លេាក លី ប៊ុន សុង ប្រធានសាខាគយខេត្តត្បូងឃ្មុំកំពុងជិះសេះលែងដៃ ដោយរៀបចំកម្លាំងក្រៅក្របខណ្ឌច្បាប់ ខ្លះជាសាច់ញាតិ ឈ្មោះ ក្រុមk ១៨ មកប្រមូល ថវិកាជំនួសមន្ត្រីគយ

លេាក លី ប៊ុន សុង ប្រធានសាខាគយខេត្តត្បូងឃ្មុំកំពុងជិះសេះលែងដៃ ដោយរៀបចំកម្លាំងក្រៅក្របខណ្ឌច្បាប់ ខ្លះជាសាច់ញាតិ ឈ្មោះ ក្រុមk ១៨ មកប្រមូល ថវិកាជំនួសមន្ត្រីគយ

ប្រភពព័ត៌មានពីក្រុមជំនិត របស់លោកលី ប៊ុនសុង អតីតៈគយខេត្តកំពត បានយកមនុស្សឈ្មោះក្រុមk18 ដែលមិននៅក្នុងក្របខណ្ឌជួរជាមន្ត្រីគយខេត្តត្បូងឃ្មុំ អោយធ្វើជាអ្នកដើរប្រមូលលុយពីគ្រប់ច្រក គ្រប់ស្នាក់ការគយជារឿងគួរអោយហួសចិត្ត ហើយគួរអោយទាស់ភ្នែក ដល់អ្នករកសុីយ៉ាងខ្លាំងហើយហាក់ផ្ទុយពីច្បាប់កំណត់ទៀតផង។

តាមប្រភពអោយដឹងថា៖តាំងពីលោកលីប៊ុនសុងឡើងកាន់ដំណែងជាប្រធានសាខាគយខេត្តត្បូងឃ្មុំមក លោកមានអំណាចមហិមាជាងមេសាខាគយមុន ដោយតែងតែយកមនុស្សជំនិតរបស់គាត់ដែលវេចស្ពាយខុសច្បាប់មកពីខេត្តកំពតដែលហៅថាឈ្មោះថា k 18អោយមកប្រមូលថវិកាពីតាមបណ្ដាការិយាល័យគយក្នុងខេត្តត្បូងឃ្មុំទាំងមូលដោយយ៉ាងគគ្លើនគួរអោយទើសភ្នែក។គេសង្ស័យថាលោកមេគយរូបនេះ ធ្វើបែបនោះ គឺដើម្បីងាយស្រួលប្រព្រឹត្តអំពើពុករលួយប្រមូលលុយញាត់ហោប៉ៅខ្លួនតាមរយះក្រុមឈ្មោញk18ដែល ដោយសារសង្ស័យ ជាការរៀបចំកម្លាំងក្រៅច្បាប់អោយធ្វើសកម្មភាពប្រមូលលុយរដ្ឋហើយករណីនេះមានតាំងពីខេត្តកំពតរហូតមកខេត្តត្បូងឃ្មុំ។ប្រភពដដែលបញ្ជាក់ថាក្រុមk១៨ នេះមិននៅក្នុងជួរស្ថាប័នរដ្ឋទេគឺខ្លះជាកម្មករលីសែងខ្លះជាក្រុមសាច់ញាតិរបស់លោកផ្ទាល់តែម្តង ជាការរៀបចំឡើងដើម្បីប្រមូលប្រាក់ជូនទៅមេលោកលី ប៊ុនសុងដោយគ្មានតម្លាភាពឡើយ។ប្រភពដដែលបន្ត ដោយដាក់ជាសំណួរថា តើហេតុអ្វីទើបលោកសុង មិនហ៊ានយកមន្រ្តីក្រោមឱវ៉ាតអោយទៅប្រមូលប្រាក់តាមការិយាល័យគយដើម្បីបានចូលថវិការរដ្ធអោយមានលក្ខណ្ឌសមស្របនឹងតួនាទីបែបនេះ?តើមិនមែនធ្វើសម្រាប់ងាយស្រួលប្រមូលលុយពុករលួយទេឬ?

ប្រភពក្រុមអ្នកដឹកទំនិញគ្រប់ប្រភេទតាមច្រកតំបន់ក្នុងខេត្តត្បូងឃ្មុំវិញប្រាប់អោយដឹងថា៖ លោក លី ប៊ុនសុងប្រធានសាខាគយខេត្តត្បូងឃ្មុំថ្មី ហាក់ផ្តល់អំណាចអោយក្រុមk18ប្រលុយប្រមូលលុយជាតិទៅដាក់ក្នុងហោប៉ៅសម្រាប់គាត់ធ្វើមានបាននិងក្រុមបក្ខច្រើនជាងគិតពីផលប្រយោជន៍ប្រទេសជាតិ។ គេសង្កេតឃើញថា លោកមេគយ សុងនេះ ទៅណាមក  ណាលតែងតែយកk១៨នេះដើរហែរហមតាមខ្លួនជានិច្ចដូចកូនក្រក។

លោកលី ប៊ុនសុងមិនទទួលទូរសព្ទ៏សុំការបកស្រាយពន្យល់មហាជនបានទេកាលពីព្រឹកមិញដោយទូរសព្ទនៅក្រៅសេវារហូត។

ឯកឧត្តម បណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមេត្តាដាក់អធិការកិច្ចលើសកម្មភាព មេគយខេត្តត្បូងឃ្មុំដើម្បី ស្តារមុខមាត់មន្ត្រីគយកម្ពុជា កំពុងរលួយនិងកាត់បន្ថយសកម្មភាពទុច្ចរិតដែលអាចនឹងកើតមានដោយសារក្រុមមន្ន្រីដែលមិនកៀងគរប្រមូលពន្ធចូលរដកឋ តែបែរក្បៀសយកលុយពន្ធរបស់រដ្ឋដោយស្មោកគ្រោកដាក់ហោប៉ៅផ្ទាល់ខ្លួនវិញ តាមការគួរនិងសូមទានជ្រាប៕

Leave a Reply

Your email address will not be published. Required fields are marked *