប៊ុន សុងរៀបចំកម្លាំងក្រៅក្របខណ្ឌច្បាប់ ខ្លះជាសាច់ញាតិ ឈ្មោះ ក្រុមk ១៨ ប្រមូល ថវិកាជំនួសមន្ត្រីគយ

ប្រភពផ្ទៃក្នុងគយខេត្តត្បូងឃ្មុំអោយដឹងថា លេាក លី ប៊ុន សុង ប្រធានសាខាគយខេត្តត្បូងឃ្មុំកំពុងជិះសេះលែងដៃ ដោយរៀបចំកម្លាំងក្រៅក្របខណ្ឌច្បាប់ យកមនុស្សជាសាច់ញាតិដាក់រហ័ស្សនាមក្រុមk ១៨ អោយប្រមូលថវិកាជំនួសមន្ត្រីគយក្របខណ្ឌរដ្ឋពីគ្រប់ស្នាក់ការគយក្នុងខេត្ត ដែលជារឿងគួរអោយហួសចិត្ត និងទាស់ភ្នែក ខ្មាស់អា់អ្នករកសុីយ៉ាងខ្លាំងហើយហាក់ផ្ទុយពីច្បាប់ទៀតផង។
តាមប្រភពបន្តអោយដឹងថា៖តាំងពីលោកលីប៊ុនសុងឡើងកាន់ដំណែងជាប្រធានសាខាគយខេត្តត្បូងឃ្មុំមក បានរំលោភអំណាចរដ្ឋ ប្រើអំណាចមហិមាជាងមេសាខាគយមុន ដោយតែងតែយកមនុស្សជំនិតឈ្មោះថា k 18 អោយមកប្រមូលថវិកាពីតាមបណ្ដាការិយាល័យគយក្នុងខេត្តត្បូងឃ្មុំទាំងមូលដោយយ៉ាងគគ្លើនខុសច្បាប់។ប្រភពលើកឡើងថា៖មេគយរូបនេះ ធ្វើបែបនោះ គឺដើម្បីងាយស្រួលប្រព្រឹត្តអំពើពុករលួយប្រមូលលុយញាត់ហោប៉ៅខ្លួនតាមរយះក្រុមឈ្មោញk18។

ប្រភពដដែលបញ្ជាក់ថាក្រុមk១៨ នេះគឺជាជនសុីវិលសិទ្ធសាធ
ខ្លះជាកម្មករលីសែង ខ្លះជាក្រុមសាច់ញាតិរបស់លោកសុងផ្ទាល់តែម្តង គាត់រៀបចំឡើងដើម្បីប្រមូលប្រាក់ដោយគ្មានតម្លាភាព។ប្រភពដដែលបន្តថា ហេតុដែលលោកសុង មិនហ៊ានយកមន្រ្តីក្រោមឱវ៉ាតទៅប្រើប្រមូលប្រាក់តាមការិយាល័យគយហើយ ហាក់ផ្តល់អំណាចអោយក្រុមk18ប្រលុយប្រមូលលុយជាតិទៅដាក់ក្នុងហោប៉ៅសម្រាប់គាត់និងក្រុមបក្ខច្រើនជាងគិតពីផលប្រយោជន៍ប្រទេសជាតិ។
លោកលី ប៊ុនសុងមិនទទួលទូរសព្ទ៏សុំការបកស្រាយពន្យល់មហាជនបានទេកាលពីព្រឹកមិញដោយទូរសព្ទនៅក្រៅសេវារហូត។
តើឯកឧត្តម បណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអនុញ្ញាត្តអោយជនសុីវិលចូលជ្រៅក្នុងការប្រមូលលុយជាតិមែនឬទេ?ឯកឧត្តមគុន ញឹម គួរដាក់អធិការកិច្ចលើសកម្មភាព មេគយខេត្តត្បូងឃ្មុំដើម្បី ស្តារមុខមាត់មន្ត្រីគយកម្ពុជា កំពុងរលួយនិងកាត់បន្ថយសកម្មភាពទុច្ចរិតដែលអាចនឹងកើតមានដោយសារក្រុមមន្ន្រីដែលមិនកៀងគរប្រមូលពន្ធចូលរដកឋ តែបែរក្បៀសយកលុយពន្ធរបស់រដ្ឋដោយស្មោកគ្រោកដាក់ហោប៉ៅផ្ទាល់ខ្លួនវិញ តាមការគួរនិងសូមទានជ្រាប៕

Leave a Reply

Your email address will not be published. Required fields are marked *